ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀងល្បី​ Shakira ប្រឈម​ការ​កាត់ទោស​​​ពាក់ព័ន្ធនឹង​ករណី​មួយ​

1 ឆ្នាំ មុន

អេស្ប៉ាញ ៖ តារាចម្រៀង​ល្បីឈ្មោះ​លំដាប់​ពិភពលោក នាង​ Shakira នឹង​ប្រឈម​នឹង​ការ​កាត់ទោស​

អេស្ប៉ាញ ៖ តារាចម្រៀង​ល្បីឈ្មោះ​លំដាប់​ពិភពលោក នាង​ Shakira នឹង​ប្រឈម​នឹង​ការ​កាត់ទោស​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ពី​បទ​ក្លែងបន្លំ​ពន្ធ​ប្រឆាំង​នឹង​រតនាគារ​សាធារណៈ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។

ចៅក្រម​ក្នុង​ទីក្រុង Barcelona បាន​បញ្ជា​ឱ្យ​សំណុំរឿង​នេះ​ឆ្ពោះទៅ​ការ​កាត់ក្តី ប៉ុន្តែ​ការ​បរិ​ច្ឆេ​ទ​​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ​ ។ រដ្ឋ​អាជ្ញា​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់ ​នាង​ Shakira ថា​មិន​បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន និង​ពន្ធ​ទ្រព្យសម្បត្តិ​ចន្លោះ​ឆ្នាំ ២០១២ និង ២០១៤ ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ប្រហែល ១៥,៨​លាន​ដុល្លារ ប៉ុន្តែ​តារា​ស្រី​វ័យ ៤៥​ឆ្នាំ​រូប​នេះ​បដិសេធ​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី Elle កាលពីដើម​ខែកញ្ញា​នេះ Shakira បាន​ហៅ​ការ​ចោទប្រកាន់​ប្រឆាំង​រូប​នាង​ថា​ជា​រឿង​មិន​ពិត ដោយ​អះអាង​ថា «​ខ្ញុំ​បាន​បង់​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​ជំពាក់ សូ​ម្បី​មុន​ពេល​ពួក​គេ​ដាក់​ពាក្យបណ្តឹង​ទៅ​ទៀត​។ ដូច្នេះ​រហូត​មក​ដល់​ថ្ងៃនេះ ខ្ញុំ​គ្មាន​ជំពាក់​អ្វី​ពួក​គេ​នោះ​ទេ​»​។

អាជ្ញាធរ​អេ​ស្ប៉ា​ញ បាន​ចោទប្រកាន់​នាង​ថា​បាន​រស់នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​រយៈពេល ១៨៣​ថ្ងៃជា​រៀង​រាល់​ឆ្នាំ​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៤ ប៉ុន្តែ​នាង Shakira បាន​បដិសេធ​។ មេធាវី​របស់​នាង​បាន​បញ្ជាក់​ថា លំនៅ​ដ្ឋា​ន​ចម្បង​របស់​នាង​អំឡុង​ពេល​នោះ​គឺ​នៅ​តំបន់ Bahamas​។

អ្នកនាំពាក្យ​របស់​នាង បាន​និយាយ​ថា «Shakira និង​ក្រុម​របស់​នាង​ពិចារណា​ករណី​នេះ​ជា​ការ​រំ​លោ​.​ភ​សិទ្ធិ​របស់​នាង»​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ