ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹ ភី​ហ្សា ខម​ផេ​នី បាន​ស្វែងរក​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) កាលពី​រសៀល​ថ្ងៃ​ទី​២១ កញ្ញា បាន​ប្រារព្ធ​កម្មវិធី The Pizza Company Excellence Award ឆ្នាំ​២០១៦ ដើម្បី​ប្រកួតប្រជែង​ស្វែងរក​ក្រុម​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ

រាជធានី​ភ្នំពេញ ៖ ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) កាលពី​រសៀល​ថ្ងៃ​ទី​២១ កញ្ញា បាន​ប្រារព្ធ​កម្មវិធី The Pizza Company Excellence Award ឆ្នាំ​២០១៦ ដើម្បី​ប្រកួតប្រជែង​ស្វែងរក​ក្រុម​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សាខា ដឹ ភី​ហ្សា ខម​ផេ​នី សាកលវិទ្យាល័យ​ភ្នំពេញ​អន្ដរជាតិ ទល់មុខ​វិទ្យាល័យ​បាក់​ទូក ដោយ​មានការ​ចូលរួម​ពី​ក្រុម​បុគ្គលិក​ទាំង​២១​សាខា មក​ពី​ទីក្រុង​ភ្នំពេញ ក្រុង​សៀមរាប់ ក្រុងព្រះសីហនុ និង​ក្រុង​បាត់ដំបង ។

ក្រុម​ដែល​ទទួល​បាន​ជោគជ័យ Excellence Award 2016 គឺ​បាន​ទៅ​លើ ដឹ ភី​ហ្សា ខម​ផេ​នី សាខា​សៀមរាប ហើយ​ក្រុម​ដែល​ទទួល​បាន​ជ័យ​លា​ភី នឹង​បាន​ទទួល​ពាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​១,៦​លាន​រៀល និង​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ទៅ​កាន់​ប្រទេស​ថៃ​ផង​ដែរ ។ ខ​ណះ​ដែរ​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខាកាល់​ម៉ែ​ត ទទួល​បាន​ជ័យ​លា​ភី​លើ​ផ្នែក​ធ្វើ​ម្សៅ (Best Dough Maker Award 2016) ។ ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ផ្សារ​ទំនើប​សូ​រិ​យា ទទួល​បាន​ជ័យ​លា​ភី​លើ​ផ្នែក​ផ្ដល់​សេវាកម្ម​ល្អ​បំផុត (Best Service Maker Award 2016) ។ ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា​បាត់ដំបង ទទួល​បាន​ជ័យ​លា​ភី​លើ​ផ្នែក​ធ្វើ​ភី​ហ្សា​ល្អ​បំផុត (Best Pizza Making Award 2016) និង​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា​សាមគ្គី ទទួល​បាន​ជ័យ​លា​ភី​លើ​ផ្នែក​សាវា​ដឹង​ជ​ញ្ញូ​ន​ល្អ​បំផុត (Best Delivery Award 2016) ។

លោក អ៊ូ គី​ម​ហូ​វ នាយ​ប្រតិបត្តិ ដឹ ភី​ហ្សា ខម​ផេ​នី បាន​មាន​ប្រសា​ស​ន៏​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​៣​សំខាន់ គឺ​ដើម្បី​ពង្រឹង​លើ​ផ្នែក​ស្ដង់ដា ប្រតិបត្តិ​ខាង​ផលិត​ផល បូក​រួម​ទាំង​ការ​ធ្វើ​ម្ស៉ៅ​ដូ​ហ្វ ការ​ធ្វើ​ភី​ហ្សា ការ​ចំអិន​ផាស​តា អនាម័យ ការ​ចាត់ចែង​ក្នុង​ហាង និង​ការ​បម្រើ​សេវាកម្ម​លំដាប់ថ្នាក់​ពិភពលោក ហើយ​ចង់​កែប្រែ​ក្លាយ​កម្មវិធី​នេះ ឲ្យ​បុគ្គលិក​អភិវឌ្ឍ​ន៏​ពង្រឹងសមត្ថភាព​ខ្លួន និង​ដើម្បី​ធានា​គុណភាព​គ្រប់គ្រង​កិច្ចការ ប្រកបដោយ​ការ​ទទួលខុស​ត្រូវជា​ក្រុម ។

ក្នុង​ឱកាស​នេះ​ដែរ លោក ទេព វី​រះ នាយ​គ្រប់គ្រង​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) បាន​មាន​ប្រសា​ស​ន៏ ក្រៅពី​ការ​ពង្រឹង​ស្ដង់ដា​ប្រតិបត្តិ និង​សេវាកម្ម​អតិថិជន អ្វី​ដែល​ពិសេស​ថែម​ជាង​នេះ គឺ ដឹ ផី​ហ្សា ខម​ផេ​នី នឹង​បន្ថែម​មុខម្ហូប​ថ្មី​២៩​មុខ ការ​ផ្លាស់​ប្ដូរ​ការ​រចនា​មុខម្ហូប​ចាស់​សារ​ជា​ថ្មី ការ​រៀបចំ​តុបតែង​លំអ​ក្នុង​ហាង បទ​ភ្លេង​ថ្មី ការ​បន្ថែម​នៅ​កន្លែង​កំសាន្ដ​សម្រាប់​ក្មេង​លេង នៅ​ហាង​ដែល​ទើប​បើក​ថ្មី ទាំងនេះ​ធានា​ថា អតិថិជន​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ក្នុង​ការ​ទទួលទាន​អាហារ ការ​ជួបជុំ​ក្រុម​គ្រួសារ មិត្តភក្ដិ ជាមួយនឹង​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​គ្រប់​ឱកាស និង​គ្រប់ពេលវេលា ។

ក្នុងឆ្នាំនេះ ដឹ ភី​ហ្សា ខម​ផេ​នី នឹង​ធ្វើការ​ពង្រីក​សាខា​បន្ថែម​ថ្មី​ចំនួន​៤​ទៀត នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ គឺ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ជ្រោយចង្វារ ភ្នំពេញ​ថ្មី និង​ក្រុង​សៀមរាប​បន្ថែម ហើយ​នឹង​បន្ដ​បើក​សាខា​បន្ដ​បើក​សាខា​បន្ដ​បន្ថែម​ច្រើន​ទៀត នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ។ ហាង ដឹ ភី​ហ្សា ខម​ផេ​នី (THE PIZZA COMPANY) ជា​ស្លាក​សញ្ញា​ដែល​ទទួល​បាន​ការ​ទិញ​សិទ្ធិ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA CAMBODIA) ព្រមទាំង​បាន​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់​មុខ នូវ​ផលិតផល​ម្ហូបអាហារ​ល្បី​ៗ លើ​ពិភពលោក​ជា​ច្រើន​ទៀត ដូច​ជា ប៊ី​ប៊ី​ឃ្យូ (BBQ) កាហ្វេ​ខូ​ស្តារ (COSTA COFFEE) កា​រ៉េ​ម ស្វិ​ន​សិន (SWENSEN’S)  កា​រ៉េ​ម​នំ​ដេ​រី​ឃ្វី​ន​(DAIRY QUEEN) និង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស្ពី​គ្រី​ម (KRISPY KREME DOUGHNUT) ៕