ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! តារា​សម្ដែង​ជើង​ចាស់​មួយ​រូប​លោក Jaran Ngamdee ទទួលមរណភាព​ហើយ

1 ឆ្នាំ មុន

អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏​ដូច​ជា​អ្នកគាំទ្រ​ទាំង​ក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​ជិតខាង រួម​ទាំង​ប្រទេស​កម្ពុជា បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​ចិត្តជា​ខ្លាំង ដោយនៅ​យប់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២២ កាលពី​ម្សិលមិញ​នេះ ទទួល​ដំណឹង​ថា

ប្រទេស​ថៃ ៖ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏​ដូច​ជា​អ្នកគាំទ្រ​ទាំង​ក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​ជិតខាង រួម​ទាំង​ប្រទេស​កម្ពុជា បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​ចិត្តជា​ខ្លាំង ដោយនៅ​យប់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២២ កាលពី​ម្សិលមិញ​នេះ ទទួល​ដំណឹង​ថា តារា​សម្ដែង​ប្រុស​ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​ថៃ លោក Jaran Ngamdee បាន​ទទួលមរណភាព​គ្មាន​ថ្ងៃ​វិល​ត្រឡប់ ក្នុង​វ័យ​ទើបតែ​៤៩​ឆ្នាំ​តែ​ប៉ុណ្ណោះ​។

តាម​ប្រភព​សារព័ត៌មាន​ជា​ច្រើន​របស់​ប្រទេស​ថៃ បាន​ធ្វើការ​ចុះ​ផ្សាយ​ថា «​លោក Jaran បាន​ទទួល​មរណភាព​នៅផ្ទះ ស្ថិត​នៅ​ឯ​ខេត្ត Kanchanaburi របស់​ខ្លួន ដោយសារ​ខ្យល់គ​»។ យ៉ាងណា​ម៉ិ​ញ ដំណឹង​ដ៏​រន្ធត់​មួយ​នេះ បាន​ធ្វើ​ឲ្យ​បណ្ដា​អ្នកគាំទ្រ​ក្នុង​ប្រទេស​ថៃ សម្ដែង​ការ​សោកស្ដាយ​ជា​ពន់ពេក ដែល​ត្រូវ​បាន​បាត់បង់​ធនធាន​សិល្បៈ​មួយ​រូប​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ហើយ​ក៏​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ​ផង​ដែរ​។

ប្រជាជន​ថៃ​ដែល​តែងតែ​គាំទ្រ​តារា​សម្ដែង​ប្រុស Jaran បាន​ធ្វើការ​ជូនពរ​ឲ្យ​លោក​បាន​ទៅ​កាន់​ទីឋាន​ស្ងប់​សុខ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​នៃ​ស​.​ព​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Jaran Ngamdee បាន​ទទួលមរណភាព​ក្នុង​វ័យ​ទើបតែ​៤៩​ឆ្នាំ ដោយសារ​ខ្យល់គ នៅផ្ទះ​របស់​លោក​ផ្ទាល់ ស្ថិត​ក្នុង​ខេត្ត Kanchanaburi ។ លោក Jaran គឺជា​តារា​សម្តែង និង​តារា​ម៉ូ​ដែល​ជើង​ចាស់​មួយ​រូប ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ទាំង​ក្នុង​ប្រទេស​ថៃ រួម​ទាំង​បណ្ដា​ប្រទេស​នានា​។ ជា​ពិសេស​អ្នក​ដែល​និយម​តាមដាន​រឿង​ភាគ​ថៃ ក្នុង​អំឡុង​ឆ្នាំ​២០០០ ជាង​មក ប្រាកដជា​ស្គាល់​លោក​ច្បាស់​ណាស់ តាម​រយៈ​ខ្សែរ​ភាពយន្ត​រឿង «​ពន្លក​ស្នេហ៍​ក្នុង​ភ្លើង​ស​ង្គ្រា​.​ម (Bang Rajan)» ដែល​ជា​ខ្សែភាពយន្ដ​ល្បី​មួយ សម្ដែង​ដោយ​លោក Jaran Ngamdee ផ្ទាល់ ដែល​ក្នុង​សាច់​រឿង​លោក​ដើរតួ​សម្ដែង​មានឈ្មោះ​ថា នាយ ចន្ទ​នួ​ត​ខៀវ ។

ក្រៅពី​អាជីព​ជា​អ្នកសិល្បៈ ក្នុង​នាម​ជា​តារា​សម្ដែង​ដ៏​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ហើយ​នោះ លោក​ក៏​ជា​គ្រូបង្វឹក​ហាត់ប្រាណ​មួយ​រូប និង​ជា​ម្ចាស់​អាជីវកម្ម Bang Rajan Homestay ដែល​ស្ថិត​នៅ​ខេត្ត Kanchanaburi ដែល​ជាទី​តាំង​គេ​បាន​រក​ឃើញ​លោក​បាន​ស្លា​.​ប់​នៅ​ថ្ងៃ​ទី ០៥ ខែ តុលា ឆ្នាំ ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ