ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​មិន​ព្រម​ធ្វើ​កិច្ច​សាលា ឪពុក​​ដាច់​ចិត្ត​ធ្វើ​​រឿងមួយផ្តាច់ជីវិត​​កូន

2 ឆ្នាំ មុន

ប៉ា​គី​ស្ថាន ៖ ឪពុក​ដៃ​ឆៅ​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​

ប៉ា​គី​ស្ថាន ៖ ឪពុក​ដៃ​ឆៅ​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​ដុ.ត​សម្លា.ប់​កូនប្រុស​បង្កើត ដោយសារ​តែ​កូនប្រុស​រូប​នោះ មិន​ព្រម​ធ្វើ​កិច្ចការ​សាលា​។

ឧបទ្ទវ​ហេតុនេះ កើតឡើង​នៅ​ទីក្រុង Karachi ហើយ​បើ​យោង​តាម​របាយការណ៍​ប៉ូលិស​បានឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ឈ្មោះ Shaheer Khan មាន​អាយុ​១២​ឆ្នាំ បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ពោល​គឺ​២​ថ្ងៃ​បន្ទាប់​ពី​ឪពុក​របស់​គេ​ដែល​មានឈ្មោះ​ថា Nazir បាន​ដុ.ត​ដោយ​ប្រេងកាត​។

របាយការណ៍​ប៉ូលិស​បាន​បន្ត​ថា ទ​ង្វើ​ដ៏​ឃោរឃៅ​នៃ​ការ​ចាក់​ប្រេងកាត​នេះ ទំនង​គ្រាន់តែ​មាន​បំណង​បំភ័.យ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​មិន​ព្រម​ធ្វើ​កិច្ចការ​សាលា ដោយ​ទទូច​ចង់​ចេញ​ទៅ​បង្ហោះ​ខ្លែង​តែ​ប៉ុណ្ណោះ ហើយដោយ​សារ​តែ​កំហឹង​បុរស​ជា​ឪពុក​បាន​ដុ.ត​ឈើ​មួយ ​ដើម្បី​ជា​ការ​គំរា.មកំហែង ប៉ុន្តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ​លើ Shaheer យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

ភ្លាម​ៗ​នោះ ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ Shazia បាន​ប្រញាប់​ចូល​ទៅ​ជួយ​ប្តី​ ដើម្បី​ពន្លត់ភ្លើង​ដោយ​គប់​ភួយ​លើ​កូនប្រុស​។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​បាន​បរាជ័យ ហើយ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្លា.ប់​នៅ​ក្នុង​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ដោយ​រង​ការ​រលាក​ធ្ងន់ធ្ងរ​ពេញ​ខ្លួនប្រាណ​។

ឥឡូវនេះ លោកស្រី Shazia បាន​ប្រកាស​ថា​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹង​ប្តី​របស់​គាត់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា​។

មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ា​គី​ស្ថាន​ថា Nazir បាន​សារភាព​ថា គាត់​បាន​ទាមទារ​ឱ្យ​កូនប្រុស​ឆ្លើយ​សំណួរ​អំពី​កិច្ចការ​សាលា តែ​កូនប្រុស​បាន​ផ្តល់​ចម្លើយ​មិន​ពេញចិត្ត ទើប​គាត់​ចាក់​សាំង​លើ​ក្បាល​របស់​គេ ហើយ​ដុ.ត​ឈើ​មួយ​ដើម្បី​បំភ័.យ​គេ​តែ​ប៉ុណ្ណោះ​។ បើ​ទោះជា​មានការ​សារភាព​យ៉ាងនេះ​ក្តី ប៉ុន្តែ​លោក Nazir នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​កំណត់​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ