រាជធានីភ្នំពេញ ៖ ចេញលទ្ធផលហើយ នារីដ៏ស្រស់ស្អាតចំនួន២០រូប ត្រូវបានកំណត់អោយ ក្លាយជាបេក្ខភាពប្រឡងបវរកញ្ញា ចក្រវាឡកម្ពុជា ឆ្នាំ២០២២ រដូវកាលថ្មីនេះ។ ឆ្លងកាត់ការធ្វើតេស្តិ៍លើបេក្ខភាពចំនួន២ថ្ងៃ នៅចុងបញ្ចប់នេះ បានសម្រេចលទ្ធផល ដោយនារីៗវ័យឆ្លាតល្មមសមគួរមួយចំនួន ត្រូវបានគណៈកម្មាការជ្រើសបានយ៉ាងផ្ចិតផ្ចង់។
តើបេក្ខនារីមួយរូបណាជា favorite របស់អ្នក…?
ឆ្នាំថ្មីនេះជាឆ្នាំ ដែលអ្នករៀបចំការប្រកួតមើលឃើញថា អ្នកមកដាក់ពាក្យប្រកួតសុទ្ធតែជាអ្នកមានសមត្ថភាពល្អៗ ហើយកើតចេញពីបេក្ខភាព ដែលធ្លាប់ប្រកួតកន្លងមក ដឹងតិចនិចច្រើន។ ខ្លះក៏ជាតារាសម្តែង ខ្លះក៏ជាអតីតកញ្ញាឯកជាប់លេខ ក្នុងកម្មវិធីមុនៗដែរ។ ដូចនេះ វាបានក្លាយជាវេទិកា រំលេចឡើងដោយភាពខ្លាំង ដែលត្រូវធ្វើអោយគណៈកម្មាការទាំងអស់ បែកញើសជាថ្មី ក្នុងការដៅរកតួឯកពិតប្រាកដមួយ។
Miss Universe Cambodia 2022 របស់យើង ធ្វើការសម្ភាសន៍បេក្ខនារីដែលបានដាក់ពាក្យទាំងអស់ជាលើកដំបូងនៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២២ ម៉ោង 1PM-6PM ក្នុងការិយាល័យ CIM ជាន់ទី៣ នៃផ្សារទំនើបអូឡាំព្យ៉ា។
វេទិកាមួយនេះ បានធ្វើអោយអ្នកមកប្រកួតកំពុងតែបុកពោះហើយ ខំតស៊ូ ចាប់ឱកាសអោយបាន ព្រោះជាកន្លែងដែលចម្រាញ់ខ្លួនអោយល្បីល្បាញលឿន។ ពិតណាស់ ការប្រឡង វិស័យបវរកញ្ញា នៅកម្ពុជាឥឡូវបានឆក់យកការចាប់ចិត្តណាស់ ហើយនសុទ្ធតែសម្បូរអ្នកដាក់ពាក្យមកប្រកួតកើតឡើង។ ក្នុងនោះទាំងអតីតបវរកញ្ញា មុនៗមកម្តងទៀត ។ លើសពីនេះ ឃើញមានកីឡាការិនីខ្លះ ក៏សម្រុកមកដាក់ពាក្យប្រឡងយកស្នាដៃផងដែរ។
ម្ចាស់មកុដ ចក្រវាឡកម្ពុជា ២០២១ ហេង ម៉ារ៉ាឌី ដែលពេលនេះ ជាអ្នកដាក់ពិន្ទុដែរនោះ បានសន្យាថា នឹងរួមសហការគ្នា ខំរកជើងខ្លាំងអោយបាន ទាំងស្អាត ឆ្លាត យល់ដឹងគ្រប់វិញ្ញាសាឆ្ពោះទៅដំណើរអន្តរជាតិ។










                        
			         
				
ចែករំលែកព័តមាននេះ