ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ដាក់​ចេញ​ផែនការ​ថ្មី​ដើម្បី​ទប់ស្កាត់​វិបត្តិ​ផុត​ពូជ​របស់​សត្វ

1 ឆ្នាំ មុន

អូស្ត្រាលី ៖ អូស្ត្រាលី​គ្រោង​នឹង​ប​ញ្ឍ​ប់​កុំឱ្យ​មានការ​បាត់បង់​ពូជ​សត្វ​បន្ថែម​ទៀត និង​បញ្ចប់​ឋានៈ​ជា​

អូស្ត្រាលី ៖ អូស្ត្រាលី​គ្រោង​នឹង​ប​ញ្ឍ​ប់​កុំឱ្យ​មានការ​បាត់បង់​ពូជ​សត្វ​បន្ថែម​ទៀត និង​បញ្ចប់​ឋានៈ​ជា​រាជធានី​វិនាសកម្ម​ថនិកសត្វ​របស់​ពិភពលោក​។

សត្វ និង​រុក្ខជាតិ​ជាង ១០០​ប្រភេទ​ដែល​រង​ការ​គំ​រា​.​ម​កំហែង​រួម​មាន​សត្វ​កូ​ឡា (Koala) ដ៏​ល្បីល្បាញ នឹង​ត្រូវ​ដាក់​ជា​អ​ទិ​ភាព​នៅ​ក្នុង​យុទ្ធសាស្ត្រ​ថ្មី​។

គម្រោង​នោះ​រួម​មានការ​ប្តេជ្ញា​ដើម្បី​ការពារ​ផ្ទៃដី​មួយ​ភាគ​បី​នៃ​ប្រទេស​អូស្ត្រាលី​។

កាលពីដើម​ឆ្នាំ​នេះ របាយការណ៍​បាន​រក​ឃើញ​ថា បរិស្ថាន​របស់​អូស្ត្រាលី​កំពុង​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។

សត្វ និង​រុក្ខជាតិ​ដើម​ជា​ច្រើន​ប្រឈម​នឹង​ការ​គំ​រា​.​ម​កំហែង រួម​មានការ​បាត់បង់​ទីជម្រក ការ​ឈ្លានពាន​របស់​សត្វល្អិត​ចង្រៃ និង​ស្មៅ ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​ញឹកញាប់​។

រដ្ឋមន្ត្រី​បរិស្ថាន លោកស្រី Tanya Plibersek បាន​និយាយ​ថា «​វិធីសាស្ត្រ​បច្ចុប្បន្ន​របស់​យើង​មិន​ដំណើរការ​នោះ​ទេ​។ យើង​ប្តេជ្ញា​ផ្តល់​ឱកាស​កាន់តែ​ល្អ​សម្រាប់​សត្វព្រៃ​»។

លោកស្រី​និយាយ​ថា គោលដៅ​របស់​យើង​គឺ​ដើម្បី​ដាក់​ផ្ទៃដី ៣០​ភាគរយ​របស់​អូស្ត្រាលី​ជា​តំបន់​ការពារ​ក្រោម​ច្បាប់បរិស្ថាន​ជាតិ ដែល​វា​នឹង​ជួយ​ដល់​សត្វ និង​ជម្រក​ងាយ​រង​គ្រោះ​របស់​វា​។

យុទ្ធសាស្ត្រ​រយៈពេល ១០​ឆ្នាំ​ក៏​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បង្កើត​ចំនួន​ពូជ​សត្វ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​គ្មាន​សត្វ​មំសាសី និង​តាមដាន​ចំនួន​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ប្រសើរ​។

តំបន់​ចំនួន ២០ ដែល​មាន​ដង់ស៊ីតេ​ខ្ពស់​នៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំ​រា​.​ម​កំហែង​នឹង​ត្រូវ​កំណត់​គោលដៅ​ជា​ពិសេស​។ តំបន់​ទាំងនោះ​រួម​មាន កោះ Kangaroo នៅ​អូស្ត្រាលី​ខាងត្បូង និង​ភ្នំ​ខៀវ (Blue Mountains) ក្នុង​រដ្ឋ New South Wales ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ឆ្នាំ ២០១៩-២០២០ ។

ពូជ​សត្វ​ចំនួន ១១០​ប្រភេទ​នឹង​ត្រូវ​ចាត់ទុកជា​អ​ទិ​ភាព​រួម​មាន​តោ​សមុទ្រ​អូស្ត្រាលី និង​សត្វ​កម្រ​បំផុត​មួយ​ចំនួន​ក្នុង​ពិភពលោក​ដូច​ជា​កណ្តុរ Gilbert’s Potoroo ជាដើម​ដែល​នៅ​សល់​ចំនួន​ប្រហែល ១០០​ក្បាល​ប៉ុណ្ណោះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ