ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ពិសី ខឹង​លី អីុ​វ៉ា​ធី​ណា ​បង្អាប់​ថា​បេ​ក្ខ​នារី​ច្រៀង​ពីរោះ​ជាង​ខ្លួន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នៅ​ផលិតកម្ម​ពីរ​ផ្សេង​គ្នា គឺ​នាង​សុខ ពិសី និង​នាង លី អុ​ី​វ៉ា​ធី​ណា បាន​ឈ្លោះ​ទាស់​ពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ហ្វេ​ស​ប៊ុ​ក ។

ជម្លោះ​របស់​តារាចម្រៀង​ទាំង​ពីរ​នាក់​កើត​មាន​ឡើង​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នៅ​ផលិតកម្ម​ពីរ​ផ្សេង​គ្នា គឺ​នាង​សុខ ពិសី និង​នាង លី អុ​ី​វ៉ា​ធី​ណា បាន​ឈ្លោះ​ទាស់​ពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ហ្វេ​ស​ប៊ុ​ក ។

ជម្លោះ​របស់​តារាចម្រៀង​ទាំង​ពីរ​នាក់​កើត​មាន​ឡើង​បន្ទាប់​ពី​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន នាង​លី អុ​ី​វ៉ា​ធី​ណា ពេល​ធ្វើ​ជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី «​ពេញចិត្ត​អត់​» របស់​ស្ថានីយទូរទស្សន៍ My TV បាន​ផ្តល់​មតិ​ចំពោះ​បក្ខ​នារី​ដែល​ច្រៀង​ធ្វើ​ត្រាប់​តាម​តារាចម្រៀង​នាង​សុខ ពិសី​ថា «​មាន​ទឹកដម​សំឡេង​ពីរោះ​ជាង​ម្ចាស់​ដើម​បន្តិច » ។ ចំណុច​នេះ​ធ្វើ​ឲ្យ​តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ​នាង​សុខ ពិសី ខឹង​ខ្លាំង និង​វាយបក​វិញ ។ សុខ ពិសី ចាត់​ទុក​ពាក្យ​សម្តី​របស់​នាង​លី អុ​ី​វ៉ា​ធី​ណា​ថា «​ហាក់​មាក់ងាយ ឈ្នានីស និង​ហាក់​មិន​មានការ​ចេះ​ដឹង​» ។

សុខ ពិសី សរសេរ​តាម​ហ្វេ​ស​ប៊ុ​កថា «​កម្មវិធី​ប្រឡង​ចម្រៀង​ទូ​ទាំង​ប្រទេស​ដែល​ខ្ញុំ​ធ្លាប់​បាន​ទស្សនា​កន្លង​មក ខ្ញុំ​ធ្លាប់តែ​ឃើញ​គណៈកម្មការ​វិនិច្ឆ័យ​ពី​ចំណុច​វិជ្ជមាន និង​អ​វិ​ជ្ជ​របស់​បេក្ខជន​បេ​ក្ខ​នារី ហើយ​ខ្ញុំ​ក៏​មិន​ដែល​ទស្សនា​ប៉ះ​ចំ​គណៈកម្មការ​ដែល​ដាក់​ពិន្ទុ​ផ្ទុយ​នឹង​គោលការណ៍​កម្មវិធី​ដែរ ។ ដូច​បងប្អូន​បាន​ជ្រាប​ហើយ​កម្មវិធី​«​ពេញចិត្ដ​ឬ​អត់​» គឺជា​កម្មវិធី​បង្កើត​ឡើង​ដោយ​មាន​វគ្គ​តារា​កិ​ក្តិ​យស​ប្រចាំ​ស​ប្ដា​ហ៍ ដែល​ត្រូវ​ឡើង​បកស្រាយ​បទ​ចម្រៀង​របស់​ខ្លួន និង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​នៅ​ក្នុង​កម្មវិធី ជា​ពិសេស​ជា​ពេលវេលា​ដែល បង​ៗ​ដែល​អង្គុយ​នៅ​តុ​ខាង​មុខ​វេទិកា​សួរសុខទុក្ខ​គ្នា និង​ចំអន់​តារាចម្រៀង​ទៅ​វិញ​ទៅ​មក ។ ខ្ញុំ​ក៏​ធ្លាប់​បាន​ចូលរួម​កម្មវិធី​នេះ​ច្រើន​ដង​ដែរ ដូច្នេះ​ខ្ញុំ​យល់​ពី​លក្ខខណ្ឌ​កម្មវិធី​ច្បាស់​ណាស់ ព្រោះ​កម្មវិធី​នេះ​ថត​ទុក​អីុ​ចឹ​ង​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ស្ដាប់​អ្នក​រៀបចំ​កម្មវិធី​រៀបរាប់​ពី​អ្វី​ដែល​គេ​ចង់បាន ។

កន្លង​មក​ពេល​ដែល​ខ្ញុំ​ចូលរួម​កម្មវិធី​នេះ​ខ្ញុំ​តែង​សួរ​អ្នក​រៀបចំ​កម្មវិធី​ច្រើន​លើក​ច្រើន​សា​ដើម្បី​ឱ្យ​ប្រាកដ​ក្នុង​ចិត្ត ហើយ​ក៏​មិន​ដែល​មាន​ប្រវត្តិ​គណៈកម្មការ​ប្រើ​ពាក្យ​សម្ដី ឬ​កាយ​វិការ​ដែល​មិន​សមរម្យ​មក​កាន់​តារា​ច្រៀង​កិត្តិយស​ដែរ ព្រោះ​កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​ទ​ស្សិ​ក​ជន​ទស្សនា​តាម​គេហដ្ឋាន ។ អ្វី​ដែល​សំខាន់ គឺ​ការ​ចំអន់​គ្នា​ក៏​ត្រូវ​មាន​កម្រិត ។ សម្រាប់់​បទ​ពិសោធន៍​ដែល​ខ្ញុំ​ចូលរួម​កម្មវិធី​នេះ កន្លង​មក​ពុំ​ធ្លាប់​មាន​បញ្ហា​នោះ​ទេ ព្រោះ បង​ៗ​ដែល​ចូលរួម​សុទ្ធតែ​ជ្រាប​ច្បាស់​ពី​កម្មវិធី​ទាំង​ស្រុង ហើយ​សម្រាប់់​វគ្គ​បញ្ចេញ​សមត្ថភាព​របស់​បេក្ខជន​-​បេ​ក្ខ​នារី​ត្រូវ​ច្រៀង​ត្រាប់​តាម​សំឡេង​តារា​របស់​ពួក​គាត់​ពេញចិត្ត ហើយ​តួនាទី​របស់​គណៈកម្មការ គឺ​គ្រាន់តែ​ស្ដាប់ និង​ជួយ​ដាក់​ពិន្ទុ​ថា​ដូច​ម្ចាស់​សំឡេង​ដើម​ប៉ុន្មាន​ភាគរយ និង​ប្រាប់​ទៅ​បេក្ខជន​ប្រឡង​ឱ្យ​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​ពួក​គាត់ ។ ខ្ញុំ​បាន​សាកសួរ​ទៅ​បង​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​ទាំងមូល​អំពី​តួនាទី​គណៈកម្មការ​កិត្តិយស​គាត់​ចូលរួម​វិនិច្ឆ័យ​ទៅ​លើ​អ្វី​ឱ្យ​ប្រាកដ ? បង​រៀបចំ​កម្មវិធី​ក៏​បាន​ពន្យល់​ខ្ញុំ​ថា កម្មវិធី​នេះ​គឺ​តម្រូវ​ឱ្យ​បេក្ខភាព​ត្រាប់​តាម​សំឡេង​តារា​ដែល​គាត់​ពេញចិត្ត ហើយ​គណៈកម្មការ​កិត្តិយស​របស់​យើង​បាន​ត្រឹម​ផ្ដល់​មតិ​ថា ដូច​ម្ចាស់​សំនៀង​ដើម ឬ​ក៏​អត់ មិនមែន​គណៈកម្មការ​ចេះ​តែ​ហា​ស្ដី​តាមតែ​ចិត្ត​ចង់​នោះ​ទេ។ ព្រោះ​បង​រៀបចំ​កម្មវិធី​អះអាង​ថា គាត់​ចង់បាន​ចម្លើយ​ពី​គណៈកម្មការ​កិត្តិយស​ថា​ដូច​ឬ​មិន​ដូច ប៉ុន្តែ​គណៈកម្មការ​គាត់​អត់​ខ្វល់ សំខាន់​គាត់​បែរជា​និយាយ​ប៉ះពាល់​ដល់​ម្ចាស់​បទ​ទៅ​វិញ​។ សមត្ថភាព​ខ្ញុំ​ប៉ុនណា ខ្ញុំ​ដឹង ព្រោះ​ប្អូនស្រី​ដែល​ជា​បេ​ក្ខ​នារី​គាត់​ក៏​បាន​ជម្រាប​ជូន​ដល់​បងស្រី​លី អីុ​វ៉ា​ធី​ណា រួច​ហើយ​ថា​គាត់​ចូល​ចិត្ដ និង​គាំទ្រ​នាង​ខ្ញុំ ដូច្នេះ​ស្ដែង​បញ្ជាក់​ឱ្យ​ឃើញ​ថា នាង​ខ្ញុំ​ក៏​គ្មាន​ពាក្យ​អ្វី​ក្រៅពី​ថ្លែងអំណរគុណ​ដល់​ប្អូនស្រី និង​បណ្ដា​អ្នកគាំទ្រ​របស់​នាង​ខ្ញុំ​ទាំងអស់​ដែល​កាន់​ដៃ​ខ្ញុំ​មក​ដល់​ចំណុច​នេះ ។ បង​មិន​ពេញ​ចិត្ត​សំឡេង​របស់ខ្ញុំ​បង​ទុក​ឱ្យ​បណ្ដា​អ្នកគាំទ្រ​របស់​នាង​ខ្ញុំ​ស្ដាប់​ចុះ បង​គ្រាន់តែ​ឆ្លើយ​ទៅ​តាម​គោលការណ៍​កម្មវិធី​ថា​ដូច ឬ​អត់​តែ​ប៉ុណ្ណឹង ចប់​បាត់ ចាំបាច់​អី​មក​ប៉ះពាល់​ដល់​ឈ្មោះ​នាង​ខ្ញុំ​ទៅ​វិញ ។ ខ្ញុំ​អត់​ខឹង​គ្រាន់តែ​ហួសចិត្ត ខ្ញុំ​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​មាន ហើយ​ព្រោះ​ជា​សមត្ថភាព​ដែល​ម៉ាក់​ប៉ា​ខ្ញុំ​ផ្ដល់​ឱ្យ ។ អីុ​ចឹ​ង​បើ​បងអាច​ប្ដូរ​សំឡេង​ធម្មជាតិរ​បស់​បង​បាន​សូម​អញ្ជើញ​ប្ដូរ​ទៅ ដើម្បី​ឱ្យ​គេ​ប្លែក​ត្រចៀក​ខ្លះ ព្រោះ​តារា​គ្រប់​រូប​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​ទូ​ទាំង​ប្រទេស​បាន​ទេ ក្នុង​នោះ​ក៏​មាន​បង​ដែរ ។ បង​សំឡេង​ពីរោះ​សម្រាប់់​បណ្ដា​អ្នកគាំទ្ររ​បស់បង តែ​អាច​មិន​ត្រូវចិត្ត​អ្នក​ដែល​មិន​ចូល​ចិត្ដ​បង បើ​បងអាច​ប្ដូរ​ស្ទីល​ច្រៀង​ដើម្បី​ប្រមូល​យក​អ្នកគាំទ្រ​មួយ​ប្រទេស​បាន​កាន់តែ​ល្អ » ។

ជា​ការ​ឆ្លើយ​តប​នាង​លី អុ​ី​វ៉ា​ធី​ណា បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​បញ្ជាក់​ថា «​ចំពោះ​បេ​ក្ខ​នារី​ច្រៀង​ត្រាប់​សុខ ពិសី ក្នុង​កម្មវិធី​ពេញចិត្ត​អត់​នោះ នាង​ខ្ញុំ​ចង់​សួរ​ថា តើ​ត្រង់​ណា​ដែល​នាង​ខ្ញុំ​ចង់​ឈ្នានីស​ប្អូន​សុខ ពិសី ។ ជា​ធម្មតា​បង​ធ្វើ​ជា​គណៈកម្មការ បង​និយាយ​អ្វី​ដែល​ជា​ការណ៍​ពិត បើ​គាត់​ច្រៀង​ពីរោះ បង​ថា​ច្រៀង​ពីរោះ បើ​ច្រៀង​មិន​ពិ​រោះ​បង​ថា​មិន​ពីរោះ ថ្វី​ដ្បិតតែ​គាត់​ច្រៀង​មិន​ត្រូវ​ភ្លេង​បន្តិច ប៉ុន្តែ​សំឡេង​គាត់​ពីរោះ អីុចឹ​ង​បង​ថា ពីរោះ ហើយ​បង​មិន​បាន​ថា កញ្ញា​សុខ ពិសី ច្រៀង​អន់​ជាង​អូន ឬ​ក៏​សុខ ពិសី ច្រៀង​មិន​បាន​ប៉ុន​អូន បង​មិន​បាន​និយាយ​ទេ បង​គ្រាន់តែ​និយាយ​ថា អូន​ច្រៀង​ពីរោះ​ជាង​ម្ចាស់​ដើម បង​គ្រាន់តែ​បាន​និយាយ​ប៉ុណ្ណឹង​។ បង​ចង់​និយាយ​ផ្តាំ​ទៅ​អូន​សុខ ពិសី វិញ​ថា តាំងពី​បង​បាន​ស្គាល់​អូន បង​មិន​ដែល​ថា ចង់​ឈ្នានីស​អូន ឬ​ក៏​ច្រណែន​ជាមួយ​អូន​ឡើយ ។

ចំណែក​ចំណុច​មួយទៀត​ដែល​អូន​ថា បង​ចូល​សិល្បៈ​មុន​អូន​តែ​១ ឬ​២​ឆ្នាំ​ទេ តែបើ​គិត​ពី​អាយុ​អូន​ក៏​មិន​តិច​ជាង​បង​១ ឬ​២​ឆ្នាំ​ដែរ បង​គិត​ថា អូន​និយាយ​ពាក្យ​សម្តី​ហ្នឹង​អូន​ចង់​មានរឿង​ជាមួយ​បង ឬ​ក៏​យ៉ាង​មេច​ក៏​បងអត់​ដឹង ប៉ុន្តែ​អ្វី​ដែល​បង​និយាយ​នា​ពេល​នេះ គឺ​បង​ចង់​និយាយ​អ្វី​ជា​ការណ៍​ពិត មិន​មាន​បំណង​ចង់​ឈ្លោះ​ជាមួយ​អូន ឬ​ក៏​ឈ្នានីស​អូន​ទេ ។

ចំណែក​ចំណុច​មួយទៀត​ដែល​អូន​ថា បង​មិន​ស្អាត យិ​ន​ស៊ិ​ន ឬ​ក៏​ថា​បង​ឡើង កប់​ៗ បង​ចង់​ប្រាប់​អូន​ថា អ្វី​ដែល​ជារ​បស់បង​គឺ​បង​ស្រឡាញ់​ខ្លួន​បង​សព្វថ្ងៃ » ។

ស្តាប់​ឮ​ហើយ​សុខ ពិសី បាន​ឆ្លើយ​តប​ទៅ​វិញ​ថា «​នាង​ខ្ញុំ​សុខ​ពិសី​សូម​ផ្ដាំ​ទៅ​រៀមច្បង លី អុ​ី​វ៉ា​ធី​ណា ផង​ដែរ​ថា នាង​ខ្ញុំ​មិន​ទំនេរ​ដើរ​បង្ក​បញ្ហា​ជាមួយ​អ្នក​ណា​ទេ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ត្រូវ​ជួប​បញ្ហា​បែប​នេះ ។ សង្ឃឹមថា លើក​ក្រោយ​បើ​បង​មិន​ពេញចិត្ត​នរណា​ម្នាក់ សូម​បង​មេត្តា​រក្សា​កិត្តិយស​ដល់​គេ​ខ្លះ​ផង មិនមែន​នឹកឃើញ​ម៉េច​ក៏​និយាយ​​អីុចឹ​ង​ទេ ព្រោះ​ពាក្យ​ខ្លះ​អាច​ធ្វើ​ឱ្យ​គេ​គិត​ថា បង​មើលងាយ​គេ ខ្ញុំ​សប្បាយចិត្ដ​ដែល​មាន​បេក្ខភាព​ជា​ច្រើន ជ្រើសរើស​បទ​ចម្រៀង​ខ្ញុំ​ទៅ​បកស្រាយ ប៉ុន្តែ​សម្ដី​បង​មិន​បាន​សរសើរ​លើ​សមត្ថភាព​បេក្ខជន និង​បេ​ក្ខ​នារី​តែ​ម្យ៉ាង​នោះ​ទេ តែ​បង​ហាក់​បង្កប់ន័យ​ចំអក​ដល់​សមត្ថភាព​នាង​ខ្ញុំ ដែល​មិន​ធ្លាប់​មាន​បញ្ហា​ជាមួយ​បង​សូ​ម្បី​តែ​បន្តិច ។ ខ្ញុំ​នៅ​មាន​កម្ម​វិធី​ជា​ច្រើន​ដែល​ខ្ញុំ​ត្រូវ​បង្ហាញ​វត្តមាន បូក​រួម​នឹង​ការងារ​មនុស្សធម៌​ដែល​ខ្ញុំ​ត្រូវ​ចូលរួម​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ ។ ខ្ញុំ​សង្ឃឹមថា បង​នឹង​យល់​ពី​ចិត្ត​របស់ខ្ញុំ និង​យល់​​ពី​អ្វី​ដែល​ខ្ញុំ​ស្តាប់​ឮ​បង​និយាយ​នៅ​លើ​ឆាក ។ សូម​អរគុណ និង​សង្ឃឹមថា បង​នឹង​ទទួលយក​ការ​ពន្យល់ និង​រៀបរាប់​របស់ខ្ញុំ » ៕