ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ភូមិ វត្ត​បូព៌​» ជាប់​លំដាប់​ទី​៣ ក្នុង​ចំណោម​ទី​តាំង​​ដ៏​សែន​មនោ​រម្យ​ទាំង​៥១​នៅ​លើ​ពិភព​លោក

2 ឆ្នាំ មុន
  • សៀមរាប

អបអរសាទរ «​ភូមិ វត្ត​បូព៌​» ជាប់​លំដាប់​ទី​៣ ក្នុង​ចំណោម​ទីតាំង​ដ៏​សែន​មនោ​រម្យ​ទាំង​៥១ នៅ​លើ​ពិភពលោក​

ខេត្តសៀមរាប ៖ អបអរសាទរ «​ភូមិ វត្ត​បូព៌​» ជាប់​លំដាប់​ទី​៣ ក្នុង​ចំណោម​ទីតាំង​ដ៏​សែន​មនោ​រម្យ​ទាំង​៥១ នៅ​លើ​ពិភពលោក​។

បើ​តាម​រយៈ​ការ​ស្ទង់​មតិ​របស់​គេហទំព័រ​ទេសចរណ៍ (Time Out) ដ៏​ល្បីល្បាញ​របស់​អង់គ្លេស ដែល​បាន​ធ្វើ​ទៅ​លើ​ទីក្រុង​ប្រមាណ​២​ម៉ឺន លើ​ពិភពលោក ដោយ​អនុញ្ញាត​ឱ្យ​អ្នកជំនាញ​ក្នុង​តំបន់ និង​ទេស​ចរណ៍​ផ្តល់​ចំណាត់ថ្នាក់ ចំពោះ​ទីតាំង​ដើរ​កម្សាន្ត ម្ហូប អាហារ វប្បធម៌ និង​សហគមន៍​។

សូម​បញ្ជាក់​ថា តាម​ចំណាត់ថ្នាក់​គេហទំព័រ​ទេសចរណ៍​ខាងលើ​នេះ​បាន​សរសេរ​រៀបរាប់​ពី​សកម្មភាព​ទេសចរណ៍​គួរ​ធ្វើ​នៅ «​ភូមិ​វត្ត​បូព៌​» ដោយ​ពួក​គេ​អាច​ចំណាយពេល​មួយ​ថ្ងៃ​ក្នុង​ការ​ដើរ​កម្សាន្ត​នៅ​ភូមិ​ដ៏​សែន​មនោ​រម្យ​មួយ​នេះ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ដំណើរ​កម្សាន្ត​ថ្មី​នៅ​កម្ពុជា​។

ក្នុង​បញ្ជី​ចំណាត់ថ្នាក់​ទីតាំង​ដ៏​សែន​មនោ​រម្យ​ទាំង​៥១​លើ​ពិ​ភ លោក​ប្រចាំឆ្នាំ​២០២២ នោះ (The 51 Coolest Neighborhoods in the World) បាន​ដាក់ «​ភូមិ​វត្ត​បូព៌​» សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ស្ថិត​នៅ​លំដាប់​ទី​៣ បន្ទាប់​ពី​ទីតាំង Colonia Americana ក្រុង Guadalajara ប្រទេស​ម៉ិ​ក​ស៊ិ​ក និង Cais do Sodre ក្រុង​លី​ស្បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ក្នុង​ចំណោម​ទីតាំង​ដ៏​សែន​មនោ​រម្យ​បំផុត​ទាំង​៥១​លើ​ពិភពលោក​។

ក​ក្ដា​ខាងលើ​នេះ គឺជា​ការ​ចូលរួម និង​ការ​យកចិត្តទុកដាក់​ដ៏​ធំធេង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។ ហើយ​តាម​រយៈ​ការ​វា​.​យ​តម្លៃ គឺជា​ជា​មោ​ទ​ភាព និង​ជា​កិត្តិយស​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​វត្ត​បូព៌ រដ្ឋបាល​សង្កាត់​សាលា​កំរើក និង​ខេត្តសៀមរាប​ទាំងមូល​ផង​ដែរ​។ មិនតែប៉ុណ្ណោះ នេះ​ក៏​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ខេត្តសៀមរាប កាន់​ច្រើន​បន្ថែម​ទៀត​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ