ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​១យប់! ស្ត្រី២រូបប៉.ងបញ្ចប់អ្វីៗគ្រប់យ៉ាងផ្អើ.លស្ពានជ្រោយចង្វា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រលាញ់​ប្តី​ខ្លាំង​បាត់​មុខ​មិន​បាន បែរជាប្តី​​ព្រ​ងើយ​កន្តើយ​ទុក​នាង​ចោល​មិន​ខ្វាយខ្វល់ ​ហើយ​ទៅ​មាន​

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រលាញ់​ប្តី​ខ្លាំង​បាត់​មុខ​មិន​បាន បែរជាប្តី​​ព្រ​ងើយ​កន្តើយ​ទុក​នាង​ចោល​មិន​ខ្វាយខ្វល់ ​ហើយ​ទៅ​មាន​ស្រី​ថ្មី​ទៀត​ ធ្វើ​ឱ្យ​នាង​​តូចចិត្ត​​ ក៏​​បាន​ដើរទៅ​លោ.តទឹក​ពី​លើ​ស្ពាន​ជ្រោយចង្វារ​ តែ​មិន​បាន​សម្រេច​នោះទេ ​​។ លុះ​១០​នាទី​ក្រោយ​មក ស្រាប់តែ​មាន​នារី​ម្នាក់​ទៀត​បាន​មក​អង្គុយ​យំ​លើ​ស្ពានជ្រោយចង្វា ​ប៉ុ.នប៉.ង​លោ.តទឹក​​​ទៀត ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់ថ្ងៃ​ទី​2 ខែធ្នូ ឆ្នាំ​2021 នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

ស្ត្រី​គិត​ខ្លី​ប៉ុ.នប៉ង​លោ.តទឹក​​ទាំង២នាក់​ខាងលើ ក្នុង​នោះ​ស្ត្រី​ម្នាក់​មាន​អាយុ​25​ឆ្នាំ មុខរបរ​ចងការ​ប្រាក់ ពាក់អាវ​ពណ៌​ខ្មៅ មាន​ប្តី​ឈ្មោះ ចឺម អាយុ​២០​ឆ្នាំ​ ។ ចំណែកស្ត្រីម្នាក់ទៀត ពាក់អាវពណ៌ផ្កាឈូក ។​

​តាម​ប្រភព​ពី​ស្ត្រី​​រងគ្រោះ​​ពាក់អាវពណ៌ខ្មៅ​​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​អោយ​ដឹង​ថា គាត់​ទើប​នឹង​រៀប​ការ​ជាមួយ​ប្តី​​បាន​រយៈពេល​5​ខែ តែ​គាត់​ស្រលាញ់​ប្តី​ខ្លាំង​ណាស់ រហូត​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ប្តី​ មិន​ឲ្យ​ប្តី​ធ្វើការ​អ្វី​ទាំងអស់ គិតតែ​ពី​ដើរ​លេង​សប្បាយ រហូត​ប្តី​ដឹងចិត្ត​លែង​ខ្វល់​ពី​នាង​។ មួយរយៈ​ក្រោយ​នេះ ប្តី​គាត់​បាន​ធ្វើបាប​ចិត្ត​​គាត់​​យ៉ាង​ខ្លាំង ដូច​ជា​ដើរ​លេង​សប្បាយ​មិន​ខ្វល់​ប្រពន្ធ ចូល​ខារ៉ាអូខេ លួច​មាន​ស្រី​ថ្មី មិន​ខ្វល់​រក​ការងារ​ធ្វើ គិតតែ​សប្បាយ​តែ​ម្នាក់ឯង ការងារ​ទាំង​ប៉ុន្មាន ទុក​អោយ​គាត់​ជា​អ្នករ៉ាប់រង​តែ​ម្នាក់ឯង ។

ស្ត្រី​​រងគ្រោះបាន​បន្ត​ថា ៖ កា​ងារ​តែ​ប៉ុណ្ណេះ​​គាត់​​មិន​រអ៊ូរទាំ​ទេ សុំ​អោយ​តែ​ប្តី​បាន​សុខ និង​ស្រលាញ់ កុំ​ក្បត់ចិត្ត​​គាត់​​ទៅ​បាន​ហើយ តែ​​ប្តី​បែរជា​មិន​ខ្វាយខ្វល់ រ​ត់ទៅ​សម្ងំ​នៅ​ស្រុក​កំណើត​ធ្វើ​ព្រងើយ​កន្តើយ ទូរស័ព្ទ​ក៏​ប្លុក​លេខ​គាត់​​ចោល​ទៀត ធ្វើ​អោយ​នាង​គេង​យំ​តែ​ម្នាក់ឯង​ស្ទើរតែ​រាល់​យប់ ស្មុគស្មាញ​គំនិត គិត​អ្វី​មិន​ចេញ ក៏​សម្រេចចិត្ត​ជិះ​កង់​បី​មក​លើ​ស្ពាន​ជ្រោយចង្វារ​ប៉ុនប៉.ង​បញ្ចប់ជីវិត ដើម្បី​គេច​ពី​បញ្ហា​ ​ប៉ុន្តែ​​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ឃាត់​ទាន់​ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

តាម​ប្រភព​សមត្ថកិច្ច​ប្រចាំការ​នៅ​គោលដៅ​ស្ពាន​ជ្រោយចង្វារ​ខាងលិច​រង្វង់​មូល​គួ​ច​កាណុង បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គឺ​មាន​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ បាន​ដឹក​ស្ត្រី​ខាងលើ​ពី​ស្តុ​ប​ភ្នំពេញ​ថ្មី មក​ដាក់​នៅ​ប៉ុស្តិ៍​ប្រចាំការ​គាត់ ដោយ​ឃើញ​ស្ថានភាព​នាង​មិន​ស្រួល គិតតែ​ពី​យំ ហើយ​អោយ​គាត់​ដឹក​នាង​ទៅ​ដាក់​លើ​ស្ពាន​ជ្រោយចង្វារ ។ លុះ​ពេល​មក​ដល់​ប៉ុស្តិ៍​ប្រចាំការ​នាង​ក៏​បាន​ចុះ​ពី​លើ​កង់​បី ហើយ​ដើរ​សំដៅ​ឡើង​ទៅ​លើ​ស្ពាន​យ៉ាង​លឿន ដោយ​ឃើញ​សភាព​មិន​ស្រួល​ សមត្ថកិច្ច​ក៏​តាម​ទៅ​ឃាត់​ដល់​ពាក់កណ្ដាល​ស្ពាន​បម្រុង​លោ.ត​ចុះ​ទឹក ក៏​ចាប់​ទាញ​នាង​ចុះ​​មក​វិញ​ទាន់​ពេលវេលា​។

បន្ទាប់​មក​ក៏​នាំ​នាង​ចុះ​មក​អង្គុយ​នៅ​ខាងក្រោម​គោលដៅ​ប្រចាំការ​របស់​កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​ជ្រោយចង្វារ និង​ទាក់ទង​ហៅ​សាច់ញាតិ​អោយមក​ទទួលយក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ខណៈ​ពេល​សមត្ថកិច្ច​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ឆោឡោ​ករណី​ស្ត្រី​​ម្នាក់​ខាងលើ​តូចចិត្ត​រឿង​ប្តីមាន​ស្រី​ថ្មី​ហើយ​ប៉ុនប៉.ង​លោ.តទឹក​មិន​ទាន់​បាន​10​នាទី​ផង ស្រាប់តែ​មាន​នារី​វ័យ​ក្មេង​ម្នាក់​ទៀត​ ពាក់អាវ​ពណ៌​ផ្កាឈូក​ ដែល​បាន​ឈ្លោះប្រកែក​គ្នា​មួយ​សង្សារ រួចតូចចិត្ត​ក៏​បាន​ជិះ​កង់​បី​ចេញ​ពី​ម្តុំ​ទួល​ពង្រ មក​អង្គុយ​យំ​លើ​ស្ពាន​នោះ​ទៀត​ ដោយ​​បារម្ភ​ថា ​នាង​គិត​ផ្តេសផ្តាស ផ្អើល​សមត្ថកិច្ច​ទៅ​ឃាត់​ម្តងទៀត ក៏​នាំ​ចុះ​មក​ក្រោម រួច​ទាក់ទង​ហៅ​សាច់ញាតិ​អោយមក​ទទួល​នាង​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ