ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ ភិន សុ​ដា​លី​ស​ ចេញ​ខែ​ចៅស្រី​សម្ញែង​កាដូ​រាប់​ម៉ឺន​ដុល្លារ​ ឡកឡឺយ​ប៉ែន ចំ​រ៉ុ​ង?

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​កូនស្រី​​អ្នកនាង​ ​ភិន សុ​ដា​លី​ស បាន​រៀបចំ​ពិធី​បង្កក់​សុំសិរី​សួរស្តី​គម្រប់​មួយ​ខែ​ ដោយ​លោក​អិន សុ​ភិន​ ជា​ជីតា​ និង​ជា​ឪពុក​ លែង​មួយ​ក្ឌាំង​យ៉ាង​ខ្លាំងដោយ​​ចំណាយ​ប្រាក់​អស់​ជា​ច្រើន​សន្ធឹក ​មាន​ទាំង​កាដូ​ជូន​ទៅ​ចៅ​ និង​កូនស្រី​ទៀត​ ។

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​កូនស្រី​​អ្នកនាង​ ​ភិន សុ​ដា​លី​ស បាន​រៀបចំ​ពិធី​បង្កក់​សុំសិរី​សួរស្តី​គម្រប់​មួយ​ខែ​ ដោយ​លោក​អិន សុ​ភិន​ ជា​ជីតា​ និង​ជា​ឪពុក​ លែង​មួយ​ក្ឌាំង​យ៉ាង​ខ្លាំងដោយ​​ចំណាយ​ប្រាក់​អស់​ជា​ច្រើន​សន្ធឹក ​មាន​ទាំង​កាដូ​ជូន​ទៅ​ចៅ​ និង​កូនស្រី​ទៀត​ ។

​រៀបរាប់​ដល់​អ្នក​សារព័ត៌មាន​ជា​ច្រើន​ ដែល​​បាន​ចូលរួម​ក្នុងពិធី កាលពី​យប់​ថ្ងៃ​​ទី​៦ វិច្ឆិកា ​២០១៦​ ក្នុង​គេហដ្ឋាន​ដ៏​​ធំ​ផ្ទះ​វីឡា​រាប់​​ម៉ឺន​ដុល្លារ ​លោក​អិន សុ​ភិន ​បាន​បញ្ជាក់​ជុំវិញ​កា​ររៀបចំ​បង្កក់​ចៅស្រី​ ជា​កូន​របស់​ភិន សុ​ដា​លី​ស ​ថា ​ចៅស្រី​របស់​លោក​​មានឈ្មោះ​ថា ​Katherine kat ​ដែល​ជា​ឈ្មោះ​ដា​លី​ស ​ជា​ម្តាយ​ដាក់​ជូន​ ។​

ចៅស្រី​ណ្តូ​ល​ចិត្ត​របស់​លោក​នេះ​ លោក​ជា​ជីតា​ និង​ភរិយាជីដូន​ នឹង​គ្រប់គ្រង​មើលថែ​ឱ្យ​កាន់​​តែ​ល្អ ខណៈ​​ដែល​កើតមក​ហើយ​ប្រកបដោយ​សុវត្ថិភាព​ និង​ស្រស់​ស្អាត​គួរ​ឱ្យ​​ស្រឡាញ់​ ។​

ឪពុក​ដា​លិស​​ ដែល​រីកចិត្ត​ពេល​កូនស្រី​ដឹង​​កំហុស​រូប​នេះ​បន្ត​ថា ​ដើម្បី​ជា​កាដូ​ដល់​ចៅស្រី​លោក​បាន​ទិញ​គ្រឿងអលង្កា​រច​ងដៃ​ចៅ​ប្រមាណ​សរុប​ជិត​១ម៉ឺន​ដុល្លារ ​ព្រមទាំង​កុម្ម​ង់រថយន្ត​ស៊េ​រី​ថ្មី ឱ្យ​​សុ​ដា​លី​ស​ជិត​ដប់​ម៉ឺន​ដុល្លារ​ ដែល​លោក​បាន​កក់​លុយ​ទៅ​ក្រុមហ៊ុន​លក់​រថយន្ត​ជា​ស្រេច​ហើយ​ ។

​លើស​ពី​នេះ​ លោក​នឹង​នាំ​ដា​លី​ស​ និងភរិយាខ្ញុំ ​ព្រមទាំង​រូប​លោក​ចេញ​ទៅ​កម្សាន្ត​នៅ​អា​មេ​រិកនៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ​នេះ ​ហើយ​រយ​:​ពេល​១០​ថ្ងៃ ​ដែល​នេះ​ជា​ទំលាប់​ក្រុម​គ្រួសារ​របស់​លោក​ដែល​មួយ​ឆ្នាំ ទៅ​លេង​ស្រុក​គេ​ម្តង​ ហើយ​អា​មេ​រិ​ក​លោក​ទៅ​លេង​៧ ​ឬ​៨​លើក​ហើយ​ ។​ លោក​សុ​ភិន​ និយាយ​ទៀត​ថា​ ការ​រៀបចំ​ពិធី​បង្កក់​ចៅស្រី​នេះ​ ចំណាយ​ជាង​១​​ម៉ឺន​ដោយ​មាន​ភ្ញៀវ​ប្រមាណ​២០០​នាក់​ ។​

ប្រការ​ដែល​​លោក​អិន សុ​ភិន ​រៀបចំ​​និង​​ជូន​នូវ​របស់របរ​មាន​តម្លៃ​ជា​ច្រើន​ដល់​កូនស្រី​ អាច​ជា​ការ​ឌឺដង​ដល់​ប៉ែន ចំ​រ៉ុ​ង​ ដែល​គេ​ដឹង​ថា​ ជា​ប៉ា​ៗ​​កូនស្រី​រូប​នេះ ​ហើយ​ផ្ទុះ​ជម្លោះ​ជាមួយ​ក្រុម​គ្រួសារ​ដា​លី​ស ទើ​បលោក​សុ​ភិន​ ហាក់​សម្ញែង​ឱ្យឃើញ​ថា ​លោក​មានទ្រព្យ​មាន​អ្វី​ល្អ​ៗ ​អាច​ឱ្យកូនស្រី​មាន​ក្តី​សុខ​បាន ​។

​យ៉ាងណា​ លោក​អិន សុ​ភិន​ បាន​ប្រកែក​ថា ​លោក​គ្មាន​ឌឺ​ដង​​ដាក់​អ្នក​ណា​ទេ​ ។ នេះ​ជា​អ្វី​ដែល​លោក​ចង់​ធ្វើ​ ហើយ​ក្រុម​គ្រួសារ​ គឺ​សប្បាយ​ចិត្ត​គ្រប់​គ្នា ​។ ​ម្យ៉ាងទៀត ​រំភើបចិត្ត​ដែល​កូនស្រី​វិល​មក​វិញ​ ហើយ​គាត់​ចេះ​កែប្រែ​ និង​ស្តាប់បង្គាប់​ឪពុក​ម្តាយ​គ្មាន​ប៉ា​ម៉ាក់​ណា​ទុក​កូន​ចោល​ទេ​ លោក​នៅ​តែ​ខំ​មើលថែ​​កូនស្រី​ និង​ចៅ​ឱ្យ​​ល្អ ​ទោះជា​កាល​:​ទេស​:​ណាក៏​ដោយ ​មិន​ឱ្យ​កូន​លំបាកនោះ​​ទេ​។