«កំពូលល្ងង់នៅអាស៊ី»មានអ្នកចូលទស្សនាច្រើននៅថ្ងៃសម្ពោធ
រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តរឿង «កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្មហ្គាឡាក់ស៊ីបានសម្ពោធបញ្ចាំង កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នៅរោងភាពយន្ត …
រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តរឿង «កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្មហ្គាឡាក់ស៊ីបានសម្ពោធបញ្ចាំង កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នៅរោងភាពយន្ត …
រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តរឿង «កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្មហ្គាឡាក់ស៊ីបានសម្ពោធបញ្ចាំង កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នៅរោងភាពយន្តមេជឺស៊ីនើភ្លិចបាយសែលកាត ហើយមានអ្នកចូលទស្សនារហូតដល់ទៅជាង៥០០នាក់ឯណោះ ។
ផលិតករ លោក ណា វ៉ាត្រា ចាងហ្វាងផលិតកម្មហ្គាឡាក់ស៊ីឱ្យដឹងថា លទ្ធភាពដែលអាចបើកផលិតកម្ម ហើយមានលុយផលិតភាពយន្តដំបូងក្រោមចំណងជើងថា «កំពូលល្ងង់នៅអាស៊ី» គឺដោយសារតែលោកធ្លាប់បានទៅធ្វើការនៅប្រទេសកូរ៉េក្នុងនាមជាកម្មកររោងចក្រ ។ បានលុយពីការងារនោះលោកអាចមានលទ្ធភាពយកបណ្ដាក់ទុនជួញដូរដីធ្លី និងបើកផលិតកម្មភាពយន្ត ។ កាលពីមុនលោកជាពលករបម្រើការនៅប្រទេសកូរ៉េ ក្នុងរោងចក្រមួយចំនួន ។ លោកចំណាយពេលជាមួយការងារនៅទីនោះច្រើនឆ្នាំ ទើបមានលទ្ធភាពសន្សំលុយយកទិញដីធ្លីមួយចំនួន ។ លើសពីនេះបែកគំនិតទិញដីស្រែពុះឡូត៍លក់ទទួលបានជោគជ័យ ។ ចំពោះលុយដែលលោកបើកផលិតកម្ម Galaxy និងផលិតរឿង «កំពូលល្ងង់នៅអាស៊ី»គឺចំនួន៦ម៉ឺនដុល្លារ ។ ការងាររោងចក្រដែលលោកធ្វើនៅប្រទេសកូរ៉េអស់រយៈពេលច្រើនឆ្នាំនោះ បានផ្ដល់ប្រភពទុនអាចឱ្យលោកក្លាយជាចាងហ្វាងផលិតកម្មនៅពេលនេះ ។
លោកណា វ៉ាត្រា និយាយថា «ខ្ញុំមិនភ្លេចធាតុដើម និងអតីតកាលដែលធ្លាប់តស៊ូទាំងនោះបានទេ បើទោះជាក្នុងពេលនេះខ្ញុំបានជោគជ័យលើគម្រោងដីធ្លី ហើយបានវិវឌ្ឍខ្លួនក្លាយពីពលករនៅតាមរោងចក្រមកជាម្ចាស់ផលិតកម្មមួយក្តី ។ អតីតកាលនោះហើយ ដែលខ្ញុំសម្រេចចិត្តចំណាយប្រាក់ទិញសំបុត្រចំនួន២០០សំបុត្រឱ្យកម្មករ-កម្មការិនីនៅក្នុងប្រទេសកម្ពុជាចូលទស្សនាភាពយន្តរបស់ខ្ញុំ មិនគិតថ្លៃគឺខ្សែរឿង«កំពូលល្ងង់នៅអាស៊ី» ។ ការផ្តល់ជូននេះដើម្បីលើកទឹកចិត្តដល់កម្មករនៅតាមរោងចក្រដែលភាគច្រើនមិនមែនជាអ្នកធូរធារទេ ។ ដោយសារតែខ្ញុំក៏ជាពលករនៅកូរ៉េ ហើយក្នុងពេលខ្ញុំបង្ហោះ Trailer (ឈុតផ្សព្វផ្សាយរឿង)ទៅ ឃើញបងប្អូនជាកម្មករកម្មការិនីដែលលេងហ្វេសប៊ុកជាមួយខ្ញុំគាត់ឆាតចង់មើលរឿងហ្នឹង តែអត់លុយទិញសំបុត្រ ទើបខ្ញុំសម្រេចថា អ្នកណាយកកាតរោងចក្រមកបង្ហាញនៅរោងកុនបាន២០០នាក់ដំបូង គឺខ្ញុំចេញលុយអោយរោងទាំងអស់ដើម្បីឱ្យពួកគាត់បានមើលរឿងហ្នឹង» ។
លោកណា វ៉ាត្រា ផ្ដល់សំបុត្រឥតគិតថ្លៃសម្រាប់ទស្សនារឿង «កំពូលល្ងង់នៅអាស៊ី» តែនៅរោងកុន ទំនើបៗប៉ុណ្ណោះ ដោយនៅរោងកុនលុច្ស ដែលជារោងធម្មតាលោកមិនផ្ដល់ជូនទេ។ ដោយសារកម្មករអត់សូវហ៊ានចូលរោងកុនទំនើប ដូច្នេះហើយលោកណាវ៉ាត្រាចង់ឱ្យស្គាល់រោងកុន ទំនើបៗ ទើបផ្តល់សំបុត្រសម្រាប់តែរោងកុនទំនើប ។
កម្មករ-កម្មការិនី ទទួលសំបុត្រឥតគិតថ្លៃដោយគ្រាន់បង្ហាញកាតរោងចក្រចាប់ពីថ្ងៃទី២១ ធ្នូ ទៅ គឺបញ្ចាំងបាន៦ថ្ងៃសិន ទើបបើកឱ្យកម្មកររោងចក្រមើលមិនយកលុយ ។
តារាដែលចូលរួមក្នុងពិធីសម្ពោធភាពយន្តរឿង «កំពូលល្ងង់នៅអាស៊ី» រួមមាននាយពែកមី, នាយគ្រឿន, លោកម៉ារ៉ា ប៊ុណ្ណា, លោកសុះ ម៉ាច, នាយឃ្លោក, កញ្ញាពេជ្រ អាវីហ្សា, កញ្ញាព្រីម លីហ្សា, កញ្ញាតូច ស្រីពេជ្រ, កញ្ញាហេង ស្រីពេជ្រ, លោកអិុន សុភិន, លោកប៉ែន តារាវិបុុល, កញ្ញាវី ឌីណែត, កញ្ញាជេស៊ីកា, កញ្ញាសុវណ្ណ រ៉ាផា, លោកសេវិនហ្វីលីព និងលោកឡុង ប៊ុនហេង ជាដើម ៕
ចែករំលែកព័តមាននេះ