Ajinomoto Co., Inc. ក្លាយជាអ្នកឧបត្ថម្ភធំ ស៊ីហ្គេម លើកទី ៣១ ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសវៀតណាម
ពីទីក្រុងតូក្យូ ៖ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន Ajinomoto Co.,…
ពីទីក្រុងតូក្យូ ៖ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន Ajinomoto Co.,…
ពីទីក្រុងតូក្យូ ៖ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន Ajinomoto Co., Inc. (“Ajinomoto Co.”) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទទួលជាអ្នកឧបត្ថម្ភផ្លូវការនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ «ស៊ីហ្គេម» ដែលនឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាមក្នុងខែឧសភា ឆ្នាំ ២០២២ ។ ក្រុមហ៊ុន Ajinomoto Co. នឹងផ្តល់ការគាំទ្រក្នុងនាមជាអ្នកឧបត្ថម្ភធំនៃស៊ីហ្គេម ។
ស៊ីហ្គេម ត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹង និងការឯកភាពគ្នាក្នុងសហគមន៍អាស៊ីអាគ្នេយ៍ ។ វាគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលប្រារព្ធឡើងនៅអាស៊ីអាគ្នេយ៍ ដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សសរុបជាង ៦០០ លាននាក់នៅក្នុងតំបន់ ។ សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះនៅប្រទេសវៀតណាម Ajinomoto Co. នៅតែជាអ្នកឧបត្ថម្ភធំដូចឆ្នាំមុនដែរ ។
សូមជម្រាបថា ក្រុមហ៊ុន Ajinomoto Co., Inc. បានវិនិយោគបង្កើតជារោងចក្រនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០០៩ ក្នុងលក្ខខណ្ឌជា «គម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់» ។ រោងចក្រ AJINOMOTO (CAMBODIA) មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលមានសង្វាក់ផលិតកម្មវេចខ្ចប់ប៊ីចេង «អាជី-ណូ-ម៉ូតូ» ផលិតម្សៅស៊ុប «រ៉តឌី» និងនាំចូលផលិតផលផ្សេងទៀតដូចជា កាហ្វេ «ប៊ឺឌី» មី «យ៉ាំយ៉ាំ» និង «ម្សៅបំពងស្រួយ» ។ បច្ចុប្បន្ននេះ AJINOMOTO (CAMBODIA) ដំណើរការដេប៉ូលក់ចំនួន ៥ ជាមួយនឹងភ្នាក់ងារលក់ជាច្រើនក្រុម ដែលជារៀងរាល់ថ្ងៃពួកគាត់អាចចុះទៅជួបផ្ទាល់តាមហាងលក់ទំនិញនីមួយៗបានទូទាំងប្រទេស ។
AJINOMOTO (CAMBODIA) មានគោលបំណងក្លាយជា «ក្រុមហ៊ុនអាហារដែលមានការទទួលស្គាល់ខ្លាំងជាងគេក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកដោះស្រាយរាល់បញ្ហាអាហារ និងសុខមាលភាព» ។
កិច្ចព្រមព្រៀង ៖
(1) ខ្លឹមសារនៃកិច្ចសន្យា ៖ ការឧបត្ថម្ភ (អ្នកឧបត្ថម្ភធំបំផុត)
(2) សិទ្ធិដែលត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន Ajinomoto Co. ៖ ការប្រើប្រាស់ «អ្នកឧបត្ថម្ភធំបំផុត»
ការរចនាផ្សេង ដោយប្រើស្លាកសញ្ញាផ្លូវការនៃស៊ីហ្គេម, ការដាក់តាំងបង្ហាញផ្ទាំងផលិតផលផ្សេងៗ ។
(3) ប្រភេទកិច្ចសន្យា ៖ ប្រភេទផ្តាច់មុខ (គ្រប់តំបន់ក្នុង ៖ ១១ ប្រទេសដែលបានចូលរួម
ប្រភេទមិនផ្តាច់មុខ (គ្រប់តំបន់ក្នុង ៖ ១១ ប្រទេសដែលបានចូលរួម) Amino acid-based និងចាហួយ កាហ្វេកំប៉ុង និងដប ម្សៅកាហ្វេ និងតែ ។ (គ្រប់តំបន់ទាំងអស់ ដោយមិនរាប់បញ្ចូលប្រទេសវៀតណាម ៖ ប្រទេសចូលរួមចំនួន ១០) មីកញ្ចប់ អាហារកក និងនំប៉័ងកក ៕ ដោយសហការ
ចែករំលែកព័តមាននេះ