ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​! តើ​ខេត្ត​ណាខ្លះ​មាន​ប្រាសាទ​ច្រើន​ជាងគេ និង​ខេត្ត​ណា​ប្រាសាទ​មាន​តិច​បំផុត​នៅ​កម្ពុជា​យើង?

1 ឆ្នាំ មុន
  • សៀមរាប

ជា​ការ​ពិត​ណាស់ ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត នៅ​ប្រទេស​កម្ពុជា ដែល​មាន​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ត្រូវ​បាន​កសាង​ឡើង​ដោយ​ដូនតា​ខ្មែរ​របស់​យើង និង​បន្សល់​ទុក​នូវ​កេរ​មរតក​ដ៏​មាន​តម្លៃ​ទាំងនោះ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង និង

ជា​ការ​ពិត​ណាស់ ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត នៅ​ប្រទេស​កម្ពុជា ដែល​មាន​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ត្រូវ​បាន​កសាង​ឡើង​ដោយ​ដូនតា​ខ្មែរ​របស់​យើង និង​បន្សល់​ទុក​នូវ​កេរ​មរតក​ដ៏​មាន​តម្លៃ​ទាំងនោះ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង និង​ស្គាល់​ផង​ដែរ​។

មិនតែប៉ុណ្ណោះ គ្រប់​ប្រាង្គ​ប្រាសាទ​នីមួយ​ៗ​សុទ្ធសឹងតែ​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ និង​បង្កប់​នូវ​ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ​អាថ៌​កំបាំង​ជា​ច្រើន​។ បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា ប្រាសាទ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​ច្រើន​កម្សាន្ត​ច្រើន​បំផុត​នោះ គឺ​មាន​តែ​ប្រាសាទ​អង្គរតូច ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយស្រី រួម​ទាំង​ប្រាសាទ​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តសៀមរាប​តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ថ្ងៃនេះ សារព័ត៌មាន​កោះសន្តិភាព សូម​នាំ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​អោយមក​ស្គាល់ឈ្មោះ​​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​របស់​ខ្មែរ ដែល​ត្រូវ​បាន​ដូនតា​ខ្មែរ​បន្សល់​ទុក​អោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​រៀន​សិក្សា​ស្វែង​យល់​ពី​ប្រាសាទ​នីមួយ​ៗ ដែល​ស្ថិត​នៅ​ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត​តែ​ម្ដង​។

ប្រាកដ​ណាស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត​ទៅ​ហើយ​ដែល​សុទ្ធសឹងតែ​មាន​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​។ ដោយឡែក​ក្នុង​ចំណោម​ប្រាង្គ​ប្រាសាទ​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​ខេត្ត​នីមួយ​ៗ គឺ​ខេត្តសៀមរាប ត្រូវ​បាន​គេ​ដឹង​ថា ជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១ ដែល​មាន​ប្រាង្គ​ប្រាសាទ​ច្រើន​ជាងគេ​បំផុត​និង​ពេញ​ដោយ​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ ដែល​តាម​តួលេខ​ត្រួស​ៗ គឺ​មាន​ប្រាសាទ​រហូត​ដល់​ទៅ​ជាង​១៦០​ប្រាសាទ​។

ខេត្ត​ដែល​ប្រាង្គ​ប្រាសាទ​ច្រើន​ជាងគេ​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​២ បន្ទាប់​ពី​ខេត្តសៀមរាប គឺ​ខេត្ត​ព្រះវិហារ ដែល​មាន​ប្រាង្គ​ប្រាសាទខ្មែរ រហូត​ដល់​ទៅ​ជាង​៦០​ប្រាសាទ​ឯណោះ ដោយ​ប្រាសាទ​នីមួយ​ៗ​ក៏​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ផង​ដែរ ជា​ពិសេស​គេ​ស្គាល់​ច្បាស់​ជាងគេ​បំផុត គឺ​ប្រាសាទព្រះវិហារ​តែ​ម្តង ដែល​កន្លង​មក ប្រទេស​ជិតខាង​យើង គឺ​ប្រទេស​ថៃ ប៉ុនប៉ង​យក​ជា​ច្រើន​លើក​។

ខេត្ត​លេខ​រៀង​ទី​៣ សម្រាប់​ខេត្ត​ដែល​មាន​ប្រាសាទ​ច្រើន​ជាងគេ គឺ​ខេត្តកំពង់ធំ ដែល​ខេត្ត​មួយ​នេះ មាន​ប្រាង្គ​ប្រាសាទ​ប្រមាណ​ជាង​៥០​ប្រាសាទ​ផង​ដែរ​។ មិន​ខុស​គ្នា​ទេ ប្រាសាទ​ក្នុង​ខេត្ត​មួយ​នេះ ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ផង​ដែរ ជា​ពិសេស​សំបូរ​ប្រវត្តិសាស្ត្រ​អស្ចារ្យ​ណាស់​និង​ល្បីល្បាញ​បំផុត គឺ​ប្រាសាទសំបូរព្រៃគុក​។

ខេត្ត​លេខ​រៀង​ទី​៤ ដែល​មាន​ចំនួន​ប្រាសាទ​ល្មម​គួរសម គឺ​ខេត្តបន្ទាយមានជ័យ ដែល​មាន​ប្រាសាទបុរាណ​ខ្មែរ ប្រមាណ​ជាង​៣៥​ប្រាសាទ និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​គួរសម​ដូច​គ្នា​។

លេខ​រៀង​ទី​៥ គឺ​ខេត្តកំពង់ចាម មាន​ប្រាសាទ​ដ៏​ល្អ​ឯក​ប្រមាណ​ជាង​៣០​ប្រាសាទ និង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ច្រើន​ផង​ដែរ​។

លេខ​រៀង​ទី​៦ គឺ​ខេត្តឧត្តរមានជ័យ ដែល​មាន​ប្រាសាទបុរាណ ដែល​ដូនតា​បន្សល់​ទុក​ចំនួន​១៦​ផង​ដែរ​។ ក្នុង​ខេត្ត​មួយ​នេះ ក៏​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ផង​ដែរ​។

ខេត្តតាកែវ​ឯណេះ​វិញ មាន​ប្រាសាទ​ត្រឹមតែ​១១​តែ​ប៉ុណ្ណោះ ក្នុង​នោះ​ប្រាសាទ​ទាំងអស់​មានឈ្មោះ​ដូច​ជា ប្រាសាទតាព្រហ្ម​ទន្លេបាទី ប្រាសាទតាកែវ ប្រាសាទជប់​ពល ប្រាសាទនាងខ្មៅ ប្រាសាទភ្នំជីសូរ ប្រាសាទយាយពៅ ប្រាសាទបាយ៉ង់​កោរ ប្រាសាទភ្នំតាម៉ៅ និង​ប្រាសាទ​ថ្មដុះ រួម​ទាំង​ប្រាសាទភ្នំដា ប្រាសាទ​ស្រី ជាដើម​។

ដោយឡែក ក្រឡេក​មក​មើល​ខេត្ត​ចំនួន​០៨​នេះ​វិញ គឺ​មាន​ចំនួន​ប្រាសាទ​តិច​ជាងគេ​បំផុត ពោល​គឺ​មិន​ដល់​១០​ប្រាសាទ​នោះ​ឡើយ​។ តែ​ប្រាសាទ​ក្នុង​ខេត្ត​ទាំង​ប៉ុន្មាន​នេះ ក៏​បង្កប់​ប្រវត្តិសាស្ត្រ​ច្រើន​ផង​ដែរ​។ មួយវិញទៀត ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​មិន​ចាញ់​ខេត្ត​ដទៃ​នោះ​ឡើយ​។

ខេត្ត​ទាំង​៨ ដែល​មាន​ប្រាង្គ​ប្រាសាទ​ក្រោម​១០​កន្លែង​នោះ គឺ​មាន ខេត្តកណ្ដាល មាន​ប្រាសាទ តែ​មួយ​គត់ គឺ​ប្រាសាទភ្នំ​បា​សិទ្ធ ដែល​ត្រូវ​បាន​បងប្អូន​ប្រជាជន​ជា​ច្រើន​នាំ​គ្នា​ទៅ​ដើរ​លេង​កំសាន្ត និង​នាំ​គ្នា​ទៅ​អុជ​ធូប​បន់ស្រន់​សុំ​សេចក្ដីសុខ​ចម្រើន​ផង​ដែរ​។ ប្រាសាទភ្នំ​បា​សិទ្ធ ក៏​បង្កប់​នៅ​ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ​អាថ៌​កំបាំង​ជា​ច្រើន​មិនធម្មតា​នោះ​ដែរ​។

ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ឯណេះ​វិញ គឺ​មាន​ប្រាសាទបុរាណ​ខ្មែរ​តិច​បំផុត​ផង​ដែរ គឺ​មាន​តែ​២​ប៉ុណ្ណោះ​ក្នុង​មួយ​ខេត្ត​ៗ​។ ក្នុង​នោះ​ខេត្តស្វាយរៀង ប្រាសាទ​ឈ្មោះ​ដូច​ជា ប្រាសាទ​បា​សាក់ និង​ប្រាសាទ​ជា​ហោ​។ ខេត្ត​ព្រៃវៃង ប្រាសាទ​មានឈ្មោះ​ថា ប្រាសាទ​ចុងស្រុក និង ប្រាសាទព្រះវិហារ​ច័ន្ទ​។

ខេត្ត​លេង​រៀង​បន្ត​គ្នា​មាន​ដូច​ជា ខេត្តក្រចេះ មាន​ប្រាសាទ​ចំនួន​៣​។ ខេត្តកំពត មាន​ប្រសាទ​ចំនួន​​៤​។ ខេត្តបាត់ដំបង មាន​ប្រាសាទ​ចំនួន​៥ ដោយ​ប្រាសាទ​ដែល​មានឈ្មោះ​ល្បីល្បាញ​មាន​ដូច​ជា ប្រាសាទ​បា​សែត ប្រាសាទភ្នំបាណន់ និង​ប្រាសាទវត្តឯក​ភ្នំ ជាដើម​។

ខេត្ត​ចុង​ក្រោយ គឺ​ខេត្ត​កំពង់​ឆ្នាំ មាន​ប្រាសាទ​ចំនួន​៦​ផង​ដែរ​។ ជា​រួម​ខេត្តសៀមរាប គឺជា​ខេត្ត​ដែល​មាន​ប្រាសាទបុរាណ​ច្រើន​ជាងគេ​បង្អស់​នៅ​ស្រុក​ខ្មែរ ខណៈ​រាជធានី​ភ្នំពេញ គឺ​មាន​ប្រាសាទ​តែ​មួយ​គត់ ឈ្មោះ​ប្រាសាទ​ពោធិ​លោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ