ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបើកប្រទេស ចុងភៅតាមសណ្ឋាគារដែលបាត់ការងារយូរហើយមានសង្ឃឹមវិញ

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូចគ្រប់គ្នាបានដឹងហើយថា វិស័យទេសចរណ៍បានរងផលប៉ះពាល់ពីកូវីដ ១៩ ធ្ងន់ធ្ងរជាងគេ ពលរដ្ឋបម្រើការងារក្នុងឧស្សាហកម្មគ្មានផ្សែងនេះជាច្រើនផ្នែក មានទីភ្នាក់ងារទេសចរណ៍ អ្នកនាំភ្ញៀវ អ្នកបម្រើសេវាតាមសណ្ឋាគារ…

រាជធានីភ្នំពេញ ៖ ដូចគ្រប់គ្នាបានដឹងហើយថា វិស័យទេសចរណ៍បានរងផលប៉ះពាល់ពីកូវីដ ១៩ ធ្ងន់ធ្ងរជាងគេ ពលរដ្ឋបម្រើការងារក្នុងឧស្សាហកម្មគ្មានផ្សែងនេះជាច្រើនផ្នែក មានទីភ្នាក់ងារទេសចរណ៍ អ្នកនាំភ្ញៀវ អ្នកបម្រើសេវាតាមសណ្ឋាគារ រួមទំាងចុងភៅផង មិនតិចនាក់ទេបានបាត់បងការងារ ប៉ះពាល់ជីវភាពមួយរយៈមកនេះ តែការប្រកាសបើកប្រទេសឡើងវិញ ពិសេសការផ្តើមទទួលអ្នកទេសចរបរទេសនោះ ធ្វើឲ្យអ្នកធ្វើការងារក្នុងសេវាកម្មនេះមានក្តីសង្ឃឹមឡើងវិញ ។

Picture

អតីតចុងភៅនៅសណ្ឋាគារមួយ លោក មុត សាខន និយាយថា នៅពេលបាត់បង់ការងារដោយសារកូវីដ ១៩ នោះ ជីវភាពគ្រួសារលោកបានលំបាកជាខ្លំាង និងកំពុងប្រឈមមកដល់ពេលនេះ ។ លោកត្អូញពីការលំបាកក្នុងការស្វែងរកការងារ និងប្រាក់ចំណូល នៅពេលកូវីដ ១៩ ពីព្រោះសណ្ឋាគារ ណាគេក៍គេមិនត្រូវការបុគ្គលិកបន្ថែមដែរ មានតែកាត់បន្ថយ ប៉ុន្តែកាលដែលរាជរដ្ឋាភិបាលសម្រេចបើកប្រទេសទ្បើងវិញជាក្តីសង្ឃឹមរបស់លោកនិងអ្នកផ្សេងទៀត ។

Picture

ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានអនឡាញ «លុយ» កាលពីពេលថ្មីៗនេះ លោក មុត សាខន បានឲ្យដឹងថា មុនផ្ទុះជំងឺកូវីដ ១៩ បើទោះបីជាប្រាក់ខែដែលលោកទទួលបានពីការងារចុងភៅនៅសណ្ឋាគារនៅមានកម្រិតទាប ប៉ុន្តែគាត់អាចដោះស្រាយសម្រាលការលំបាករបស់គ្រួសារបាន ហើយមានលទ្ធភាពបន្តការសិក្សាថែមទៀត ។ 

Picture

លោកថា ពេលនោះទោះបីប្រាក់ខែមានកម្រិតទាបនៅទ្បើយក៏ដោយចុះ តែលោកអាចប្រើប្រាស់លុយទាំងនោះជួយដល់គ្រួសារ សំខាន់បង់លុយឲ្យផ្ទះជួល និងជួយបង់លុយកម្ចីធនាគារដែលឪពុកម្តាយរបស់លោកបានខ្ចីពីធនាគារដើម្បីដោះស្រាយជីវភាពគ្រួសារក្នុងពេលកន្លងទៅ ។ មុនកូវីដវាយលុកក្រៅពីការងារចុងភៅក៍មានឱកាសរកការងារផ្សេងទៀតធ្វើបានដោយសារកាលនោះសម្បូរការងារ ។

Picture

 «សព្វថ្ងៃនេះខ្ញុំប្រកបមុខរបរបន្តិបន្តួច និងមិនអាចរកចំណូលគ្រប់គ្រាន់លើការចំណាយក្នុងគ្រួសារឡើយ គឺចំណូលរកបានគ្រាន់តែហូបមួយៗប៉ុណ្ណោះ ។ សព្វថ្ងៃនេះគ្រួសារខ្ញុំមានជីវភាពលំបាកខ្លាំងណាស់ ខ្លាំងរហូតហៅលែងឮតែម្តង» លោក សាខន រៀបរាប់ទំាងទឹកមុខស្ងួត ។

Picture

ការលំបាករបស់លោក សាខន និងសហការីរបស់លោកបានឆ្លងកាត់ពេលវេលាប្រមាណ ២ ឆ្នាំមកហើយ ។ លោកថា ពេលនេះគ្រប់គ្នាហាក់ដូចមានក្តីសង្ឃឹមឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលបានបើកប្រទេសទ្បើងវិញ ហើយរាល់សកម្មភាពលើគ្រប់វិសយ័ទេសចរណ៍នឹងងើបទ្បើងវិញ សណ្ឋាគារនឹងបើកដំណើរ ដែលតម្រូវការងារជាច្រើនផ្នែក មានទាំងចុងភៅផងដែរ ៕