ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​គួ និង​សៀវ ឡុ​ង​នី នឹង​ចូល​រោងការ​នា​ខែកក្កដា

7 ឆ្នាំ មុន

គូស្នេហ៍​ក្នុង​រឿង «​ទេព​ឥ​ន្រី្ទ​បក្សី​ស្នេហ៍​» លោក​យ៉ាង​គួ និង​នាង​សៀវ ឡុ​ង​នី បាន​ប្រកាស​ថា ពួក​គេ​នឹង​ចូល​រោងការ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០១៦ នៅ​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២១ កក្កដា

គូស្នេហ៍​ក្នុង​រឿង «​ទេព​ឥ​ន្រី្ទ​បក្សី​ស្នេហ៍​» លោក​យ៉ាង​គួ និង​នាង​សៀវ ឡុ​ង​នី បាន​ប្រកាស​ថា ពួក​គេ​នឹង​ចូល​រោងការ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០១៦ នៅ​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២១ កក្កដា ពួក​គេ​នឹង​កាត់​ចំណងដៃ​នៅ​តៃវ៉ាន់​វិញ​ម្តង​ដែល​ជាទី​កន្លែង​កំណើត​របស់​កូនក្រមុំ ។

លោក Chen Xiao និង​នាង Michelle Chen បាន​បង្កាត់ភ្លើង​ស្នេហ៍​អំឡុង​ពេល​សម្តែង​ក្នុង​រឿង «​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​» ហើយ​ក្រោយមក​ពួក​គេ​បាន​ប្រកាស​ពី​ចំណង​ស្នេហ៍​នេះ​កាលពី​ខែសីហា ២០១៥ ។

Chen Xiao វ័យ​២៨​ឆ្នាំ និង​គូស្នេហ៍​នាង Michelle Chen វ័យ​៣២​ឆ្នាំ បាន​បង្ហាញ​ភាព​ល្អូកល្អិន​ក្នុង​រឿង «​ទេព​ឥ​ន្រី្ទ​បក្សី​ស្នេហ៍​» ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។ គូស្នេហ៍​នេះ​នឹង​បញ្ចប់​ការងារ​សម្តែង​នៅ​ខែមិថុនា​ដើម្បី​រៀបចំ​ពិធី​មង្គលការ​របស់​ពួក​គេ ។ ពួក​គេ​មិន​ប្រាថ្នា​អ្វី​ធំ​ដំ​ទេ ពោល​គឺ​ពិធី​បែប​សាមញ្ញ​មួយ​ប៉ុណ្ណោះ ៕