ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ចរណៃ វិល​រក​សិល្បៈ​វិញ ក្រោយ​ទៅ​បាត់​2​ឆ្នាំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ពេជ្រ ចរណៃ​តារា​សម្តែង​ធ្លាប់​ល្បីឈ្មោះ​ដែល​បាត់​មុខ​ពី​ទស្សនិកជន​ជា​យូរ​មក​ហើយ​នោះ​សម្រេចចិត្ត​វិល​ចូល​ពិភព​សិល្បៈ​វិញ ។ រំពឹង​ថា​អាច​ស្រូប​បានការ​គាំទ្រ​ទើប​អ្នក​នាង​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ពេជ្រ ចរណៃ​តារា​សម្តែង​ធ្លាប់​ល្បីឈ្មោះ​ដែល​បាត់​មុខ​ពី​ទស្សនិកជន​ជា​យូរ​មក​ហើយ​នោះ​សម្រេចចិត្ត​វិល​ចូល​ពិភព​សិល្បៈ​វិញ ។ រំពឹង​ថា​អាច​ស្រូប​បានការ​គាំទ្រ​ទើប​អ្នក​នាង​ចរណៃ​វិល​វិញ​នេះ ។

អ្នក​នាង​ពេជ្រ ចរណៃ ជា​តារា​សម្តែង​មាន​ទេព​កោសល្យ​ធ្លាប់​ទទួល​បានការ​សរសើរ​ពី​បណ្តា​ផលិតករ​មួយ​ចំនួន ។ តារា​មាន​សម្រស់​គួរ​ឲ្យ​គយគន់ អ្នក​នាង​ពេជ្រ ចរណៃ ចូល​ចិត្ត​សម្តែង​ជា​តួ​ឆ្នាស​ឆ្នើម តែ​តួ​ស្លូត​បង្ហូរទឹកភ្នែក​ក៏​នាង​អាច​សម្តែង​បាន​ដែរ ។ ស្រី​ស្អាត​រូប​នេះ​ធ្លាប់​សម្តែង​ក្នុង​រឿង​«​ស្រមោល​ស្នេហ៍​អតីត​»​រឿង «​ព្រាយ​ចិញ្ចឹម​កូន​» រឿង «​កូនឥតខាន់ស្លា​»​និង​រឿង​«​ចៅ​ស្រទបចេក​» ។

អ្នក​នាង​ពេជ្រ ចរណៃ និយាយ​ដោយ​សម្តី​សុភាព​ថា​នាង​បាត់​មុខ​រយៈពេល​ជិត​២​ឆ្នាំ​ព្រោះតែ​ងាក​ទៅ​រកស៊ី​មុខ​ជំនួញ​ជាមួយ​ឪពុក​ម្តាយ​ដែល​ត្រូវការ​អ្នក​មើល ។ ដូច្នេះ​ហើយ​នាង​ត្រូវ​ចូលរួម​ជាមួយ​ឪពុក​ម្តាយ​ឲ្យ​មុខរបរ​ល្អ​នឹងធឹង​សិន ។ របរ​រកស៊ី​របស់​នាង​ដើរទៅ​មុខ​យ៉ាង​រលូន​ហើយ​នា​ពេល​បច្ចុប្បន្ន ដូច្នេះ​ហើយ​ជា​ឱកាស​ដែល​នាង​អាច​សម្រេចចិត្ត​វិល​ចូល​ពិភព​សិល្បៈ​វិញ ស្រប​តាម​ចំណូលចិត្ត​របស់​នាង​តាំង​តែ​ពី​ដើម​មក ។

តារា​សម្តែង​ពេជ្រ ចរណៃ និយាយ​ថា «​ការ​វិល​វិញ​នេះ​នាង​ខ្ញុំ​ត្រូវ​តែ​ពង្រីក​ស្នាដៃ​ឲ្យ​បាន​ច្រើន​មិន​ថា​តែ​ការ​សម្តែង ការ​ដើរ​បង្ហាញ​ម៉ូ​ដ ឬ​ពិធី​ការិនី​ទេ​គឺ​នាង​ខ្ញុំ​ចង់​ក្រសោប​យក​ឲ្យ​បាន​ច្រើន​សម​តាម​អ្វី​ដែល​នាង​ខ្ញុំ​ចង់បាន ។

ក្រោយ​ពេល​បង្ហាញ​វត្តមាន​ឡើង​វិញ​នាង​ខ្ញុំ​រំពឹង​ថា ទស្សនិកជន​នឹង​ជួយ​គាំទ្រ​ស្នាដៃ​របស់​នាង​ខ្ញុំ និង​បណ្តា​ផលិតកម្ម​ទាំងអស់​ផ្តល់​ការងារ​ជូន​នាង​ខ្ញុំ ព្រមទាំង​បណ្តា​ស្ថានីយ​ទូរទស្សន៍​នានា​ផង​ដែរ ដើម្បី​នាង​ខ្ញុំ​បាន​បង្ហាញ​ទេព​កោសល្យ​សម្តែង​ទុក​ស្នាដៃ​ទាំង​អស់នេះ​មើល​ក្នុង​ពេល​វ័យ​កាន់តែ​ជ្រេ​នា​ថ្ងៃ​អនាគត​» ៕