ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សម្រែក​«​ជួយ​ផង​ៗ» រត់​ចេញ​ទៅ​មើល​គឺ​កូនប្រសា​រសោះ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ពេល​ត្រឡប់​មក​ពី​រត់​ម៉ូតូឌុប​វិញ​ខណៈ​កំពុង​អង្គុយ​ហូប​បាយ​ស្រាប់តែ​ឮ​សម្រែក​ស្រែក «​ជួយ​ផង​ៗ» ពេល​រត់​ចេញ​ទៅ​មើល​ស្រាប់តែ …

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ពេល​ត្រឡប់​មក​ពី​រត់​ម៉ូតូឌុប​វិញ​ខណៈ​កំពុង​អង្គុយ​ហូប​បាយ​ស្រាប់តែ​ឮ​សម្រែក​ស្រែក «​ជួយ​ផង​ៗ» ពេល​រត់​ចេញ​ទៅ​មើល​ស្រាប់តែ​ឃើញ​កូនប្រសារ​របស់​គាត់​ត្រូវ​គេ​លប​កាប់​ប្រហារ​បណ្ដាល​ឲ្យ​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​កាស៊ីណូ​ក្រោ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ជឿ​ង សុ​វ៉ា​ត អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ក្រោ​ន ផ្នែក Gaming មាន​ទីលំនៅ​ភូមិ​អូរ​ឫស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​កាប់​ពីក្រោយ​បណ្តាល​ឲ្យ​រង​របួស​ក្បាល​ខាងក្រោយ​ផុង​លលាដ៍ និង​ដាច់​ចុង​ត្រចៀក​ក្រោម​ខាងឆ្វេង ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​មិន​ដែល​មាន​ទំនាស់​ជាមួយ​ន​ណា​ម្នាក់​ឡើយ ហើយ​ទើប​ចូល​ធ្វើការ​នៅ​កន្លែង​កើតហេតុ​បាន​៥-៦​ខែ​ប៉ុណ្ណោះ ។ ករណី​លប​កាប់​ប្រហារ​នេះ​ជន​រង​គ្រោះ​ប្រាប់​ថា ជនសង្ស័យ​២​នាក់ ជិៈ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មិន​ស្គាល់​ស៊េរី ដោយ​ក្រោយ​កាប់​ខ្លួន​ឲ្យ​របួស​រួច ពួក​គេ​ជិះ​ម៉ូតូ​គេច​ទៅ​ទិស​ខាងកើត​បាត់ ។

ប្រភព​ពី​បុរស​ឈ្មោះ ស៊ិ​ន សុ​គង់ អាយុ​៥០​ឆ្នាំ ជា​ឪពុកក្មេក​ជន​រង​គ្រោះ​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ​និយាយ​ថា ពេល​គាត់​គាត់​មក​ពី​រត់​ម៉ូតូឌុប ហើយ​កំពុង​ហូប​បាយ ស្រាប់តែ​ឮ​សម្លេង​ស្រែ​កថា «​ជូ​យ​ផង​ៗ»​ពេល​ចេញ​ទៅ​មើល​ទើប​ដឹង​ថា ជន​រង​គ្រោះជា​កូនប្រសារ​គាត់​សោះ គាត់​ក៏​នាំ​ទៅ​គ្លីនិក​ឯកជន​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ គេ​ឃើញ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ជួប​ជាមួយ​ជន​រង​គ្រោះ​ដល់​គ្លីនិក​ឯកជន សួរនាំ​ធ្វើ​កំណត់ហេតុ ដើម្បី​ស្រាវជ្រៀវ​រកមុខ​សញ្ញា​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕