ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារាចម្រៀង​ក្នុង​ក្រុម Coconut លោក​កង ពិសិដ្ឋ ចូល​រោងការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង និង​ជា​អ្នក​កាន់​ហ្គី​តា​វ័យក្មេង​ក្នុង​ក្រុម Coconut លោក​កង ពិសិដ្ឋ បាន​ចូល​រោងការ​ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ ជាមួយ​កញ្ញា ពៅ កេស្សា​រ៉ា ។

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង និង​ជា​អ្នក​កាន់​ហ្គី​តា​វ័យក្មេង​ក្នុង​ក្រុម Coconut លោក​កង ពិសិដ្ឋ បាន​ចូល​រោងការ​ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ ជាមួយ​កញ្ញា  ពៅ កេស្សា​រ៉ា ។

រូបថត​ជា​ច្រើន​ត្រូវ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ឱ្យ​ឃើញ​ថា ពិធី​ម​ង្គ​ការ​របស់​លោក កង ពិសិដ្ឋ ធ្វើ​ឡើង​មាន​លក្ខណៈ​ធំ​គួ​សម​ជាមួយនឹង​ពិធី​បំពាក់​ចិញ្ចៀន​ផង​ដែរ ។

មិត្តភក្តិ​ស្និទ្ធស្នាល​របស់​លោក​កង ពិសិដ្ឋ ម្នាក់​ឱ្យ​ដឹង​ថា ពិធី​មង្គលការ​នេះ​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី មាន​អ្នកសិល្បៈ​មួយ​ចំនួន​ចូលរួម ។ ចំពោះ​ពិធីជប់លៀង​ភ្ញៀវ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ប្រហែល​៨០​តុ ។

ទម្រាំ​ឈាន​ដល់​រៀប​មង្គលការ​នេះ​ទាំង​ខាង​ប្រុស និង​ខាង​ស្រី​បាន​ឈ្វេងយល់​ចិត្ត​គ្នា​អស់​ពេល​ជិត​ដប់​ឆ្នាំ ។

មង្គលការ​របស់​លោក​កង ពិសិដ្ឋ បានការ​អបអរសាទរ​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​រូប​លោក បើ​ទោះបីជា​លោក​មិន​បាន​ចេញ​បទ​ចម្រៀង ថ្មី​ៗ​ទៀត​ក៏​ដោយ ។

អតីត​តារាចម្រៀង​លោក​កង ពិសិដ្ឋ លេចធ្លោ​តាម​រយៈ​បទ​ចម្រៀង «​ស្នេហ៍​គឺ​វា​យ៉ាងនេះ​» «​បេះដូង​កំព្រា​» «​តំណែង​ស្នេហ៍​» និង​បទ «​ស្នេហ៍​ដំបូង​ក្នុង​ផលិតកម្ម​Spark Music ។

បើ​ទោះបីជា​ពេល​បច្ចុប្បន្ន​លោក​មិន​បាន​ចេញ​បទ​ចម្រៀង ថ្មី​ៗ​ទៀត​ក៏​ដោយ ប៉ុន្តែ​លោក​កង ពិសិដ្ឋ បាន​បន្ត​អាជីព​សិល្បៈ​នេះ​តាម​រយៈ​ការ​ផលិត​បទ​ចម្រៀង​ឲ្យ​ផលិត​នានា ជា​ពិសេស​ផលិតកម្ម​ហង្ស​មាស ៕