កំពូលតារាសម្តែងចិនដ៏ល្បី១រូប ត្រូវចាប់ខ្លួនពីបទល្បួងនារីៗឱ្យបម្រើផ្លូ.វភេ.ទជាច្រើនដង
ចិន ៖ កំពូលតារាសម្តែងចិនដ៏ល្បី គឺលោក Li Yifeng ត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងទីក្រុងប៉េកាំង
ចិន ៖ កំពូលតារាសម្តែងចិនដ៏ល្បី គឺលោក Li Yifeng ត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងទីក្រុងប៉េកាំង
ចិន ៖ កំពូលតារាសម្តែងចិនដ៏ល្បី គឺលោក Li Yifeng ត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងទីក្រុងប៉េកាំងពីបទល្បួងនារីឱ្យបម្រើផ្លូ.វភេ.ទជាច្រើនដង។
កាសែតចិន Global Times បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា លោក Li Yifeng វ័យ ៣៥ឆ្នាំ ត្រូវបានឃុំខ្លួនកាលពីពេលថ្មីៗនេះ និងចោទប្រកាន់ក្រោមបទព្រហ្មទណ្ឌ ហើយលោកបានសារភាពចំពោះបទល្មើសនោះ។
ក្រុមហ៊ុនល្បីៗជាច្រើនដូចជា Prada, Sensodyne និង RemyMartin ជាដើមបានបញ្ចប់ភាពជាដៃគូជាមួយនឹងលោក Li Yifeng ដែលធ្លាប់សម្តែងជាតួអង្គមេដឹកនាំកុម្មុយនិស្តចិន ម៉ៅ សេតុង (Mao Zedong) នៅក្នុងរឿងភាគ The Pioneer ឆ្នាំ ២០២១។
លោកគឺជាតារាចិនចុងក្រោយបង្អស់ដែលត្រូវបានកាត់ទោសនៅក្នុងប្រទេសចិន បន្ទាប់ពីមន្ត្រីជាច្រើនរិះគន់លើឥទ្ធិពលរបស់តារាៗលើយុវជន។
មុនពេលចាប់ខ្លួន ស្ទូឌីយោរបស់លោក បានចេញសេចក្តីប្រកាសដោយបញ្ជាក់ថា ការខមិនតាមអ៊ីនធឺណេតមួយចំនួនអំពីជីវិតផ្ទាល់ខ្លួនរបស់លោកគឺគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
លោក Li Yifeng ក៏ត្រូវបានគេរាយការណ៍ថាបានបង្ហោះសារនៅលើបណ្តាញសង្គមចិន Weibo ដោយសរសេរថា ពាក្យចចាមអារ៉ាមបានធ្វើឱ្យគាត់ខូចអារម្មណ៍ និងប៉ះពាល់ដល់អាជីវកម្មរបស់លោកដែលកំពុងដំណើរការ។ លោកមានអ្នកតាមដានជាង ៦០លាននាក់នៅលើ Weibo។
លើសពីនេះទៀត កាសែតចិន China Daily បានចុះផ្សាយថា គណៈកម្មាធិការរៀបចំពានរង្វាន់ Huading Awards បាននិយាយថាខ្លួនបានដកពានរង្វាន់ជាតារាសម្តែងល្អបំផុតក្នុងរឿងភាគទូរទស្សន៍ដ៏កំពូលទាំង ១០០របស់ចិន និងពានរង្វាន់តារាភាពយន្តដែលទស្សនិកជនចូលចិត្តជាងគេពីលោក Li Yifeng៕ (យោងតាមប្រភព៖ BBC & Deadline)
ចែករំលែកព័តមាននេះ