រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលអតីតតារាសម្តែងនាង ម៉ារី បានទម្លាយចេញជាសាធារណៈពីរឿងរ៉ាវអតីតអ្នកដឹកនាំសម្តែងលោក ឃុន ធារិទ្ធ ហៅ រិទ្ធអូមេហ្គា ដែលបានជំពាក់លុយនាងជិត៧ពាន់ដុល្លារ ហើយគេចវេសមិនព្រមសង។
ជាមួយនឹងការបង្ហោះរូបភាពរបស់លោក រិទ្ធ អូមេហ្គា តាមបណ្តាញសង្គមហ្វេសប៊ុកនាង ម៉ារី បានភ្ជាប់ជាមួយនឹងសារដោយប្រើពាក្យអសុរសមួយចំនួន ក្នុងនោះនាងបានចាត់ទុកលោក រិទ្ធ អូមេហ្គា ជាជនឆបោ.ក ដែលបានគេចវេសមិនព្រមសងលុយ។
នាងបញ្ជាក់ថា នាងបានព្យាយាមទាក់ទងលោក រិទ្ធ អូមេហ្គា ជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយ ក្នុងពេលដែលនាងបានធ្វើការព្រមានកុំឲ្យមានអ្នកផ្សេងមកធានាអំពីរឿងនេះ មុនពេលដែលនាងនឹងមិនលើកលែងចំពោះរឿងនេះឡើយ។
យ៉ាងណា បើតាម ម៉ារី ដែលបានឆ្លើយតបទៅកាន់មហាជនថា លុយដែលលោក រិទ្ធ អូមេហ្គា ជំពាក់នោះ មានចំនួន៦៨៥០ដុល្លារ ហើយបានសន្យាសង៣ខែ ម្តងនូវទឹកប្រាក់៥០ដុល្លារ ប៉ុន្តែការសងនោះបានប្រមាណ៤ទៅ៥ដងក៏បាត់ស្រមោល មិនឃើញសងបន្តទៀតឡើយ។
ជាការកត់សម្គាល់ ប៉ុន្មានម៉ោងក្រោយពេលឃើញនាង ម៉ារី បានបង្ហោះខាងលើនេះ គណនេយ្យហ្វេសប៊ុកដែលមានឈ្មោះថា Thea Rith ហើយត្រូវបានគេដឹងថា ហ្វេសប៊ុកនេះ គឺជាប្អូនប្រុសរបស់លោក ឃុន ធារិទ្ធ ជាអ្នកប្រើជំនួសនោះក៏បានធ្វើតប និងបកស្រាយទៅវិញជុំវិញបញ្ហាខាងលើនេះ។
តាមសារដែលបានសរសេរបង្ហោះតាមគណនេយ្យហ្វេសប៊ុកខាងលើនេះ បានលើកឡើងថា សូមជំរាបជូនបងស្រី mss marry ជាទីគោរព តាមសាធារណៈដែរ ព្រោះបងស្រីបានបង្ហោះតាមសាធារណៈ ខ្ញុំត្រូវតបជូនបងតាមសាធារណៈវិញ សូមបងកុំប្រកាន់ណា ។ ទី១ សុំសួរបងបង្ហោះបរិហារកេរ្តិ៍គេជាសាធារណៈចឹងហើយ លុយបងនៅគិតការប្រាក់ និងយកដដែលទេ? ទី២ ទោះគាត់មានបញ្ហាមិននៅមែន តែខ្ញុំបានទាក់ទងទៅសុំដោះស្រាយជាមួយបង និងបងអាចមកហាងជួបម៉ាក់គាត់បាន គ្រួសារគាត់អត់ទាន់ស្លា.ប់ទេ បងអាចនិយាយជាមួយមនុស្សផ្ទាល់ មិនមែននិយាយជាមួយផ្លាកព្រលឹងទេ ។
លោកបញ្ជាក់ថា ខ្ញុំបាទសុំគោរពណាត់ពេលវេលាជួបគ្នានៅហាងរបស់បង ឃុន ធារិទ្ធ ជាមួយគ្រួសារគាត់ដែរ នឹងម្តាយគាត់ដែលបងបានជេរ និងជាមួយមេធាវី គោលបំណងសុំចិត្តបងដើម្បីសុំធ្វើលិខិតសងបងសាជាថ្មី និងរកដំណោះស្រាយចំពោះលុយបង ដែលបងខ្ចី នឹងបានយកតែការកន្លងមក ដោយសារសាមីខ្លួន បង ឃុន ធារិទ្ធ មិននៅ មានបញ្ហាចេញមុខមិនទាន់បានមែន ដូចនេះឆន្ទៈសងនៅតែមាន មិនមែនបញ្ហាការគេចវេសមិនព្រមសងនោះទេ និងគេចវេសតាមរូបភាពណាមួយឡើយ។ តែការបង្ហោះ និងដាក់បណ្តោះសារ ហើយជេរម្រាយគាត់នៅលើសាធារណៈនេះ តើគួរធ្វើយ៉ាងណាទៅបង? បើខាងខ្ញុំមានដំណោះស្រាយជូនបង?។ សូមបងបញ្ជាក់គេគ្រប់គ្នាផង 3ថ្ងៃ 50$ ស្មើរនឹងមួយខែ 500$ នោះ បងគិតជាលុយការ ឬលុយដើម? មូលហេតុ 3ថ្ងៃ 50$ ព្រោះដល់គ្រប់ 30ថ្ងៃ រួចការមួយខែ មិនមែនរំលោះដើមទេ ទាំងការវិញ ស៊ីលើសដើមយូរហើយ។
លោកថា ដំបូងគឺខ្ញុំបានធ្វើដូចអ្វីដែលបានសន្យា តែបន្ទាប់ខ្ញុំបានសុំចរចា បងថា ឈប់គិតការទៅបង អោយខ្ញុំសងរំលោះតែដើមសិនទៅ ការចាំបងរិទ្ធ ត្រឡប់មកវិញចាំគិតតាមក្រោយ បងអត់តប ស្ងាត់ ហើយអត់មានដំណោះស្រាយក៏បង្ហោះថា ជនឆបោ.កទាំងពូជចឹងហ្មង? ។ ទាំងដែលគ្រួសារគាត់សុំចរចាបង មនុស្សមានបញ្ហាហើយ សុំសងតែដើមសិនមក ព្រោះដើម 7000$ នឹងបានបូកការចូលក្នុងនឹងហើយ ហើយកន្លងមក បង់ការវាលើសដើមយូរហើយដែរ។ លុយរបស់ បង Mss marry បានតាមដឹងលុយដើមដូចជា 3000-3500$ ទេ (អត់ច្បាស់បើខុសខ្ញុំសុំទោសមុន ព្រោះបងរិទ្ធអត់នៅ)។
លោកបន្ថែមថា បង ឃុន ធារិទ្ធ បានខ្ចីបង marry យូរហើយមែន តែដោយសារគាត់បានទុកលុយរកស៊ីខ្លះ ក៏សងតែការសិន ទោះពេលខ្លះយឺតថ្ងៃ តែក៏នៅតែសងមិនដែលខាន ទោះខានក៏បូកការធ្វើដើម រហូតដល់ឆ្នាំ 2019-2020 បងខ្ញុំមានរឿង 6ខែ មិនបានសង ការគិតសោះ លុយឡើងដល់ជិត 1ម៉ឺនដុល្លារ (បញ្ជាក់អ្នកជេរបងរិទ្ធ គាត់ធ្លាប់សងការ និងដើមដែរ មិនមែនមិនដែលសោះ ហើយខ្ចីលុយគេរត់បាត់គ្រប់គ្នាទេ សូមទានជ្រាប)។ ហើយបង រិទ្ធ ក៏ខំសងបាននៅសល់ 7000$ នោះជាការប្រាក់ខ្វះ បូកជាមួយដើម។ តែពេលថ្មីៗនេះ បង ឃុន ធារិទ្ធ ត្រូវបានចាញ់បណ្តឹងនៅសាលាដំបូងរឿង mask ក៏ត្រូវទៅឆ្ងាយមួយរយៈ ដើម្បីដើរក្តីឡើងវិញនៅឧទ្ទរ ដើម្បីកុំអោយមានការចាប់ខ្លួន ហើយ FB គាត់នៅនឹងខ្ញុំអ្នក online ទុកតបជាមួយអ្នកដែលបានឆាតមកគាត់ ខ្លាចមានបញ្ហាដូចបង។
លោកបន្ថែមទៀតថា ប៉ុន្តែគាត់បានផ្តាំខ្ញុំមុនពេលគាត់ចេញទៅ អោយដោះស្រាយទៅម្ចាស់បំណុលទាំងអស់ដែលគាត់បានជំពាក់ ដោយសរសេរឈ្មោះដាក់ក្នុងក្រដាស់អោយទាំងអស់។ ម្ចាស់បំណុលខ្លះក៏គាត់យល់ អាណិតទុកពេល និងអោយគ្រួសារគាត់រកលុយដើម្បីដើរក្តីសិន ឆាប់បានគាត់ត្រលប់មកវិញ ម្ចាស់បំណុលខ្លះក៏សុំសងជាថ្ងៃ ឬអាទិត្យ តាមលទ្ធភាព ព្រោះដោយសារពេលបង ឃុន ធារិទ្ធ មិននៅ ហាងគាត់បានប្រគល់អោយទៅប្រពន្ធគាត់ដាច់ជាអ្នកគ្រប់គ្រង ដូចនេះគ្មានអ្នកបុកទីផ្សារដូចមុន គ្មានម្ហូបថ្មីដូចមុន បាត់សន្ទុះអាជីវកម្មច្រើនណាស់ ហើយលុយដែលរកបានទុកមួយភាគសងម្ចាស់បំណុល មួយភាគថ្លៃជួលហាង បុគ្គលិក និងមួយភាគទុកដើរក្តី។ គាត់អាចនិយាយហាងបើករាល់ថ្ងៃ តើបង្ហោះ FB ថា គេជាជនឆបោ.ក ហើយដល់ពេលគេសងលុយ មានបានបង្ហោះថា គេសងលុយនៅទេ?។
លោកបន្ថែមបន្តទៀតថា ដូចខ្ញុំបាននិយាយចឹង បងរិទ្ធ មិននៅ តែរាល់ម្ចាស់បំណុលទាំងអស់ដែលគាត់បានជំពាក់ អាចកាន់សំបុត្រកិច្ចសន្យាខ្ចីមកហាងបាន ខ្ញុំណាត់ជាមួយបងខ្ញុំដែលគាត់ជាមេធាវីស្រាប់ ធ្វើកិច្ចសន្យាឡើងវិញថ្មី សុំសង ទោះសាមីខ្លួនមានបញ្ហាក៏ដោយ ហើយសូមបញ្ជាក់អ្នកដែលតែស្ករ share ជេរ និងពេបជ្រាយគាត់ផង បងរិទ្ធ មិនមែនជំពាក់គេដោយសារលេងល្បែង និង brand ដែរ។ គាត់អត់ចេះលេងល្បែងទេ ហើយក្នុងខ្លួនគាត់ក៏មិនដែលប្រើរបស់ brand រាប់ពាន់ដែរ គាត់ខាតដោយសារដើមហេតុដំបូង គឺជំពាក់ចិន យកមកបើកហាង បន្ទាប់មករឿង mask នឹងចុងក្រោយរឿង បណ្តឹងនឹង Covid៕









ចែករំលែកព័តមាននេះ