ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ប៉ែន ស្រី​ពេជ្រ ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​ស្វាមី ក្រោយ​ពពោះ​កូន​ដំបូង

3 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ពិធី​ការិនី​នាង ប៉ែន ស្រី​ពេជ្រ បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​សម្រេច​បំណង​នៅ​ក្នុង​ការ​មានកូន​ជា​លើក​ដំបូង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​រវាង​នាង និង​ស្វាមី​។ ជាមួយនឹង​រំភើប​នេះ តារា​ស្រី​រូប​នេះ​ក៏​បាន​បញ្ចេញ​នូវ​ពាក្យពេចន៍​មួយ​ចំនួន​ចាក់​ចំ​បេះដូង​ស្វាមី​របស់​ខ្លួន ដែល​បាន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​នាង ប៉ែន ស្រី​ពេជ្រ បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​សម្រេច​បំណង​នៅ​ក្នុង​ការ​មានកូន​ជា​លើក​ដំបូង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​រវាង​នាង និង​ស្វាមី​។ ជាមួយនឹង​រំភើប​នេះ តារា​ស្រី​រូប​នេះ​ក៏​បាន​បញ្ចេញ​នូវ​ពាក្យពេចន៍​មួយ​ចំនួន​ចាក់​ចំ​បេះដូង​ស្វាមី​របស់​ខ្លួន ដែល​បាន​ចាប់ដៃ​នាង​កសាង​សុភមង្គល​គ្រួសារ រហូត​ទទួល​បាន​ចំណងដៃ​កូនស្រី​ជា​លើក​ដំបូង​នា​ពេល​នេះ​។

ជាមួយ​រូបភាព​បញ្ជាក់​ពី​ការ​ពិនិត្យ​ផ្ទៃពោះ​កូន​នៅ​ក្នុង​ផ្ទៃ ដែល​មាន​អាយុ​៣​ខែ​នោះ ប៉ែន ស្រី​ពេជ្រ បាន​ភ្ជាប់​ជា​មួយនឹង​សារ​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា បំណងប្រាថ្នា​ពួក​យើង​ទាំង​២ បន្ទាប់​ពី​រៀប​ការ ពេល​នេះ​បាន​សម្រេច​ហើយ​។ អរគុណ​ប្តី​សម្លាញ់​ចាប់តាំងពី​ដឹង​ថា អូន​ទម្ងន់​ខែ​ទី​១ រហូត​ដល់​ខែ​ទី​៣​នេះ បង​មើលថែ​ទាំ​អូន​រហូត ហើយ​ចាប់ពី​ដឹង​ថា ពួក​យើង​មានកូន​ស្រី ក៏​រឹតតែ​ថែ​ទៀត សូម​អោយ​បង​បែប​នេះ​រហូត​ណា​ប្តី​សម្លាញ់​។

នាង​បញ្ជាក់​ថា ប៉ា​ម៉ាក់​សន្យា​នឹង​ថែទាំ​កូនស្រី​អោយ​បាន​ល្អ រហូត​ដល់​កូន​មើលឃើញ​ពិភពលោក​ថា ស្រស់​ស្អាត​ប៉ុណ្ណា កូន​គឺ​កម្លាំងចិត្ត​។ នាង​ថា គោលដៅ​ឆ្នាំ​នេះ យើង​បាន​សម្រេច​ហើយ សង្ឃឹម​គោលដៅ​ឆ្នាំ​ក្រោយ​យើង​ទាំង​២ នឹង​ជោគជ័យ​បន្ត ទោះបី​លំបាក​យ៉ាងណា ក៏​យើង​ខិតខំ​ប្រឹងប្រែង​អោយ​អស់ពី​លទ្ធភាព ៧year together love forever P&T​។

យ៉ាងណា ក្រោយ​ពេល ប៉ែន ស្រី​ពេជ្រ បង្ហោះ​ពី​ដំណឹង​ពពោះ​កូន​ដំបូង​នា​ពេល​នេះ មាន​ទស្សនិកជន ជា​ពិសេស​មិត្តភក្តិ​ក្នុង​សិល្បៈ​ជា​ច្រើន​បាន​នាំ​គ្នា​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​អោយ​នាង​កាន់តែ​មាន​សុភមង្គល​នៅ​ជីវិត​គ្រួសារ​។

ជា​ការ​កត់សម្គាល់ ពិធី​ការិនី​រូប​ស្រស់ ប៉ែន ស្រី​ពេជ្រ បាន​ចូល​រោងការ​ទៅ​តាម​គម្រោង​ប្រពៃណី​នៅ​ក្នុង​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២១ ជាមួយ​ស្វាមី​លោក ឆេ​ង ពន្លក​នេត្រា​។ ប៉ែន ស្រី​ពេជ្រ បាន​សម្រេចចិត្ត​បញ្ចប់​ភាព​នៅ​លីវ​ទាំង​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​អាជីព​ជា​ពិធី​ការិនី​កំពុង​ហក់​ខ្លាំង តែ​យ៉ាងណា​ក្រោយ​រៀប​ការ​នាង​នៅ​តែ​បន្តការងារ​នេះ​ដដែល ដោយ​មិន​មានការ​រាំង​ពី​សំណាក់​ស្វាមី​ឡើយ ហើយ​មុន​នឹង​សម្រេចចិត្ត​រៀប​ការ ពួក​គេ​បាន​ស្វែង​យល់ចិត្ត​ថ្លើម​គ្នា​ប្រមាណ​ជា​បី​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ