ជនសង្ស័យ២៨នាក់ត្រូវកាត់ទោសពីបទវា.យដំស្ត្រី១ក្រុម ដោយសារសុំស្រឡាញ់មិនបាន
ចិន ៖ រដ្ឋអាជ្ញាចិនបាននិយាយកាលពីថ្ងៃចន្ទ ទី ២៩ សីហា ម្សិលមិញនេះថា ពួកគេកំពុងដំណើរការ
ចិន ៖ រដ្ឋអាជ្ញាចិនបាននិយាយកាលពីថ្ងៃចន្ទ ទី ២៩ សីហា ម្សិលមិញនេះថា ពួកគេកំពុងដំណើរការ
ចិន ៖ រដ្ឋអាជ្ញាចិនបាននិយាយកាលពីថ្ងៃចន្ទ ទី ២៩ សីហា ម្សិលមិញនេះថា ពួកគេកំពុងដំណើរការនិតិវិធីព្រហ្មទណ្ឌប្រឆាំងមនុស្សចំនួន ២៨នាក់សង្ស័យពីបទវា.យដំលើស្ត្រីមួយក្រុមនៅក្នុងភោជនីយដ្ឋានមួយដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងទូទាំងប្រទេស។
ខ្សែអាត់វីដេអូនៃបុរសមួយក្រុមដែលបានវា.យដំលើស្ត្រីបួននាក់នៅភោជនីយដ្ឋានសាច់អាំងមួយកន្លែងក្នុងទីក្រុង Tangshan ត្រូវបានចែកចាយយ៉ាងទូលំទូលាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលធ្វើឲ្យមានការជជែកវែកញែកជាថ្មីអំពីអំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសចិន។
បុរសទាំងនោះបានប្រើហឹ.ង្សា បន្ទាប់ពីស្ត្រីរងគ្រោះបដិសេធការសុំស្រឡាញ់របស់ពួកគេ។
រដ្ឋអាជ្ញានៅក្នុងខេត្ត Hebei និយាយថាពួកគេនឹងចាប់ផ្តើមនិតិវិធីប្រឆាំងនឹងជនសង្ស័យ រួមមានមនុស្ស ៧នាក់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការរំលោ.ភបំពា.ននោះ បន្ទាប់ពីទទួលបានភស្ថុតាងដែលអាចទុកចិត្ត និងគ្រប់គ្រាន់។
បើយោងតាមទូរទស្សន៍រដ្ឋ CCTV ប៉ូលីសបានកំណត់មុខសញ្ញាជនសង្ស័យសំខាន់ជាងគេថាមានឈ្មោះ Chen ដោយប៉ូលិសបញ្ជាក់ថាជនសង្ស័យប្រើហិ.ង្សាដើម្បីប្រព្រឹត្តិអំពើអាក្រក់។
បន្ទាប់ពីមានហេតុការណ៍វា.យប្រហារនោះ អាជ្ញាធរក្រុង Tangshan បានបណ្តេញស្នងការប៉ូលីសរង និងមន្ត្រីប៉ូលីស ៥នាក់ទៀត ព្រមទាំងបើកការបង្ក្រាបប្រឆាំងនឹងឧក្រិ.ដ្ឋកម្មដែលមានការរៀបចំផងដែរ។
ក្នុងអំពើហឹង្សានោះ ស្ត្រី ២នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ខណៈ ២នាក់ទៀតរងរបួសស្រាល។
សកម្មជនការពារសិទ្ធិស្ត្រីបាននិយាយថា ការរំលោ.ភបំពា.នក្នុងគ្រួសារនៅតែរីករាលដាល និងមិនសូវមានរបាយការណ៍នោះទេនៅក្នុងប្រទេសចិន ខណៈដែលស្ត្រីលេចធ្លោជាច្រើនក៏ប្រឈមនឹងការយាតី និងការឃុំខ្លួនរបស់ប៉ូលីសផងដែរ។
អ្នកកាសែតដែលបានធ្វើដំណើរទៅកាន់ទីក្រុង Tangshan ដើម្បីស្វែងរកព័ត៌មានអំពីជនរងគ្រោះត្រូវបានប៉ូលីសយាយី បំភិតបំភ័.យ និងថែមទាំងឃុំខ្លួនទៀតផង។ នេះបើយោងតាមគណៈកម្មាធិការការពារអ្នកកាសែតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
សូមរម្លឹកថា កាលពីដើមខែសីហានេះ បុរសម្នាក់បានសម្លា.ប់មិត្តស្រីរបស់ខ្លួនដោយធ្វើការបើកឡានកិននាងទាំងកណ្តាលថ្ងៃនៅក្នុងទីក្រុង Tangshan។
វីដេអូនៃឧប្បត្តិហេតុនោះបង្កឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងពេញបណ្តាញអ៊ីនធឺណេត៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ