ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​យូ​ហ្គា​ម្នាក់​ប្រឈម​ជាប់គុ.ក​៦​ឆ្នាំ ក្រោយ​ធ្វើទង្វើ​មួយ​ក្រោម​ដើមឈើ​អាយុកាល៧០០ឆ្នាំ​

1 ឆ្នាំ មុន

ឥណ្ឌូ​ណេ​ស៊ី ៖ ស្ត្រី​អ្នកជំនាញ​យូ​ហ្គា (Yoga) ជនជាតិ​រុ​ស្សី​ម្នាក់ អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ ៦​ឆ្នាំ និង​ពិន័យ​ជា​

ឥណ្ឌូ​ណេ​ស៊ី ៖ ស្ត្រី​អ្នកជំនាញ​យូ​ហ្គា (Yoga) ជនជាតិ​រុ​ស្សី​ម្នាក់ អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ ៦​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦៨.០០០​ដុល្លារ​។ បន្ទាប់​ពី​បាន​ថតរូប​អាក្រា.ត​កាយ​ក្រោម​ដើមឈើ​ដ៏​ពិសិដ្ឋ​មួយ​នៃ​លើ​កោះ​បាលី​។

នាង Alina Yoga បាន​ចែករំលែក​រូបភាព​ដ៏​សិ.ច​ស៊ី​របស់​ខ្លួន នៅ​ក្រោម​ដើមឈើ​ដ៏​ពិសិដ្ឋ និង​ល្បីល្បាញ​បំផុត​លើ​កោះ​បាលី នៅ​លើ​បណ្តាញ​សង្គម Instagram របស់​នាង​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ រូបភាព​នោះ​ត្រូវ​បាន​សហគ្រិន​ជនជាតិ​បាលី​គឺ​លោកស្រី Niluh Djelantik បង្ហាញ​ប្រតិកម្ម​ខ្លាំង​ៗ សម្រាប់​ទ​ង្វើ​ខ្វះ​ការ​គោរព​របស់​ស្ត្រី​ជនជាតិ​រុ​ស្ស៊ី​រូប​នោះ​។ ចំពោះ​ដើមឈើ​អាយុកាល ៧០០​ឆ្នាំ ដែល​គេ​ស្គាល់​ក្នុងស្រុក​ថា Kayu Putih​។ ហើយ​លោកស្រី​ថែម​ទាំង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អន្តរាគមន៍​ក្នុង​រឿង​នេះ​ផង​ដែរ​។

ប្រភព​ពី The Sun បានឱ្យ​ដឹង​ថា ឥឡូវនេះ Alina Yoga អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៦​ឆ្នាំ បើ​នាង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​នៅ​ក្រោម​ច្បាប់​ក្នុង​តំបន់​ពិតប្រាកដ​មែន​។

ដើមឈើ Kayu Putih មា​នទី​តាំងនៅ​ប្រាសាទ Babakan លើ​កោះ Bali ដែល​ជា​ឋានសួគ៌​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ ដោយសារ​ដើមឈើ​យក្ស​អាយុកាល​ចំណាស់​មួយ​នេះ ត្រូវ​បាន​ចាត់ទុកជា​វត្ថុ​ដ៏​ពិសិដ្ឋ​សម្រាប់​អ្នកស្រុក​។ ដូច្នេះ​រូប​អាក្រា.ត​របស់ Alina បាន​បង្ក​ជា​កំហឹង​យ៉ាង​ខ្លាំង​។ បើ​ទោះជា​នាង​បាន​លុប​វា​ចេញ និង​បង្ហោះ​វី​ដេ​អូ​សុំ​ទោស​កាលពី​ថ្ងៃ​ទី​៤ ខែឧសភា យ៉ាងណា​ក៏​ដោយ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ