ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​សេវា​ទេសចរណ៍​តាម​សហគមន៍​ ដើម្បី​លើកកម្ពស់​ចំណូល​តាម​មូលដ្ឋាន

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ អ្នកបម្រើ​សេវាកម្ម​ទេសចរណ៍​តាម​សហគមន៍​ទេសចរណ៍​ចំនួន ៦៥ នាក់ ក្នុងនោះមក​ពី​សហគមន៍​អេកូ​ទេសចរណ៍ ទឹក​ជប់​ខ្នារ​ពោធិ៍ និង​សហគមន៍​ជុំវិញសហគមន៍​អេកូ​ទេសចរណ៍​ចាន់​ស​ជើង សហគមន៍​អេកូ​ទេសចរណ៍​ចាន់​ស​ត្បូង និង​សហគមន៍​ទេសចរណ៍​ត្រាវ​កុ​ដ…

ខេត្តសៀមរាប ​៖ អ្នកបម្រើ​សេវាកម្ម​ទេសចរណ៍​តាម​សហគមន៍​ទេសចរណ៍​ចំនួន ៦៥ នាក់ ក្នុងនោះមក​ពី​សហគមន៍​អេកូ​ទេសចរណ៍ ទឹក​ជប់​ខ្នារ​ពោធិ៍ និង​សហគមន៍​ជុំវិញសហគមន៍​អេកូ​ទេសចរណ៍​ចាន់​ស​ជើង សហគមន៍​អេកូ​ទេសចរណ៍​ចាន់​ស​ត្បូង និង​សហគមន៍​ទេសចរណ៍​ត្រាវ​កុ​ដ និងពី​សហគមន៍​សហគមន៍​ទេសចរណ៍ធម្មជាតិ​ចង្ក្រាន​រយ បាន​បញ្ចប់​ការ​បណ្តុះបណ្តាល ជំនាញ​លើ​កិច្ចការ​បដិសណ្ឋារកិច្ច ចម្អិន​ម្ហូបអាហារ និង​ការ​ធ្វើអនាម័យ​ដើម្បី​យកចំណេះ​ទាំងនេះ​ទៅ​លើកកម្ពស់​ការ​ទទួលភ្ញៀវ​តាម​សហគមន៍​របស់​ខ្លួន​ឱ្យកាន់​ប្រសើរ​ឡើង ​។

ក្រសួងទេសចរណ៍ សហការ​ជាមួយសហគ្រិន​ខ្មែរ (Khmer Enterprise) បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «សហគ្រិនភាព ការ​គ្រប់គ្រង​សហគមន៍ទេសចរណ៍​» ដែល​ផ្តើម​ចេញពី​សហគមន៍​ទេសចរណ៍​នៅ​ក្នុង​ខេ​ត្រ​សៀមរាប​នេះ ​។ ក្រោយ​ពេល​វិ​បត្ត​កូ​វី​ដ​ ១៩ ជាង​២ ​ឆ្នាំ​ ដែល​ធ្វើ​វិស័យ​ទេសចរណ៍​សឹងតែ​ស្លាប់​នោះ កម្ពុជា​បាន​លើកកម្ពស់​ការ​ដើរ​កម្សាន្ត​របស់​ពលរដ្ឋ​ក្នុងស្រុក ​។ ការ​លើកកម្ពស់​សហគមន៍​ទេសចរណ៍​មិន​ត្រឹម​ផ្តល់​ជូន​នូវ​សេវា​ទេសចរណ៍​សម្បូរ​បែប​ដល់​អ្នក​ដើរ​កម្សាន្ត​នោះ​ទេ តែ​ជា​ការ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ និង​ការ​ការពា​បរិស្ថាន​ផង​ដែរ ​។

លោក ​តុ​ប សុ​ភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្ងៃ​ទី ​២៥ ​ធ្នូ បាន​លើកទឹកចិត្ត​ដល់​សិក្ខា​កាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ យកចំណេះ​ដឹង និង​ជំនាញ​ទៅ​ប្រើប្រាស់​ដើម្បី​លើកកម្ពស់​គុណភាព​សេវា និង​ផលិតផល​ទេសចរណ៍ បង្កើន​ទំនុកចិត្ត​ភ្ញៀវ​ទេសចរ ។

លោក​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ជានា​យក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ បាន​និយាយ​ថា ​ក្រៅពី​ការ​បណ្តុះបណ្តាល​នេះ នៅ​មានការ​ងារ​ផ្សេង​ទៀត ដែល​ត្រូវ​អនុវត្តន​ក្នុង​គោលបំណង​លើកកម្ពស់​សហគ្រិនភាព​នៅ​មូលដ្ឋាន ពិសេស​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ឱ្យទៅ​កម្សាន្ត​តាមតំបន់​សហគមន៍​ដែល​បាន​កំណត់​ក្នុង​គម្រោង​នោះ ​។

ក្រសួងទេសចរណ៍ បាន​ចុះ​អនុស្សា​រណៈ​យោគយល់​ជាមួយ​សហគ្រិន​ខ្មែរ កាលពី​ថ្ងៃ​ទី​ ២៧ ខែសីហា ឆ្នាំ ​២០២១ ក្នុង​គោលបំណង​ជំរុញ​ចលនា​ទេសចរណ៍ផ្ទៃក្នុង និង​លើកកម្ពស់​សកម្មភាព​ទេសចរណ៍​ក្នុង​សហគមន៍​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ជំរុញ​ចលនា​ទេសច រណ៍ទៅ​កាន់​តំបន់​សហគមន៍​ទេសចរណ៍​សំខាន់​ៗ​ចំនួន ៥ រួម​មាន​សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ និង​សហគមន៍​ទេសចរណ៍​ច​ង្ក្រា​ន្ត​រយ​ក្នុង​ខេត្តសៀមរាប សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​ក្នុង​ខេត្តបាត់ដំបង សហគមន៍​ទេសចរណ៍​រាំង​ខ្វាវ​ក្នុង​ខេត្តពោធិ៍សាត់ និង​សហគមន៍​ទេសចរណ៍​ស្រែ​អំពិល​ក្នុង​ខេត្តបាត់ដំបង​ ៕