ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុញទ្រាន់​គេ​តាម​ញ៉ែ​ពេក តារា​ម៉ូ​ដែល​ម្នាក់​ប្រកាស​​ធ្វើរឿង​មួយ​

2 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ដោយ​ធុញទ្រាន់​នឹង​ពាក្យ​សម្តី​ឡកឡឺយ​តាម​ញ៉ែ​ពី​បុរស​ជា​ច្រើន​នៅ​កន្លែង​ហាត់ប្រាណ តារា​ម៉ូ​ដែល​ម្នាក់​បាន​ប្រកាស​

អា​មេ​រិ​ក ៖ ដោយ​ធុញទ្រាន់​នឹង​ពាក្យ​សម្តី​ឡកឡឺយ​តាម​ញ៉ែ​ពី​បុរស​ជា​ច្រើន​នៅ​កន្លែង​ហាត់ប្រាណ តារា​ម៉ូ​ដែល​ម្នាក់​បាន​ប្រកាស​ជួល​អង្គរក្ស​ការពារ ដើម្បី​ឱ្យ​នាង​អាច​ហាត់ប្រាណ​ដោយ​ស្ងប់ចិត្ត​។

នាង Monica Huldt អាយុ​៣៧​ឆ្នាំ​រស់នៅ​ក្នុង​ទីក្រុង Scottsdale នៃ​រដ្ឋ Arizona សហរដ្ឋអាមេរិក​ជា​កន្លែង​នាង​ចូល​កន្លែង​ហាត់ប្រាណ​យ៉ាង​ហោច​៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍ និង​តែងតែ​ហត់​ចិត្ត​ជាមួយ​បុរស​ៗ​ដែល​តាម​ញ៉ែ​គ្រប់ពេលវេលា​។

តារា​ម៉ូ​ដែល​ជនជាតិ​ប៉ូ​ឡូញ ដែល​មាន​អ្នកគាំទ្រ​ប្រមាណ​ជាង​៣០​ម៉ឺន​នាក់​នៅ​លើ​បណ្តាញ Instagram បាន​និយាយ​ថា «​ខ្ញុំ​ត្រូវ​បរុស​ៗ​តាម​ញ៉ែ​នៅ​កន្លែង​ហាត់ប្រាណ​គ្រប់ពេល​ដែល​ទៅ​ទីនោះ​។ វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ដែល​ដឹង​ថា ពួក​គេ​ឃើញ​ថា​ខ្ញុំ​មាន​ភាព​ទាក់ទាញ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​មាន​ពេលវេលា​ម្នាក់ឯង​»​។

ដោយសារ​បញ្ហា​នេះ ទើប​នាង​សម្រេច​ស្វែងរក​អង្គរក្ស​ម្នាក់ «​ខ្ញុំ​រីករាយ​នឹង​បង់ប្រាក់​៣​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​អ្នក​ដែល​ធ្វើ​ការងារ​ល្អ ហើយ​អាច​បន្លាច​បុរស​ៗ​ទាំងនោះ​បាន​។ មិន​មានការ​ងារ​ច្រើន​ទេ ដោយ​គ្រាន់តែ​មក​ជាមួយ​ខ្ញុំ​ទៅ​កន្លែង​ហាត់ប្រាណ និង​ថតរូប​ខ្លះ ដោយ​មិនបាច់​ការពារ​ខ្ញុំ​ពេញ​២៤​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​នោះ​ទេ​»​។

Monica បាន​អះអាង​ថា នាង​មិន​ដែល​អើពើ​នឹង​បុរស​ទាំងនោះ​ទេ ខណៈ​នាង​រៀប​ការ និង​រស់នៅ​យ៉ាង​មាន​សុភមង្គល​បំផុត​ជាមួយ​ស្វាមី​នាង​គឺ​លោក John ដែល​មាន​អាយុ​៤០​ឆ្នាំ​៕ (​ប្រភព​ពី The Sun)

នាង Monica Huldt និង​ស្វា​មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ