ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​ឡានទឹក​បា.ញ់​ពន្លត់ភ្លើង​ឆេះ​ផ្ទះ​អស់​ជាង៣០​គ្រឿង​​​ទើប​​ស្ងប់ ហើយ​កំពុង​ដាក់​ការសង្ស័យ​បឋម

3 ខែ មុន
  • ភ្នំពេញ

រាជធា​នី​ភ្នំពេ​ញ​ ៖​ សេចក្តីរាយការណ៍បន្តឱ្យដឹង​លើ​ករណី​ឆេះផ្ទះ​​​​ស្តុក​ក្រណាត់​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​បង្កឱ្យ​មាន​មនុស្ស​ស្លា.ប់និងរបួសនោះ គឺ​បានសង្ស័យបឋម​​ថា អាច​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង ខ​ណៈ​ពេល​ដែល​ម្ចាស់​កំពុងតែ​ដេក​លង់លក់​ ។ ​ប៉ុន្តែ​​យ៉ាងណានោះ​ ​គឺកំពុង​ធ្វើការ​ការស្រាវជ្រាវរកមូលហេតុជាក់លាក់បន្ត​ទៀត…


រាជធា​នី​ភ្នំពេ​ញ​ ៖​ សេចក្តីរាយការណ៍បន្តឱ្យដឹង​លើ​ករណី​ឆេះផ្ទះ​​​​ស្តុក​ក្រណាត់​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​បង្កឱ្យ​មាន​មនុស្ស​ស្លា.ប់និងរបួសនោះ គឺ​បានសង្ស័យបឋម​​ថា អាច​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង ខ​ណៈ​ពេល​ដែល​ម្ចាស់​កំពុងតែ​ដេក​លង់លក់​ ។ ​ប៉ុន្តែ​​យ៉ាងណានោះ​ ​គឺកំពុង​ធ្វើការ​ការស្រាវជ្រាវរកមូលហេតុជាក់លាក់បន្ត​ទៀត ​ ។ នេះបើតាមប្រភពពីសមត្ថកិច្ចបានឱ្យ​ដឹង​នា​ព្រឹកថ្ងៃទី​២៦ មករា ដដែល ។ សូមរំលឹក៖ ស្លុតចិត្ត​! អណ្តាតភ្លើង​ឆេះ​ផ្ទះ​ស្តុក​ក្រណាត់​យ៉ាង​សន្ធោសន្ធៅស្រី​ៗ៣​នាក់​ជាប់​ក្នុងផ្ទះ

Picture

ប្រភពឱ្យ​ដឹងទៀតថា ផ្ទះ២ល្វែងដែលត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​​ទាំងយប់​ បណ្តាល​អោ​យអាជីវករ​ផ្សារ​អូ​ឡាំ​ពិ​ក​ម្នាក់​បាន​ស្លា​.ប់​នៅពេ​ល​បញ្ជូនទៅកាន់​មន្ទីរពេទ្យ និ​ង៣នាក់ទៀត​​បាន​រង​របួស ​។ ហេតុការណ៍អគ្គីភ័យ​នេះ​បាន​កើតឡើ​ង កាលពី​វេលា​ម៉ោ​ង ប្រមាណ៣និង៤៥នាទីថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ នៅ​ចំណុច​បុរី​សម្បតិ្ត​មាស ផ្ទះលេ​ខ១សេ ភូមិ​បឹ​ងសាឡាង សង្កា​ត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

Picture

ជនរងគ្រោះ​ដែល​បាន​ស្លា.ប់ត្រូវ​សមត្ថកិច្ច​អោ​យ​ដឹង​ថា ឈ្មោះ​ភុ​ក ប៉ាន​ពេជ្រ​វល​ក្ខ​ណ៍​ ហៅ​ម៉ី ភេទ​ស្រី អាយុ២៥ឆ្នាំ​ ជា​អាជីវករ​លក់​ខោអាវ​នៅ​ផ្សារ​អូឡាំពិ​ក មាន​លំនៅផ្ទះលេ​ខ ១Cដែល​ជា​ផ្ទះ​ដើម​ភ្​លើង ។ ​ចំណែក ជនរងគ្រោះ ១.ឈ្មោះ​ប៉េង សូ​នី ត្រូវជា​ម្តាយ ជនរងគ្រោះ​ដែល​បាន​ស្លាប់ ២. ឈ្មោះ ស្រី វី ភេទ​ស្រី​ជា​អ្នកបម្​រើ និង៣.ឈ្មោះ ពេជ្រ វណ្ណា ភេទ​ស្រី អាយុ៣៧ឆ្នាំ មាន​លំនៅ​ផ្ទះលេខ ៣C ផ្ទះ​ចាប់គ្នា ។

Picture

តាម​ព័ត៌មាន​បាន​អោយ​ដឹង​ថា នៅមុន​ពេលកើតហេតុ ខ​ណៈពេលដែលម្ចាស់​កំពុងតែ​ដេក​លង់លក់ ស្រាប់តែមានភ្លើងបាន​ឆេះ​ចេញពី​ផ្ទះ​លេ​ខ១C យ៉ាង​សន្ធោសន្ធៅ ហើយភ្លើងបាន​ឆេះ​រាល់​ទៅផ្ទះ​លេខ ៣ C ដែល​ស្ថិតនៅជាប់គ្នា ។ តាម​ឈ្មោះ អ៊ុង សុ​ផា​រិទ្ធ ភេទប្រុស​ អាយុ៣៤ឆ្នាំ ស្នាក់នៅ​ផ្ទះលេខ3C​បាន​អោយ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​ហេតុ​ ខ្លួ​ន​បាន​ស្នាក់២នាក់​ម្តាយ​​មី​ង ស្រាប់​ភ្ញាក់​ឡើងឃើញ​ផ្សែង​​ហុយ​និង​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​លេខ1C ។ ​ភ្លាមៗ​នោះ​ខ្លួន​និង​ម្តាយមីង​បាន​នាំ​គ្នា បណ្តើរ​ម៉ូតូ​ចេញនិង​បាន​ស្រែកហៅ អ្នក​ជិះ​ខាង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើ​ល​ឡើង​ ។

Picture

តាម​នគរបាល​ការិយាល័យ​បង្ការពន្លត់​អគ្គិភ័យ និង​សង្គ្រោះនៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា នៅក្នុង​ហេតុ​ការណ៍ឆេះផ្ទះខាងលើ គឺប្រើប្រាស់​រថយន្ត​បាញ់​ពន្លត់​អស់ចំនួន៣១គ្រឿងឯណោះ ​ទើបភ្លើង​បាន​រលត់​ទៅវិញ​នៅ​វេលា​ប្រមាណ​៥និង៣០នាទីព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល​ ។

Picture

តាម​នគរបាល​បាន​អោយ​ដឹង​ទៀ​ត​ថា នៅក្នុង​គ្រោះ​អគ្គិភ័យនោះ​បណ្តាល​អោយ ផ្ទះ២ល្វែង​រង​ការខូចខាត ក្នុង​នោះ មានផ្ទះ​លេខ១សេ ដែល​មាន​ម្ចាស់ ឈ្មោះ ភុ​ក ប៉ាវ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ​មន្ត្រី​នៅ​ក្រសួង​អប់​រំ ដែល​មាន​មនុស្ស ម្នាក់​នៅ ចំនួន៣នាក់ ស្លាប់​ម្នាក់​និង រង​របួស២នាក់ និង​ផ្ទះលេខ ៣Cមាន អ្នក​ស្នាក់នៅ​ចំនួន ២នាក់ បាន​រង​របួស​ម្នាក់​ព្រមទាំង​បណ្តាល​អោយ​រថយន្ត​មួយ​គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២BG-២៥០១បាន​រង​ការខូចខាត​។

ព័ត៌មាន​បន្ថែម​នឹង​មានផ្សាយជួនបន្ត ។

Picture
Picture
Picture
Picture
Picture
Picture