ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ព្រំ រ​ដ្ឋា ត្រូវ​បាន​នារី​ម្នាក់​ចោទប្រកាន់ រឿង​ជំពាក់​បំណុល

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ស្ងាត់បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈពេល​ធំ ដោយសារ​បញ្ហា​ការ​ផ្ទុះ ​និង​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នា​ពេល​កន្លង​មក​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ស្ងាត់បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈពេល​ធំ ដោយសារ​បញ្ហា​ការ​ផ្ទុះ ​និង​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នា​ពេល​កន្លង​មក​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ អ្នក​នាង ព្រំ រ​ដ្ឋា ត្រូវ​បាន​នារី​ម្នាក់​ចោទប្រកាន់​ថា ​អ្នក​នាង​បាន​ជំពាក់​បំណុល​គេ​យ៉ាងច្រើន បណ្តាល​ឱ្យ​អ្នកគាំទ្រ​តារា​សម្តែង​ស្រី​រូប​នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។

តារា​សម្ដែង ​និង​ពិធី​ការិនី ជើង​ចាស់ អ្នក​នាង ព្រំ រ​ដ្ឋា ដែល​ល្បីឈ្មោះ​ខ្លាំង​ក្នុង​តួអង្គ «​មឺ​យ​ចឺ​យ​» នៃ​ភាពយន្ត​ខារ៉ាអូខេ​នោះ ធ្លាប់​ទទួល​បានការ​គាំទ្រ ​និង​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មហាជន តាម​រយៈ​ខ្សែភាពយន្ត ការ​សម្ដែង​រឿង​ជា​ច្រើន​សម្បូរ​បែប​អោយ​បងប្អូន​បាន​ទស្សនា រហូត​ស្រី​ស្រស់​រូប​នេះ​ឈាន​ដល់​ការ​បើក​ផលិតកម្ម​មួយ​ផង​ដែរ​។

យ៉ាងណាមិញ ​គ្រា​កន្លង​មក​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ និង​ឆ្លង​រាលដាល​ខ្លា​ង​ទូ​ទាំង​ពិភព​លោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ ធ្វើ​ឱ្យ​វិស័យ​ជា​ច្រើន​បាន​រង​គ្រោះ ដូច​ជា​វិស័យ​ទេសចរណ៍ និង​ភាពយន្ត​ជាដើម ហើយ​ពេល​នោះ​សេ​ដ្ធ​កិច្ច​អ្នក​នាង ព្រំ រ​ដ្ឋា ក៏​រង​គ្រោះ​ផង​ដែរ ហើយ​ក៏​ស្ងាត់បាត់​មុខ​អ្នក​នាង​ពី​សិ​ល្បៈ​​ឈឹង​តែ​ម្ដង​។

ក្រោយ​ស្ងាត់បាត់​មុខ​ពី​សិ​ល្បៈ​មួយ​រយៈ​ពេល​ធំ ស្រាប់តែ​ថ្មី​ៗ​នេះ​ តារា​សម្ដែង​ជើង​ចាស់​អ្នក​នាង ព្រំ រ​ដ្ឋា ត្រូវ​បាន​នារី​ម្នាក់​ចោទប្រកាន់ រឿង​ជំពាក់​បំណុល​មិន​ព្រម​សង ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នកគាំទ្រ​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។ នេះ​បើ​តាម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Jessica Ka ដែល​មានឈ្មោះ​ពិតប្រាកដ​ថា តាន់ សុ​ផា បាន​បង្ហោះ​ជា​សាធារណៈ បង្កើត​ជា​ដំណឹង​ភ្ញាក់ផ្អើល​មួយ​ក្នុង​សង្គម​សិល្បៈ​។

តារា​សម្តែង​សិច​ស៊ី កញ្ញា តាន់ សុ​ផា ហៅ​ថា ជេ​ស៊ី​កា បាន​ចោទប្រកាន់​ថា អ្នក​នាង ព្រំ រ​ដ្ឋា ដែល​ជា​ចាងហ្វាង​ផលិតកម្ម PR ត្រូវ​ចូលខ្លួន​មក​ដោះស្រាយ​រឿង​លុយ​ដែល​ឱ្យ​នាង​ទៅ​ខ្ចី​ពី​គេ​។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ស្រី​ស្រស់ ជេ​ស៊ី​កា មិន​បាន​បញ្ជាក់​ច្បាស់​ពី​ចំនួន​តួលេខ​ថា​ តើ​ទឹក​លុយ​នោះ​មាន​ចំនួន​ប៉ុ​ន្មា​នោះ​ទេ? គ្រាន់តែ​នាង សញ្ញា​លុយ $ ចំនួន​៤​ដង​។

បន្ថែម​ពីលើ​នេះ​នាង ជេ​ស៊ី​កា បាន​បង្ហោះ​រូប​អ្នក​នាង ព្រំ រ​ដ្ឋា​ជាមួយ​នឹង​សរសេរ​បន្ថែម​ថា «​សំរាប់​ខ្ញុំ​មិនមែន​រឿង​លុយ​ការងារ​ ឬ​លុយ​ថត​អី​ទេ តែ​ជា​លុយ​ខ្ចី​»​។

ក្រោយ​មានការ​បង្ហោះ​សារ​ចោទប្រកាន់​ទៅ​តារា​ស្រី​ជើង​ចាស់​រូប​នេះ​ថា ស្រាប់តែ អ្នក​នាង ព្រំ រ​ដ្ឋា នៅ​ថ្ងៃ​ទី ២៧ ខែកក្កដា​នេះ​បាន ចេញ​មុខ​មក​បកស្រាយ​បំភ្លឺ​ការ​ពិត​កុំអោយ​មហាជន​មាន​ច​ម្ង​ល់ ដោយ​លើក​ឡើង​ថា «​នាង​ខ្ញុំ​ឈ្មោះ ព្រំ រ​ដ្ឋា សូម​ជំរាប​ដល់​បងប្អូន​ញាតិ​មិត្ត​ក្នុង​បណ្ដាញ​សង្គម Facebook ទាំងអស់​ថា នាង​ខ្ញុំ​មិន​ដែល​បាន​គេចវេស​ពី​ការ​ពិត ឬ​បោកប្រាស់​បុគ្គល​ណា​ទេ ការ​ធ្វើការ​​រកស៊ី​តែងតែ​មានការ​ខ្វះខាត និង ដោយសារ​បញ្ហា​កូ​វីត​១៩ រយៈពេល​២ ៣​ឆ្នាំ​នេះ​ធ្វើ​អោយ​ការ​ងារ​ខ្ញុំ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ​ហើយ​នាង​ខ្ញុំ​មាន​បញ្ហា​សុខភាពធ្ងន់ធ្ងរ ​ដែល​ត្រូវ​ចាំបាច់​សំរាក​ព្យាបាល ហេតុ​ដូចនេះ​សូម​បងប្អូន​កុំ​មានការ​យល់​ច្រឡំ​ដោយ​មិនដឹង​ការ​ពិត ហើយ​សែ ឬ Comment អ្វី​ដែល​ធ្វើ​អោយ​ពាក់​ព័ន្ធ​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូ ដល់​នាង​ខ្ញុំ និង ផលិតកម្ម ​PR នាង​ខ្ញុំ​និង​ប្រគល់​សិទ្ធិ​ជូន​មេធាវី​ចាត់វិធានការ​ធ្វើ​តាម​ផ្លូវច្បាប់ នាង​ខ្ញុំ​សង្ឃឹមថា ​បងប្អូន​មិត្ត​​ភក្តិ​ ​ទាំង​ដែល​បាន​ស្គាល់ ឬ មិន​ស្គាល់ ​សូម​មេត្តា​យល់​ដោយ​អនុគ្រោះ​ផង សូម​អរគុណ​។

ការ​បកស្រាយ​បំភ្លឺ​ការ​ពិត​របស់​អ្នក​នាង​បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​បញ្ចេញ​មតិ​លើកទឹកចិត្ត អោយ​អ្នក​នាង​ខិតខំ​តស៊ូ​ដើ​ទៅ​មុខ​បន្ត​ទៀត និង​ក៏​មាន​មតិ​រិះគន់​ផង​ដែរ​។ ក្នុង​ចំណោម​ការ​បញ្ចេញមតិ​ទាំងនោះ​យើង​សង្កេត​ឃើញ​មាន​នារី​ម្នាក់ ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ន​ឈ្មោះ thyda Pnn ទំនងជា​អ្នក​ស្គាល់គ្នា​ជាមួយ​តារា​សម្ដែង​ស្រី អ្នក​នាង Prom Ratha បាន​ស៊ែរ​បន្ត​ដោយ​ភ្ជាប់​​សារ​ពាក់ព័ន្ធ​ និង​តារា​ស្រី​រូប​នេះ​ថា «​ពេល​ខ្លះ​យើង​មើលឃើញ​បញ្ហា​គេ​តែ​មួយ​ជ្រុង​ទេ ដូច្នេះ​កុំ​ទៅ​បន្ថែមល្បោយ​អោយ​គេ​ឈឺចាប់​ទៀត ខ្ញុំ​មិនមែន​ជា​សាច់ញាតិ ឬមនុស្ស​ស្និទ្ធស្នាល​អី​នឹង​គាត់​ទេ ខ្ញុំ​ស្គាល់​គាត់​តាម​រយៈ​ការងារ គាត់​គឺ​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ អ្វី​ដែល​ខ្ញុំ​មើលឃើញ​បញ្ហា​គាត់​ក្នុង​ពេល​កូ​វីត​ជាង​២​ឆ្នាំ​នេះ គឺ​ភាព​ទន់ខ្សោយ​ក្នុង management និង cash flow គាត់​មិន​បាន​គិត​ពី​ហានិភ័យ​ក្នុង​ការ​ដែល​មិន​មាន​ទុនបំរុង​ទុក ចិញ្ចឹម​បុគ្គលិក​រាប់​សិប​នាក់​ក្នុង​កំ​ឡុង​ពេល​បិទ​ខ្ទប់ ពេល​បុគ្គលិក​ឆ្លង​កូ​វីដ គឺ​គាត់​ជួយ​ផ្តល់​ថ្នាំសង្កូវ ម្ហូបអាហារ ។ ការ​ចំណាយ​មិន​បាន​ព្រាង​ទុក​ធ្វើ​អោយ​គាត់​យក​ខាង​នេះ​ដាក់​ខាង​នោះ ។

ហ្វេសប៊ុកខាងលើ​បន្តថា បើ​និយាយ​ពី​ការ​ផលិត​កុន​វិញ ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត​នេះ ផលិតករ​គឺ​បាន​ចំណេញ​តិចតួច​ណាស់ បើ​ក្នុង​រឿង​តួ​មាន​តែ ២ ទៅ​៣​នាក់ កូរ​រឿង schedule ចេញ​ថត ផលិតករ​ដឹង​តែ​ពី​ខាត​ហើយ ឧទាហរណ៍ បើ​តួ​កុងត្រា ៣​ខែ​ថត​រឿង រាប់​ចាប់ពី​ថ្ងៃ​ចុះ​កុងត្រា​មក ផលិតករ​ថត​មិន​ថត ដឹង​តែ​៣​ខែ​ហ្នឹង​ចប់ ត្រូវ​បង់លុយ​អោយ​គេ តួ​ខ្លះ​មាន​មនោសញ្ចេតនា​ជាមួយ​ផលិតករ​ក៏​ថែម​អោយ​៣ ទៅ​៤​ថ្ងៃ​ទៅ ក្រៅពី​ហ្នឹង​គិតលុយ តួ​ខ្លះ​យក​បញ្ហា​កូ​វីដ​លុប​ចោលការ​ថត សាច់​រឿង​ខ្លះ​ផលិតករ​ថត​បាន​សឹងតែ ៥០% ត្រូវ​កាត់​ចោល​ថត​ថ្មី ទាំងនេះ​ហើយ​បាន​ផលិតករ​ខ្មែរ​ភាគច្រើន​រលំរលាយ​កំឡុង​ពេល​កូ​វីត​។

ហ្វេសប៊ុកខាងលើ​បន្តទៀតថា សម្រាប់​បង ព្រំ រ​ដ្ឋា ខ្ញុំ​ឃើញ​គាត់​ប្រឹង​តស៊ូ​ងើបឡើង​វិញ​ណាស់ ដើរ​រក​ការងារ event ប្រឹង​លក់​អន​ឡាញ (​ទោះ​អ្នកខ្លះ​ឃើញ​គាត់​ចឹ​ង cancel ការងារ​គាត់​ក៏​ដោយ អ្វី​ដែល​ខ្ញុំ​ផ្តល់​ឱ​កាស​ការងារ​អោយ​គាត់ ខ្ញុំ​សង្ឃឹមថា​ គាត់​នឹង​ប្រឹង​ប្រែ​ង​ឆ្លងកាត់​គ្រា​លំបាក​ក្នុង​ជីវិត​នា​ពេល​នេះ​) ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​អាច​យល់​ពី​បញ្ហា​ខ្លះ​ៗ​ពី​គាត់ នឹង​ចូលរួម​ដោះស្រាយ​ដោយ​សន្តិវិធី គាត់​មិនមែន​ជា មនុស្ស​ហ៊ឺ​ហារ​ចាយ​លុយ​ហា​យ​សូ​នោះ​ទេ​។

ដោយឡែក​ទៀត​សោត ការ​លើកទឹកចិត្ត​របស់​នារី​ខាងលើ​ បាន​ធ្វើ​អោយ​តារា​សម្ដែង​ស្រី អ្នក​នាង ព្រំរ​ដ្ធា បង្ហាញ​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា «​ខ្ញុំ​ពិតជា​រំភើប ! នៅ​ពេល​ដែល​ទទួល​​បានការ​លើ​ការ​ទឹកចិត្ត​ពី​ប្អូន នឹង​ជឿជាក់ ផ្ដល់​ឱ​កាស​ឲ្យ​បង​ក្រោក​ឡើងជា​ថ្មី ពង្រឹងសមត្ថ​ភាព​ផលិត​រឿង​ជូន PNNTV ទឹកចិត្ត​ដ៏​កម្រ​នឹង​ការ​យោគយល់​នេះ ធ្វើ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​នេះ​កាន់តែ​រឹង​មាំ បន្តដំណើរ​ទៅ​មុខ​ដោយ​មិន​ចុះចាញ់ ។ អរគុណ​គ្រប់យ៉ាង​ប្អូនស្រី ក្នុង​កំឡុង​ពេល​ខ្ញុំ​ជួប​បញ្ហា​ក្នុង​សម័យ​កូ​វី​ដ គឺ​មាន​ប្អូន​លើកទឹកចិត្ត​គ្រប់ពេលវេលា …today I’m sad but tomorrow this lady will be strong …love you so much my good boss and good sister ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ