ព័ទ្ធមន្ទីរពេទ្យព្រះកុសុមៈ ផ្អើលទាំងយប់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងនគរបាលអន្តរាគមន៍ខណ្ឌសែនសុខខណ្ឌ សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងនគរបាលអន្តរាគមន៍ខណ្ឌសែនសុខខណ្ឌ សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងនគរបាលអន្តរាគមន៍ខណ្ឌសែនសុខខណ្ឌ សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឡោមព័ទ្ធមន្ទីរពេទ្យព្រះកុសុមៈចាប់បានជនសង្ស័យចំនួន៤នាក់សង្ស័យជាមុខសញ្ញាឆក់ និងប្លន់ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៦ ស្ថិតសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ជនសង្ស័យទាំង៤នាក់រួមមាន ១-ឈ្មោះ វេត ដាវុធ អាយុ១៧ឆ្នាំ មុខរបរបិទស្កុតម៉ូតូ, ២-ឈ្មោះ ញឹម ដារ៉ារិទ្ធ អាយុ១៧ឆ្នាំ មុខរបរសិស្ស, ៣-ឈ្មោះ ញឹម សុខជឿន អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា និង ៤-ឈ្មោះ សុខ សីហា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង៤នាក់មានទីលំនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចឲ្យដឹងថា នៅម៉ោងប្រមាណជាង៥ល្ងាចថ្ងៃទី៥ ខែមិថុនា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការជិះល្បាតនៅតាមបណ្តោយផ្លូវម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រទះឃើញជនសង្ស័យ៤នាក់ ជិះម៉តូ២គ្រឿង ម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខចាំតែ 5553 និងមួយគ្រឿងទៀតម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខចាំតែ 6399 ចូលចាក់សាំងនៅការ៉ាស់សាំងមួយកន្លែងនៅម្តុំនោះ ហើយកម្លាំងបានឃើញជនសង្ស័យម្នាក់ក្នុងចំណោមពួកគេមានសៀតកំភ្លើងខ្លីនៅនឹងចង្កេះ ហើយក៏មានការសង្ស័យ តែកម្លាំងមានតែម្នាក់ឯងពិបាកក្នុងការធ្វើការសួរនាំ ។ ខណៈពេលបម្រុងហៅគ្នាឲ្យជួយ ចៃដន្យមេឃក៏មានភ្លៀងខ្លាំងពិបាកតាមក៏បាត់ដានជនសង្ស័យ លុះពេលរាំងភ្លៀងកម្លាំងសមត្ថកិច្ចបានប្រកាសតាមវិទ្យុទាក់ទងគ្រប់បណ្តាខណ្ឌប្រាប់ពីភិនភាគ និងស្លាកលេខម៉ូតូជនសង្ស័យឲ្យជួយតាមឃ្លាំមើល ។
សមត្ថកិច្ចបានបន្តថា លុះដល់ម៉ោងជាង៩យប់ថ្ងៃដដែល ក៏ប្រទះឃើញម៉ូតូ MSX ស្លាកលេខ 1FK-5553 និងម៉ូតូម៉ាក NEX ស្លាកលេខ ភ្នំពេញ 1FQ-1858 ជិះចូលមន្ទីរពេទ្យព្រះកុសុមៈ តែបែរជាមិនឃើញម៉ូតូស្កុបពីនោះទៅវិញ ភ្លាមនោះកម្លាំងសមត្ថកិច្ចចំនួន៣ខណ្ឌ គឺខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ព្រមទាំងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានប្រកាសប្រមូលផ្តុំគ្នាចុះទៅឡោមព័ទ្ធមន្ទីរពេទ្យព្រះកុសុមៈ ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បញ្ជូនមកអធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការសាកសួរបន្ថែម ។
គួរបញ្ជាក់ផងដែរថា ស្លាកលេខម៉ូតូ MSX ស្លាកលេខ 1FK-5553 នេះគឺជាស្លាកលេខម៉ូតូរបស់ជនសង្ស័យដែលធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះនៅខណ្ឌសែនសុខនាពេលកន្លងទៅ ទើបសមត្ថកិច្ចឃើញស្លាកលេខម៉ូតូមានការសង្ស័យហើយដេញព័ទ្ធចាប់ធ្វើឲ្យមានការផ្អើលឆោឡោពេញមន្ទីរពេទ្យព្រះកុសុមៈបែបនេះ ។
ក្រោយពេលសាកសួរ និងស្តាប់ចម្លើយម្តងម្នាក់ៗរបស់ជនសង្ស័យទាំង៤នាក់រួចមក គឺគ្មានតម្រុយណាមួយគួរឲ្យសង្ស័យពាក់ព័ន្ធនឹងបទល្មើសទេ ដោយជនសង្ស័យម្នាក់ឈ្មោះ ញឹម សុខជឿន ជិះម៉ូតូ MSX បានប្រាប់ថា រូបគេជិះម៉ូតូដឹកប្អូនប្រុសឈ្មោះ ញឹម ដារ៉ារិទ្ធ អាយុ១៧ឆ្នាំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌចំការមនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ទើបសមត្ថកិច្ចហៅអាណាព្យាបាលជនទាំង៤នាក់មកធ្វើការធានាឲ្យត្រឡប់ទៅផ្ទះវិញអស់ហើយ ៕
ចែករំលែកព័តមាននេះ