ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ឹម ជីវ៉ា រិះគន់​វី​ដេ​អូ​អប់រំ​បែប​អា​.​ស​អាភា​.​ស​មួយ​ដែល​សម្តែង​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​ចេញ​មុខ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​វី​ដេ​អូ​អប់រំ​ខ្លី​មួយ ដែល​សម្តែង​អោយ​ឃើញ​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​បែប

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​ចេញ​មុខ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​វី​ដេ​អូ​អប់រំ​ខ្លី​មួយ ដែល​សម្តែង​អោយ​ឃើញ​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​បែប​អា​.​ស​អាភា​.​ស នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Kaa Official បាន​បង្ហោះ​វី​ដេ​អូ​ខ្លី​អប់រំ​ខ្លី​មួយ ដែល​មាន​តារា​សម្តែង​ស្រឡាញ់​ភេទ​ដូច​គ្នា លោក វ​ណ្ណា ឌី ជាមួយ​យុវជន​វ័យក្មេង​២​រូប ដែល​វី​ដេ​អូ​បាន​បង្ហាញ​ពី​សកម្មភាព​ការ​រួមមេត្រី​ជាមួយ​មនុស្ស​ប្រុស​ដូច​គ្នា ជាមួយ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​។

ជាមួយនឹង​វី​ដេ​អូ​ខាងលើ​នេះ គេ​ក៏​ឃើញ​កិច្ច​សម្ភាសន៍​ខ្លី​មួយ​ភ្ជាប់​ជាមួយ​គ្នា ដោយ​មានការ​ប្រើ​ពាក្យពេចន៍​បែប​មិន​សម​មួយ​ចំនួន​ផង​ដែរ​។ យ៉ាងណា បើ​ទោះបីជា​វី​ដេ​អូ​ខាងលើ​នេះ ជា​ការ​អបរំ ប៉ុន្តែ​មហាជន​មួយ​ចំនួន​ហាក់​មិន​មានការ​សប្បាយចិត្ត និង​មិន​ពេញចិត្ត​ចំពោះ​ការ​សម្តែង​នោះ​ឡើយ ពោល​គឺ​ពួក​គេ​ចាត់​ទុក​វី​ដេ​អូ​មួយ​នេះ ហាក់​បង្ហាញ​ពី​ភាព​អ​សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​ទៅ​វិញ​។

ដោយឡែក​តារា​សម្តែង លោក អ៊ឹម ជីវ៉ា បាន​ចូលរួម​ធ្វើការ​រិះគន់​ចំពោះ​វី​ដេ​អូ​ខាងលើ​នេះ​ដែរ ដោយ​លោក​ក៏​បាន​ស្នើ​អោយ​ហៅ​ម្ចាស់​វី​ដេ​អូ​ដែល​ថត​នោះ​មក​អប់រំ និង​អោយ​បញ្ឈប់​ការ​ផលិត​វី​ដេ​អូ​បែប​នេះ​ទៀត​។

លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា រឿង​ដែល​ពួក​គាត់​ថត​នេះ គឺ​អាច​មាន​បញ្ហា​តាម​ច្បាប់ ! រឿង​អប់រំ​បែប​នេះ វា​ជះ​ឥទ្ធិពល​មិនល្អ​សំរាប់​សង្គម​ខ្មែរ រឿង​អប់រំ និង​រឿង​សិ​.​ច​វា​ខុស​គ្នា ! នៅ​ពេល​ដែល​សម្តែង​រឿង​បែប​អូស​ប្រុស​ចូល​ព្រៃ អូស​ក្មេង​មិន​គ្រប់​អាយុ​ចូល​ព្រៃ វា​បង្ហាញ​ពី​ភាព​ខ្សោយ​នៃ​ការ​ផលិត វា​បង្ហាញ​ពី​ភាព​ខ្សោយ​មួយ​ចំនួន​ទៀត ខ្វះ​អី​រឿង​អប់រំ ដែល​ចៀស​ក្រៅពី​ថត​ដូច​រឿង សិ​.​ច ! ។

លោក​បញ្ជាក់​ថា ភាព​ល្បី​ដែល​ខ្វះ​ការ​គិត ភាព​ល្បី​ដែល​ជះ​ឥ​ទ្ធ​ពល​មិនល្អ គួរ​ត្រូវ​បាន​កាត់​បន្ថយ និង​បញ្ឈប់ ! រឿង​នេះ អ្នកដឹកនាំ​ឈ្មោះ សុគន្ធ ដេ​វិត និង​អ្នក​សម្តែង គឺ​លោក វ​ណ្ណា ឌី ដែល​សម្តែង​តែ​រឿង​ដដែល បើ​មិន​អូស​ក្មេង​ចូល​ព្រៃ អូស​ក្មេង​ចូល​បន្ទប់ លក្ខណៈ​ថត​បែប​អា​.​ស​អាភា​.​ស រឿង​នេះ​ថត ដើម្បី​ចង់បាន Like ឬ​ស៊ែរ និង Views ដោយ​ភ្លេច​គិត​ថា វា​ជា​រឿង​បែប​អ​សីលធម៌​សង្គម ។

លោក​ថា ពាក្យ​សំដី​ដែល​គាត់​យក​មក​និយាយ​ក្នុង​វី​ដេ​អូ​នេះ ទោះបីជា​សម្តែង​ក៏​ដោយ តែ​វា​ជា​ការ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម បើ​សម្តែង​បែប​នេះ​ត​ទៀត ទោះ​ក្រុម​សម្តែង​ណា​ក៏​ដោយ វា​កាន់តែ​ជះ​ឥ​ទ្ធ​ពល​អាក្រក់​ដល់​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ មាន​ក្រុម​សម្តែង​ជា​ច្រើន​គួរ​ហៅ​មក​អប់រំ កុំអោយ​ពួក​គាត់​កាន់តែ​បានចិត្ត​ថត​រឿង​បែប រឿង​អា​.​ស​អាភា​.​ស តទៅ​ទៀត​។

បើ​តាម​លោក អ៊ឹម ជីវ៉ា បន្ទាប់​ពី​យក​ពួក​គាត់​មក​អប់រំ​ហើយ ពួក​គាត់​ត្រូវ​ចេះ​កែ​កំហុស​ដែល​ខ្លួន​មាន ព្រោះ​កំហុស​អ្នក​ណា​ក៏​មាន សង្ឃឹមថា​ក្រុម​ពួក​គាត់​នឹង​យក​ការ​ផលិត​រឿង​ណា​ដែល​មាន​ប្រយោជន៍​សំរាប់​សង្គម​ជាតិ ។ ហើយ​សង្ឃឹមថា ក្រុម​ផលិត​ទាំងអស់​នៅ​ក្នុង Facebook បញ្ឈប់​ថត​រឿង​បែប​អា​.​ស​អាភា​.​ស​នេះ​ជា​បន្ទាន់ ។

លោក​បន្ថែម​ថា នេះ​គ្រាន់តែ​ជា​ពាក្យ​សំដី​ជា​ការ​ដាស់​ស្មា​តី​ទេ យល់​ល្អ​កែ​បាន​កែ​ទៅ សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹង​យល់​អ្វី​ដែល​ខ្ញុំ​និយាយ ហើយ​កុំ​ចាំ​ដល់​មាន​បញ្ហា​ថា ច្បាប់​គេ​មិន​យោគយល់​។

ដោយឡែក​ក្រោយ​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​ខាងលើ​នេះ គេ​ឃើញ​តារា​សម្តែង​លោក វ​ណ្ណា ឌី បាន​ចូល​ខំ​មិន​ដោយ​សម្តែង​ការ​អរគុណ​ចំពោះ​ការ​ដាស់តឿន ពី​លោក អ៊ឹម ជីវ៉ា នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ