រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាសម្តែងអ្នកស្រឡាញ់ភេទដូចគ្នា លោក វណ្ណា ឌី និងភាគីពាក់ព័ន្ធចំនួន២រូបទៀត ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅយកមកអប់រំកែប្រែហើយ បន្ទាប់ពីបានសម្តែងវីដេអូខ្លី ដោយកាយវិការ និងពាក្យពេចន៍មិនសមរម្យដាក់លើបណ្តាញសង្គមហ្វេសប៊ុក។
បើយោងតាមការបង្ហោះព័ត៌មានតាមហ្វេសប៊ុកពីតារាសម្តែងលោក អ៊ឹម ជីវ៉ា តាមហ្វេសប៊ុកនៅថ្ងៃនេះបានអោយដឹងថា «ថាមែនៗ នៅព្រឹកនេះ ក្រុមសម្តែងដែលមានឈ្មោះថាក្រុមបាវិត ត្រូវបានស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមកអប់រំហើយ បន្ទាប់ពីចេញវីដេអូ សកម្មភាព និងពាក្យសំដីមិនសមរម្យ លើបណ្តាញសង្គម Facebook»។

លោកបញ្ជាក់ថា «បន្ទាប់ពីក្រុមសម្តែងដែលមានឈ្មោះថា ក្រុមប៉ាវិត បានចេញវីដេអូកិច្ចសម្ភាសន៍និយាយពីការរួមភេ.ទជាមួយអនិតិជន ហើយត្រូវបានត្រូវបានផ្ទុះពេញបណ្តាញសង្គម បន្ទាប់មានការរិះគន់យ៉ាងចាស់ដៃពីបណ្តាញសង្គមមក វាធ្វើអោយមានការប៉ះពាល់សីលធម៌សង្គមយ៉ាងខ្លាំង»។
ដោយមើលឃើញបែបនេះហើយ ទើបនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២នេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់អោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការងទទួលបន្ទុកការរិយាល័យប្រឆាំងការជួយដូមនុស្ស និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញ បានហៅអោយឈ្មោះ លោក សុគន្ធ ដេវិត ដែលជាអ្នកដឹកនាំ និងលោក វណ្ណា ឌី ជាតារាសម្តែង មកបំភ្លឺទាក់ទងនឹងករណីវីដេអូខាងលើ ។

យ៉ាងណា បន្ទាប់ពីសមត្ថកិច្ចហៅក្រុមបាវិតមកស្នងការភ្លាម សមត្ថកិច្ចបានសាកសួរទាក់ទងទៅនឹងព័ត៌មានមួយចំនួនពីការចេញវីដេអូ និងកិច្ចសម្ភាសន៍នូវពាក្យសំដីមិនសមរម្យ ក្រុមប៉ាវិត ក៏សុខចិត្តព្រមទទួលកំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តិ ហើយសន្យាឈប់ថតវីដេអូណាមួយដែលប៉ះពាល់ដល់ដល់សង្គមទៀតហើយ ។
បន្ទាប់ពីទទួលស្គាល់កំហុស ក្រុមសម្តែងប៉ាវិត ក៏បានធ្វើវីដេអូសុំទោស និងធ្វើកិច្ចសន្យានៅស្នងការនគរបាលរដ្ឋានរាជធានីភ្នំពេញ និងសុំទោសបងប្អូប្រជាពលរដ្ឋខ្មែរ ដោយសន្យាលែងមានជាលើកទី២ហើយ ។

ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុកមួយដែលមាន Kaa Offical បានផុសឃ្លីបវីដេអូចំណងជើងថា «វិប្បដិសារី» នៅលើសណ្តាញសង្គមហ្វេសប៊ុក ។ ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេជន៍ អសីលធម៌ អា.សអាភា.ស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទុះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាផងដែរ ។
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានធ្វើការកោះហៅបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន។

បុគ្គលទាំង០៣នាក់ខាងលើនេះ រួមមាន ៖ ១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បករ (តួសម្តែង) ២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិល្បករ និងទី៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផេក។
ទោះជាយ៉ាងណា បន្ទាប់ពីមានការផ្ទុះការរិះគន់យ៉ាងច្រើនពីបណ្តាញអ្នកលេងហ្វេសប៊ុកនោះមក វីដេអូមួយនេះក៏ត្រូវបានម្ចាស់ផេកលុបចោលវិញភ្លាមៗផងដែរ៕

ចែករំលែកព័តមាននេះ