ស្តេចល្បែ.ងអាចែ មានទ្រព្យជាង៧០០លានដុល្លារ តែការចាយវាយប្រចាំថ្ងៃតិចបំផុតមិនគួរឱ្យជឿ
ហុងកុង ៖ កំពូលតារាសម្តែង Chow Yun-Fat ដែលប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា «ស្តេចល្បែ.ង
ហុងកុង ៖ កំពូលតារាសម្តែង Chow Yun-Fat ដែលប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា «ស្តេចល្បែ.ង
ហុងកុង ៖ កំពូលតារាសម្តែង Chow Yun-Fat ដែលប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា «ស្តេចល្បែ.ងអាចែ» ត្រូវបានទទួលស្គាល់ស្ថិតក្នុងបញ្ជីតារាសម្តែងហុងកុងមានទ្រព្យសម្បត្តិដ៏មហាសាលជាមួយទ្រព្យប្រមាណជាង៧០០លានដុល្លារអាមេរិក។ ប៉ុន្តែបើនិយាយអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់លោក ហាក់ខុសឆ្ងាយស្រឡះតែម្តងពីមិត្តរួមអាជីពដទៃផ្សេងទៀត។
ជាក់ស្តែង យោងតាមប្រភពពីគេហទំព័រ Goody Feed របស់សិង្ហបុរី ដោយដកស្រង់ចេញពី We Are Resonate ដែលជាគេហទំព័រវប្បធម៌អាស៊ីបូព៌ាដ៏ធំបំផុតរបស់អឺរ៉ុបបានចេញផ្សាយថា បើទោះបីជាមានទ្រព្យសម្បត្តិដ៏មហាសាលក៏ពិតមែន ប៉ុន្តែការរស់នៅប្រចាំថ្ងៃរបស់លោក Chow Yun-Fat ហាក់ខុសពីពលរដ្ឋមានប្រាក់ចំណូលកម្រិតមធ្យមទៅទៀត។
តារាសម្តែងវ័យ៦៧ឆ្នាំរូបនេះ ដែលធ្លាប់សម្តែងក្នុងខ្សែភាពយន្តហូលីវូដជាច្រើនរឿងផងដែរនោះ បានដឹកនាំជីវិតប្រចាំថ្ងៃរបស់ខ្លួន ដោយការហូបអាហារតាមចិញ្ចើមផ្លូវជាប្រចាំ និងប្រើទូរស័ព្ទដៃដែលប្រពន្ធរបស់គាត់គឺលោកស្រី Jasmine Tan (ប្រពន្ធទី២) ជនជាតិសិង្ហបុរី បានផ្តល់ឱ្យគាត់គឺទូរស័ព្ទ Nokia ស៊េរីចាស់អស់ពេលជាង១៧ឆ្នាំ មុនប្តូរទៅប្រើទូរស័ព្ទស្មាតហ្វូន បន្ទាប់ពីអាចាស់លែងដំណើរការ។ លើសពីនេះទៅទៀត អ្វីដែលកាន់តែភ្ញាក់ផ្អើលបំផុតនោះគឺ លោកអាចរស់នៅបានដោយចាយវាយក្រោម ៥ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ឬ ១០២ដុល្លារក្នុងមួយខែ។ ហើយលោកបន្តការចាយវាយបែបនេះ រហូតមកទល់សព្វថ្ងៃ។
យ៉ាងណាមិញ ឆ្លើយតបជាមួយការសន្សំសំចៃប្រាក់យ៉ាងសម្បើមរបស់តារាសម្តែងកម្ពស់ ១,៨៥ម៉ែត្រ ដែលសម្តែងក្នុងខ្សែភាពយន្តច្រើនជាង ១២០រឿង និងរឿងភាគទូរទស្សន៍ចំនួន ២៤រឿងនោះ។
លោក Chow បានបង្ហាញគម្រោងដ៏ភ្ញាក់ផ្អើលបំផុតមួយ ដោយនឹងផ្តល់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ដល់អង្គការសប្បុរសធម៌។ ខណៈដែលរបាយការណ៍ចុងក្រោយនៅឆ្នាំ ២០២២ បានបង្ហាញថា លោក Chow មានទ្រព្យសម្បត្តិសរុបប្រមាណ ៧១៨លានដុល្លារ។
គេចង់ចាំពាក្យសម្តីដ៏មានអត្ថន័យរបស់លោក Chow ដែលធ្លាប់លើកឡើងកន្លងមកថា «លុយមិនមែនជាឫសគល់នៃសុភមង្គលរបស់ខ្ញុំទេ។ ក្តីសុបិនរបស់ខ្ញុំគឺធ្វើជាមនុស្សធម្មតាម្នាក់ ដែលពោរពេញដោយភាពរីករាយ។ អ្វីដែលពិបាកបំផុតក្នុងជីវិត មិនមែនស្ថិតនៅលើចំណូលដែលអ្នករកបានប៉ុន្មាននោះទេ ប៉ុន្តែត្រូវរក្សាការគិតប្រកបដោយសន្តិភាព និងរស់នៅពេញមួយជីវិតរបស់អ្នកតាមរបៀបសាមញ្ញ និងគ្មានកង្វល់»។
គួរបញ្ជាក់ថា លោក Chow Yun-Fat កើតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៥ បានបោះជំហានចូលវិស័យភាពយន្តជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៣។ ហើយលោកបានទាក់ទាញចំណីអារម្មណ៍ប្រជាជនកម្ពុជាតាមរយៈខ្សែភាពយន្ត «God of Gamblers» ដោយត្រូវបានប្រសិទ្ធនាមថា «ស្តេចល្បែ.ងអាចែ ឬអាចែ» រហូតមកទល់ពេលសព្វថ្ងៃនេះ៕ (ដកស្រង់ចេញពី Goody Feed និង Suggest)
ចែករំលែកព័តមាននេះ