ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹ ភី​ហ្សា ខម​ផេ​នី បន្ថែម​មុខម្ហូប​ថ្មី​29​មុខ​សម្រាប់​អតិថិជន​របស់​ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​កុំឱ្យ​អតិថិជន​មាន​អារម្មណ៍​ធុញទ្រាន់​ជាមួយនឹង​ម្ហូប​ដដែល​ៗ ហាង ដឹ ភី​ហ្សា ខម​ផេ​នី បាន​បន្ថែម​មុខម្ហូប​ថ្មី​ៗ​ចំនួន​២៩​មុខ​ទៀត រួម​ទាំង​ការ​រចនា​កាន់តែ​ប្រណីត​នៅ​ក្នុង​ហាង

រាជធានី​ភ្នំពេញ ៖ ដើម្បី​កុំឱ្យ​អតិថិជន​មាន​អារម្មណ៍​ធុញទ្រាន់​ជាមួយនឹង​ម្ហូប​ដដែល​ៗ ហាង ដឹ ភី​ហ្សា ខម​ផេ​នី បាន​បន្ថែម​មុខម្ហូប​ថ្មី​ៗ​ចំនួន​២៩​មុខ​ទៀត រួម​ទាំង​ការ​រចនា​កាន់តែ​ប្រណីត​នៅ​ក្នុង​ហាង  អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ទទួល​បាន​នូវ​ឱជា​រស និង​បរិយាកាស​ថ្មី​ៗ​ជាមួយ​ក្រុម​គ្រួសារ បងប្អូន និង​មិត្តភក្ដិ ។

នៅ​ក្នុង​សន្និសីទ​បង្ហាញ​មុខម្ហូប​ថ្មី​ៗ​របស់​ខ្លួន​ហាង ដឹ ភី​ហ្សា ខម​ផេ​នី កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ២០១៦ លោក ទេព វី​រៈ នាយក​គ្រប់គ្រង ក្រុមហ៊ុន Express Food Group (EFG) បាន​មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​បំផុត​គឺ​ការ​បន្ត​ឥត​ឈប់​ឈរ​ក្នុង​ការ​ផ្តល់​នូវ​រសជាតិ​ប្រកបដោយ​គុណភាព និង​បរិយាកាស​ដ៏​ត្រកាល សម្រាប់​អ្នក​បរិភោគ ភី​ហ្សា ដែល​ចង់បាន​ពេល វេលា​ដ៏​ល្អ​មួយ​ជាមួយ​មិត្តភក្តិ ក្រុម​គ្រួសារ ឬ​សហការី  ។

លោក​បន្ត​ថា ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​មុខម្ហូប​ថ្មី និង​ការ​រចនា​នៅ​ក្នុង​ហាង​គឺជា​ការ​ចូលរួម​ប្រកបដោយ​មោទនភាព​បំផុត​របស់​បុគ្គលិក​ទាំងអស់​នៃ ដឹ ភី​ហ្សា ខម​ផេ​នី ។ ឱកាស​នេះ​គឺ​ប្រៀប​បាន​នឹង​ការ​បន្ត​បើក​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​រាប់​សែន​នាក់​ទៀត​កាន់តែ​ពេញចិត្ត ។ ទាំង​ការ​បំភ្លឺ​ក្នុង​ហាង និង​ស្នូរ​សំ​ឡង​តន្ត្រី​ដ៏​ស្រទន់ ទាំង​ឧបករណ៍ និង​សម្ភារ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​ជម្រើស និង​រៀបចំ​ជា​ពិសេស​បំផុត​ដើម្បី​អតិថិជន​គ្រប់​វ័យ​ដែល​ប៉ងប្រាថ្នា​ការ​បរិភោគ​ភោជនាហារ​ប្រកបដោយ​ឱជា​រស ។ ភី​ហ្សា ប៉ា​ស្តា និង​មុខម្ហូប​ដ៏​គួរ​ឲ្យ​ចង់​បរិភោគ​ទាំងអស់​គឺ​រៀបចំ​ឡើង​ដើម្បី​បំពេញចិត្ត​កាន់តែ​ខ្លាំង​នូវ​មុខម្ហូប​ថ្មី​ដែល​អ្នក​មិន​ធ្លាប់​មាន​ពី​មុន​មក ។

ការ​ផ្តល់​ជូន​មុខម្ហូប​ថ្មី​ដ៏​សម្រិតសម្រាំង​បំផុត​គួប​ផ្សំ​ជាមួយនឹង​ការ​រចនា​ក្នុង​ហាង​ឲ្យ​កាន់តែ​ល្អ​ប្រណីត​ថែម​ទៀត គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គ្រប់​ដឹ ភី​ហ្សា ខម​ផេ​នី ទាំងអស់​ក្លាយជា​កន្លែង​ដែល​អតិថិជន​ទទួល​អារម្មណ៍​ថា ការ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​និង​អ្នកជា​ទីស្រលាញ់​របស់​អ្នក​គឺជា​វេលា​សាទរ​របស់​អ្នក ។ ភាព​ច្នៃប្រឌិត​ថ្មី​ទាំងនេះ​គឺ​កើត​ចេញ​តាម​ការ​ស្វែង​យល់​យ៉ាង​ដិត​ដល់​អំពី​សេចក្តី​ត្រូវការ​របស់​អតិថិជន​គ្រប់​រូប​នៅ​ក្នុង​ហាង និង​ធ្វើការ​បញ្ជា​ទិញ ។

លោក​បន្ថែម​ថា ការ​បំពេញ​រាល់​សេចក្តី​ត្រូវការ​ដ៏​ខ្ពស់​បំផុត​របស់​អតិថិជន​គ្រប់​រូប​ឱ្យ​ទទួល​បាន​នូវ​ពេលវេលា និង​បរិយាកាស​ដ៏​ពិសេស​គ្រប់ពេល​នៅ​ពេល​បរិភោគ​នៅ​ក្នុង​ហាង​ដឹ ភី​ហ្សា ខម​ផេ​នី គឺជា​ការ​ប្តេជ្ញា និង​ការ​បន្ត ការងារ​ដោយ​យកចិត្តទុកដាក់​ពី​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់ ។ បុគ្គលិក​ទាំងអស់​ខិតខំ​ជា​ប្រចាំ​ក្នុង​ការ​នាំ​មក​ជូន​ដល់​អតិថិជន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ហាង ស្រប​ទៅ​តាម​ពាក្យស្លោក « We smile ! We make Customer Happy»​។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០១៦​នេះ ទាំង​មុខម្ហូប​ថ្មី​ដល់​ទៅ​២៩​មុខ ទាំង​ការ​រចនា​តុបតែង​ហាង ត្រូវ​បាន​រៀបចំ​ឡើង ។ ទាំង​សួន​កុមារ សួន​បាញ់​ទឹក បន្ទប់ទឹក ចំណតរថយន្ត ទីធ្លា​នៅ​ក្នុង និង​ក្រៅ​ហាង​ត្រូវ​បាន​រៀបចំ​យ៉ាង​យក​ចិត្តទុក​ដាក់​ដែល​បង្កើត​នូវ​បរិយាកាស​ដ៏​ល្អ ជា​ក្តី​ប្រាថ្នា​របស់​អតិថិជន ។

គួរ​រំលឹក​ផង​ដែរ​ថា ហាង ដឹ ភី​ហ្សា ខម​ផេ​នី (THE PIZZA COMPANY) ជា​ស្លាក​សញ្ញា​ដែល​ទទួល​បានការ​ទិញ​សិទ្ធិ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន អីុ អេ​ហ្វ ជី (EFG) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA CAMBODIA) ព្រមទាំង​បាន​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិតផល​ម្ហូបអាហារ​ល្បី​ៗ​លើ​ពិភពលោក​ជា​ច្រើន​ទៀត​ដូច​ជា ប៊ី​ប៊ី​ឃ្យូ (BBQ) កាហ្វេ​ខូ​ស្តារ (COSTA COFFEE) កា​រ៉េ​ម​ស្វិ​ន​សិន (SWENSEN’S) កា​រ៉េ​ម​នំ​ដេ​រី​ឃ្វី​ន​(DAIRY QUEEN) និង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស្ពី​គ្រី​ម (KRISPY KREME DOUGHNUT) ៕