ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ច័ន្ទ​ស្រី​មុំ បាន​អាំង​ប៉ាវ​ជិត​5​ម៉ឺន​ដុល្លារ​នាំ​ស្វាមី​ដើរ​លេង​5​ប្រទេស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី​បាន​បោះពួយ​ឡើង​យន្តហោះ ក្នុង​ដំណើរ​កម្សាន្ដ​ចំនួន​៥​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប បន្ទាប់​ពី​នាង​បាន​ទទួល​អាំង​ប៉ាវ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ពី​ម្តាយ​របស់​នាង​​ចំនួន​

រាជធានី​ភ្នំពេញ ៖ នាង​គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី​បាន​បោះពួយ​ឡើង​យន្តហោះ ក្នុង​ដំណើរ​កម្សាន្ដ​ចំនួន​៥​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប បន្ទាប់​ពី​នាង​បាន​ទទួល​អាំង​ប៉ាវ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ពី​ម្តាយ​របស់​នាង​ចំនួន​ជិត​៥​ម៉ឺន​ដុល្លារ ។

គង់ ច័ន្ទ​ស្រី​មុំ តែងតែ​បង្ហាញ​ជីវិត​ហ៊ឺ​ហា និង​ការងារ​ក្រៅ​រង្វង់​សិល្បៈ ជា​ពិសេស​គូ​ស្វាមីភរិយា​វ័យក្មេង​មួយគូ​នេះ​បង្ហាញ​ភាព​ផ្អែមល្ហែម​ក្នុង​រូបភាព ផ្សេង​ៗ​ជុំវិញ​ដំណើរ​កម្សាន្ដ​នៅ​តាម​តំបន់​នានា​ស្ទើរ​មិន​ដាច់​រយៈ ។

ជា​ថ្មី​ម្តងទៀត​នាង​គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី បាន​បង្ហាញ​រូបភាព​ជា​បន្តបន្ទាប់​ក្នុង​ដំណើរ​កម្សាន្ដ​នៅ​ប្រទេស​ស្វ៊ី​ស ទីកន្លែង​ដែល​នាង​ត្រូវ​ចំណាយពេល​កម្សាន្ដ​មុនគេ​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេង​ទៀត ។

ប្រទេស​ដែល​ស្រី​មុំ​ធ្វើ​ដំណើរ​កម្សាន្ដ​នេះ​មាន​ដូច​ជា​ប្រទេស​ស្វ៊ី​ស បារាំង អា​ល្លឺ​ម៉​ង់ អីុតា​លី និង​ប្រទេស​អង់គ្លេស ក្នុង​រយៈពេល​ដំណើរ​កម្សាន្ដ​ចំនួន​១៥​ថ្ងៃ ខណៈ​ពេល​នាង​នឹង​បញ្ចប់​ដំណើរ​កម្សាន្ដ និង​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​អំឡុង​ពាក់កណ្តាល​ខែកុម្ភៈ​នេះ ។

អ្នក​នាង​គង់ ច័ន្ទ​ស្រី​មុំ អះអាង​ថា ការ​ចំណាយ​ដំណើរ​កម្សាន្ដ​នេះ គឺជា​ប្រាក់​ក្នុង​អាំង​ប៉ាវ​ដែល​នាង​បាន​ទទួល​ពី​ម្តាយ​របស់​នាង​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន ។ សកម្មភាព​ដើរ​លេង​នេះ​គឺជា​ផ្នែក​មួយ​ដែល​នាង និង​ស្វាមី តែងតែ​ធ្វើ​ឡើងជា​បន្តបន្ទាប់​ក្នុង​ដំណើរ​កម្សាន្ដ​តាម​បណ្តា​ប្រទេស​នានា បន្ទាប់​ពី​នាង​រៀប​អាពាហ៍ពិពាហ៍​រួច​មក ។

បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​កាលពី​អំឡុង​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៦​មក គង់ ច័ន្ទ​ស្រី​មុំ មិន​ទាន់​មាន​ផ្ទៃពោះ​ទេ ហើយ​ឃើញ​បង្ហាញ​តែ​ភាព​រីករាយ​ជាមួយ​ស្វាមី ។

គង់ ច័ន្ទ​ស្រី​មុំ បាន​បោះបង់​អាជីព​សិល្បៈ​ចោល​ទាំងស្រុង ហើយ​ងាក​ទៅ​យកចិត្ដទុកដាក់​លើ​ការ​ធ្វើ​ជំនួញ ដែល​ផ្តល់​កម្រៃ​ក្នុង​មួយ​ខែ​រាប់​ពាន់​ដុល្លារ​វិញ ៕