ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​នោះ​ជា​នរណា? បេ​នី​យ៉ាំ​ង បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់ រួច​ពោល​ថា​«​ចោល​គ្រាប់ពេជ្រ​រើស​ដុំ​ថ្ម​»

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកគាំទ្រ​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​ឃើញ​ស្រី​ស្អាត​រូប​ស្រស់ បេ​នី យ៉ាំ​ង បង្ហោះ​រូបភាព​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់ រួច​ពោល​ថា

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​ឃើញ​ស្រី​ស្អាត​រូប​ស្រស់ បេ​នី យ៉ាំ​ង បង្ហោះ​រូបភាព​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់ រួច​ពោល​ថា «​ចោល​គ្រាប់ពេជ្រ​រើស​ដុំ​ថ្ម​» ដែល​ការ​បង្ហោះ​រូប​អម​ជាមួយ​សំ​ណេ​រ​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការ​សង្ស័យ​ថា បេ​នី​យ៉ាំ​ង និង​បុរស​សង្ហា​ខាងលើ មាន​ទំនាក់ទំនង​ពិសេស​។

ប្រាកដ​ណាស់ កាលពី​កន្លង​នេះ អតីត​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ បេ​នី​យ៉ាំ​ង បាន​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​គូស្នេហ៍ ខណៈ​បច្ចុប្បន្ន​នេះ អ្នក​នាង​មានកូន​ម្នាក់​ឃ្យូ​ត​គួរ​ឲ្យ​ស្រលាញ់​បាត់​ទៅ​ហើយ​។ ជា​រឿយ​ៗ​អតីត​តារា​សម្ដែង​ស្រី​រូប​នេះ តែងតែ​បង្ហោះ​រូបភាព​កូន​របស់​ខ្លួន​ជា​រឿយ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ពោរពេញ​ដោយ​សេចក្ដីសុខ និង​សុភមង្គល ត្បិត​ថា​នាង​និង​គូស្នេហ៍​បាន​ចែកផ្លូវ​គ្នា​ហើយ​ក្ដី​។

មួយវិញទៀត គិត​មក​ទល់​នឹង​ពេល​នេះ កូន​របស់​អ្នក​នាង​ធំ​ល្មម​គួរសម អាច​ក្រឡាប់​បាន និង​ថ្លោស​គួរ​អោយ​ស្រលាញ់​ខ្លាំង​ណាស់​។ អ្នក​នាង បេ​នី​យ៉ាំ​ង បាន​បង្ហាញ​ភាព​ជា​ម្ដាយ​ពេញលេញ​មើលថែ​កូន​របស់​ខ្លួន​បាន​យ៉ាង​ល្អ ទោះបី​គ្មាន​វត្តមាន​អតីត​គូស្នេហ៍​ក្ដី​។ ភាពរឹងមាំ​ដែល​មហាជន​កត់សម្គាល់​ឃើញ ចំពោះ​អ្នក​ម្ដាយ​វ័យក្មេង​រូប​នេះ គឺ​អង់អាច​ក្លាហាន​មិន​ទន់ជ្រាយ មិន​ចុះចាញ់ គឺ​តស៊ូ​ជំនះ​រាល់​ឧបសគ្គ​ទាំងអស់​។

យ៉ាងណាមិញ ទោះ​មានកូន​មួយ​ក៏​ពិតមែន តែ​អ្នក​ម៉ាក់​វ័យក្មេង បេ​នី​យ៉ាំ​ង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លេង​ស្តាយ​តុបតែង​ខ្លួន​មិន​អោយ​ចាញ់​ក្រមុំ​ៗ​ឡើយ ដោយ​អ្នក​នាង​រស់នៅ​ជាមួយ​ភាព​ស៊ី​វី​ល័យ​ហា​យ​សូរ ប្រើប្រាស់​របស់​សុទ្ធតែ​ប្រេ​ន​ៗ​ល្អ​ៗ ធ្វើ​អោយ​កំលោះ​ៗ​ជា​ច្រើន​ចោមរោម​សុំ​ស្នេហ៍ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ភ្លូកទឹកភ្លូកដី​តែ​ម្ដង​។

ដោយឡែក កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញ​នេះ អ្នកគាំទ្រ និង​មហាជន​ដែល​ស្រលាញ់​ចូល​ចិត្ត​អ្នក​នាង​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​ដាក់​ការ​សង្ស័យ​ថា អ្នក​នាង​មាន​គូស្នេហ៍​ថ្មី ក្រោយ​ឃើញ បេ​នី​យ៉ាំ​ង បង្ហាញមុខ​បុរស​សង្ហា​ម្នាក់​លើ​បណ្ដាញ​សង្គម តាម​រយៈ​ការ​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​យ៉ាង​ស្និទ្ធស្នាល​ច​ជា​គូស្នេហ៍ ដើរ​លេង​កំសាន្ត​លំហែកាយ​ជាមួយ​គ្នា​ក៏​ដូច​ជា​ដើរ Shopping ក្នុង​ផ្សារ​ទំនើប​ជាមួយ​គ្នា​ផង​ដែរ​។

ក្នុង​ការ​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ជាមួយ​គ្នា​នេះ អ្នក​នាង​ក៏​បាន​ភ្ជាប់​មក​ជាមួយ​សំ​ណេ​រ​ដ៏​ចាក់​ដោត​មួយ​ឃ្លា ដោយ​បង្ហាញ​អារម្មណ៍​ស្ដាយក្រោយ​ថា «​ពេល​បាន​ជួប​មនុស្ស​ល្អ បែរជា​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិនល្អ​គ្រប់គ្រាន់ ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ល្អ​សឹងតែ​គ្រប់យ៉ាង បែរជា​ខ្ញុំ​ជួប​មនុស្ស​មិនល្អ​ទៅ​វិញ ចោល​គ្រាប់ពេជ្រ​រើស​ដុំ​ថ្ម​»​។

អ្នក​នាង​បាន​បន្ត​ថា «​អរគុណ​ដែល​តែងតែ​មើល​ខ្ញុំ​ពី​ចម្ងាយ ពេល​ខ្ញុំ​សប្បាយចិត្ត អរគុណ​ដែល​នៅ​ក្បែរ​ខ្ញុំ ពេល​ខ្ញុំ​មាន​បញ្ហា #8year memories»​។

ថ្វី​ត្បិត​តែ​អ្នក​នាង បេ​នី យ៉ាំ​ង មិន​បាន​បញ្ជាក់​ថា បុរស​តែងតែ​នៅ​ក្បែរ​ខ្លួន​នេះ​ជា​នរណា​ក៏​ដោយ ប៉ុន្ដែ​បើ​មើល​តាម​ភាព​ស្និទ្ធស្នាល​របស់​ពួក​គេ​ទាំង​ពីរ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​យល់​ថា​អ្នក​ទាំង​ពីរ​ពិតជា​ស័ក្ដិសម​គ្នា​ណាស់ ហើយ​តែងតែ​នៅ​ក្បែរ​គ្នា មើលថែ​គ្នា យ៉ាង​មាន​ក្ដី​សុខ និង ស្នាមញញឹម​តែ​ម្ដង​។

ការ​បង្ហោះ​រូបភាព​ទាំងនេះ ក៏​ត្រូវ​បាន​មហាជន​ជា​ច្រើន​លើក​ឡើង​ថា «​អីយ៉ា អ្នក​ម៉ាក់​សម័យ​ថ្មី សង្ស័យ​បាន​ជួប​ដៃគូ​ថ្មី​ហើយ​មើលទៅ​» ខ្លះ​លើក​ឡើង​ថា «​សាក​សម​គ្នា​ណាស់​បង ជូនពរ​បង​ទាំង​ពីរ​នាក់​មាន​សេចក្ដីសុខ សុភមង្គល​ជាមួយ​គ្នា​ជា​រៀង​រហូត​ណា​» ។ ខ្លះ​ទៀត​លើក​ឡើង​បន្ត​ថា «​ស្ងាត់​ៗ​បង្ហាញ​ជា​សារ​ធារ​ណៈ​យ៉ាង​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​តែ​ម្ដង អ្នក​ម៉ាក់​វ័យក្មេង​» ក្នុង​ការ​បញ្ចេញមតិ​ទាំង​អស់នោះ សុទ្ធតែ​ជា​ខ​មិនល្អ​ៗ និង​មានការ​លើកទឹកចិត្ត​ដល់​អ្នក​នាង​ដែល​យើង​មិន​អាច​រៀប​តរាប់​អស់​បាន​ឡើយ​។

គួរ​រំលឹក​ថា កាលពី​កន្លង​ទៅ អ្នក​នាង បេ​នី​យ៉ាំ​ង ក៏​ធ្លាប់​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​គូស្នេហ៍​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ តែ​ក្រោយមក​ក៏​ត្រូវរ៉ូវ​គ្នា​វិញ ខណៈ​មួយ​រយៈ​ចុង​ក្រោយ​មកនេះ អ្នក​នាង​ក៏​បាន​ចែកផ្លូវ​គ្នា​សារ​ជា​ថ្មី ហើយ​ក៏​គ្មាន​ដំណឹង​ត្រូវរ៉ូវ​គ្នា​វិញ​ឡើយ ខណៈ​ពេល​នេះ អ្នក​នាង​ក៏​បាន​បង្ហាញ​មុខមាត់​បុរស​សង្ហា​ម្នាក់ ដែល​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ដៃគូ​ថ្មី​របស់​នាង​ផង​ដែរ និង​មានការ​ជំរុញ​លើកទឹកចិត្ត​ជា​ច្រើន​អោយ​អ្នក​ទាំង​ពីរ​ទាក់ទង​គ្នា​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ យើង​នៅ​មិន​អាច​ទាន់​ទាក់​ទង់​អ្នក​នាង បេ​នី​យ៉ាំ​ង ដើម្បី​សុំ​ការ​បកស្រាយ​បាន​នៅឡើយ​ទេ​ថា តើ​អ្នក​នាង​និង​បុរស​សង្ហា​ខាងលើ​នេះ ត្រូវជា​អ្វី​នឹង​គ្នា​អោយ​ប្រាកដ​នោះ​ឡើយ?​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ