ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សុន​ខ​ដំបូង​ឆ្លង​ជំងឺ​អុត​ស្វា ​ពី​ម្ចាស់​ជា​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា

1 ឆ្នាំ មុន

ទី​ក្រុងប៉ារីស ៖ សុន​ខមួយ​ក្បាលមាន​ម្ចាស់​ជនជាតិ​បារាំង ដែល​ជា​គូស្នេហ៍​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា

ទី​ក្រុងប៉ារីស ៖ សុន​ខមួយ​ក្បាលមាន​ម្ចាស់​ជនជាតិ​បារាំង ដែល​ជា​គូស្នេហ៍​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​រាយការណ៍​ថា ក្លាយជា​សត្វ​ចិញ្ចឹម​ដំបូង​គេ ដែល​បាន​ឆ្លង​ជំងឺ​អុត​ស្វា (Monkeypox) បន្ទាប់​ពី​ដេក​លើ​គ្រែ​រួម​ជាមួយ​ម្ចាស់​របស់​វា​។

គូស្នេហ៍​ជា​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយគូ​មក​ពី​ទី​ក្រុងប៉ារីស ដែល​ម្នាក់​មាន​អាយុ​៤៤​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​២៧​ឆ្នាំ បាន​ឆ្លង​ជំងឺ​អុត​ស្វា បន្ទាប់​ពី​ពួក​គេ​មាន​ទំនាក់ទំនង​ផ្លូវភេ.ទ​ជាមួយ​បុរស​ផ្សេង​ទៀត​។ គូស្នេហ៍​នេះ បាន​និយាយ​ថា ពួក​គេ​បាន​កត់សម្គាល់​ឃើញ​ថា សន​ខ​ចិញ្ចឹម​ពូជ Greyhound អ៊ី​តា​លី​របស់​ពួក​គេ​បាន​កើត​ខ្ទុះ​នៅ​លើ​ពោះ​របស់​វា​។ ហើយ​ក្រោយមក ការ​ធ្វើតេស្ត PCR បាន​បញ្ជាក់​ថា វា​បាន​ឆ្លង​ជំងឺ​អុត​ស្វា​ពិតប្រាកដ​មែន​។

តាម​ប្រភព​ពី​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ Lancet បាន​លើក​ឡើង​ថា​ សុន​ខមួយ​ក្បាល​នោះ បាន​ដេក​រួម​គ្រែ​ជាមួយ​ម្ចាស់​។ ហើយ​ប្រហែលជា​វា​បាន​លិ​ត​ម្ចាស់​ទាំង​២​នាក់​របស់​វា មុន​ពេល​លិ​ឍ​ខ្លួនឯង​។ បុរស​ទាំង​២​នាក់​នោះ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ដំបៅ និង​កន្ទួល​ជា​ច្រើន​លើ​ដងខ្លួន ចាប់តាំងពី​ពួក​គេ​ត្រូវ​បាន​បញ្ជាក់​ថា ឆ្លង​ជំងឺ​អ៊ុត​ស្វា កាលពី​ខែមិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​ ហើយ​សុន​ខមួយ​ក្បាល​នោះ ចាប់ផ្តើម​បង្ហាញ​រោគ​សញ្ញា​នៃ​ការ​ឆ្លង​នៅ​១២​ថ្ងៃ​ក្រោយមក​។

ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​ជំនាញ​បាន​ជំរុញ​ឱ្យ​ភាគី​ដែល​មាន​ហានិភ័យ ឬ​ឆ្លង​មេរោគ​ទាំងអស់ ត្រូវ​តែ​នៅ​ដាច់​ដោយឡែក​ពី​សត្វ​ចិញ្ចឹម​របស់​ពួក​គេ ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​។ ស្រប​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ហៅ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុត​ស្វា​នា​ពេល​ថ្មី​ៗ​នេះ ជា​ភាព​អាសន្ន​សុខភាព​ជាស​កល​៕ (​ប្រភព​ពី New York Post និង LADbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ