ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាសូរ! ជាង​ម្នាក់​ឡើង​ប្រក់​ដំបូលផ្ទះ​ ជួបគ្រោះអកុ​សល​​​ត្រឹម​មួយប៉ប្រិចភ្នែក​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​បុរសជាង​ផ្សារ​ដែក​ម្នាក់​ឡើង​ប្រក់​ដំបូលផ្ទះ​ ​រអិលជើង​​ដួល​ទា.ក់​ខ្សែភ្លើ.ង​ ​បណ្តាល​​ឱ្យ​ឆ.ក់​​បាត់បង់ជីវិត​​គួរ​​ឱ្យ​ស​

ខេត្តស្វាយរៀង ​៖ ​បុរសជាង​ផ្សារ​ដែក​ម្នាក់​ឡើង​ប្រក់​ដំបូលផ្ទះ​ ​រអិលជើង​​ដួល​ទា.ក់​ខ្សែភ្លើ.ង​ ​បណ្តាល​​ឱ្យ​ឆ.ក់​​បាត់បង់ជីវិត​​គួរ​​ឱ្យ​ស​ង្វេគ ​។

​ហេតុការណ៍​​​ខាងលើ​​នេះ​បាន​​កើតឡើង​​កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ឆ្នាំ​២០២១ ​ស្ថិត​នៅ​ភូមិ​ទន្លៀ​ង ​ឃុំ​រមាំង​ថ្កោល ​ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង ​។​

ឈ្មោះ​រស់ កឺ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្កូវ​ឃុំ​ត្រពាំង​ថ្កូវ​ស្រុក​រំដួល ខេត្តស្វាយរៀង​

បើ​តាម​សមត្ថកិច្ច​ឃុំ​រមាំង​ថ្កោល​បាន​ឲ្យ​ដឹង​ថា ​មុនពេលកើតហេតុ​ ជន​រង​គ្រោះ​បាន​មក​ផ្សារ​ដំបូលផ្ទះ​ និង​ប្រក់ផ្ទះ​ឲ្យ​ម្ចាស់ផ្ទះ​នៅភូមិឃុំ​កើតហេតុ​ខាងលើ មិនដឹង​​ជា​យ៉ាងម៉េច​ ស្រាប់តែ​រអិលជើង​​ដួល​ទៅ​លើ​ខ្សែភ្លើ.ង​ទា.ក់​ជា.ប់​ក បណ្តាល​ឱ្យ​​ឆ.ក់​រង​របួសធ្ងន់​ ។ ​បន្ទាប់​មក​ជាង​ផ្សារ​ដែក​ជាមួយ​គ្នា​បាន​បិទ​​បា​រ៉ែត​ភ្លើង​ រួច​នាំ​គ្នា​សែង​ជន​រង​គ្រោះ​​ចុះមកក្រោម​ ​និង​​ជួយ​ធ្វើ​ចលនា​បេះដូង​ និង​ក.ប់​ដីខ្សាច់​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​​​បានឡើយ ហើយ​ជន​រង​គ្រោះ​ក៏​បាន​បាត់បង់​ជីវិត​តែ​ម្តង​ ។

​តាម​​ប្រភព​ដដែល​​បាន​​បន្ត​ថា ​បន្ទាប់ពី​លោក​ក្រុមប្រឹក្សា​ឃុំ​ឈ្មោះ​ឡឹ​ក វ​ណ្ណា ​បាន​ទូរ​សព្ទ័​ប្រាប់​ថា​ មាន​ប្រជាពលរដ្ឋ​ម្នាក់​ឆ.ក់​ខ្សែ​ភ្លើង​ ​បណ្តាល​ឱ្យ​​បាត់បង់ជីវិត​​ ។ ​ក្រោយ​ពេល​សមត្ត​កិច្ច​ទទួល​បាន​​សេចក្តីរាយការណ៍នេះ​​ភ្លាម ក៏​ចាត់​កម្លាំងឱ្យ​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​ប្រសូតិ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ពិនិត្យ​ឃើញ​ថា​ ជនរងគ្រោះ​ពិតជា​ស្លា.ប់​ដោយសារ​​ឆ.ក់​ខ្សែភ្លើង​ប្រាកដ​មែន​ ។

​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា មូលហេតុ​ គឺ​ដោយសារ​​ជន​រង​គ្រោះ​ឡើង​ប្រក់​ដំបូល​ ហើយ​រអិល​ជើង​ដួល​ទា.ក់​ក ​នឹង​ខ្សែភ្លើ.ង​ បណ្តាល​ឱ្យ​ឆ.ក់​​​បាត់បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​​ពិតប្រាកដ​មែន​​ ។​ បន្ទាប់​មក ​សមត្ថកិច្ច​បាន​ប្រគល់​ស.ព​ឱ្យ​ក្រុមគ្រួសារ​​សាច់ញាតិ​​យក​ទៅ​ផ្ទះ ដើម្បីរៀបចំ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ