ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អក្ខរកម្មឌីជីថល ជួយពង្រឹងសមត្ថភាពអ្នកធ្វើការក្នុងវិស័យទេសចរណ៍សម័យបច្ចេកវិទ្យា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អក្ខរកម្ម​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ឆ្លើយ​តប​នឹង​តម្រូវការ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន ព្រមទាំង​ចូលរួម​ស្តារ​កំណើន​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ ។កម្មវិធី​នេះ នឹង​មាន​វគ្គ​បណ្តុះបណ្តាល ចូលរួម​អភិវឌ្ឍ​ចំណេះ និង​ជំនាញ​ឌី​ជី​ថ​ល​សម្រាប់​បុគ្គលិក​ឯកជន…

រាជធានីភ្នំពេញ ៖ អក្ខរកម្ម​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ឆ្លើយ​តប​នឹង​តម្រូវការ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន ព្រមទាំង​ចូលរួម​ស្តារ​កំណើន​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ ។កម្មវិធី​នេះ នឹង​មាន​វគ្គ​បណ្តុះបណ្តាល ចូលរួម​អភិវឌ្ឍ​ចំណេះ និង​ជំនាញ​ឌី​ជី​ថ​ល​សម្រាប់​បុគ្គលិក​ឯកជន ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​សម្រាប់​មន្ត្រី​ទេសចរណ៍​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ​។

លោក អាំង សុវណ្ណ​រ័​ត្ន អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ បាន​ពន្យល់​ថា «​អក្ខរកម្ម​ឌី​ជី​ថ​ល​» សំដៅ​ដល់​ការ​បណ្ដុះបណ្ដាល​សមត្ថភាព​ប្រជាពលរដ្ឋ​ឱ្យ​ចេះ «​ស្វែងរក​», «​ប្រើប្រាស់​», «​វាយតម្លៃ​» នូវ​អ្វីមួយ​ដែល​គាត់​ចង់បាន ចង់​ដឹង ចង់​ចេះ ហើយ​ឈាន​ទៅបង្កើត​ខ្លឹមសារ​ដោយ​ខ្លួនឯង​ទាក់ទង​នឹង​អ្វីមួយ​នោះ​ប្រកបដោយ​សុវត្ថិភាព និង​មាន​ភាព​ត្រឹមត្រូវ ព្រមទាំង​អាចចែករំលែកទៅ​កាន់​អ្នក​ដទៃ​បាន ធ្វើ​យ៉ាងណា​ឱ្យ​បានជា​ប្រយោជន៍​សម្រាប់​ការងារ ការ​សិក្សា និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ជួយ​សង្គម​ផង​ដែរ​ ។

ដោយឡែក​សម្រាប់ «​អក្ខរកម្ម​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ទេសចរណ៍​» គឺ​មានការ​សម្រួច​បន្ថែម​ទៀត​ដោយ​ផ្ដោត​លើ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ដូច​ជា​មុខ​ជំនាញ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ​។ ឧទាហរណ៍​ដូច​ជា​ការ​កក់​សណ្ឋាគារ កក់​សំបុត្រ​យន្តហោះ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ឬ​ការ​ស្វែងរក​ទីតាំង​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​លើ​អ៊ិ​ន​ធឺ​ណែ​ត ជាដើម ​។

ក្រសួងទេសចរណ៍ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​មជ្ឈមណ្ឌល​កម្ពុជា ​៤.០ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត «​កម្មវិធី​បណ្តុះបណ្តាលអក្ខរកម្ម​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​» ​កាលពី​ថ្ងៃ​ទី ​១០​ វិច្ឆិកា​នៅ​ក្នុង​បរិបទ​កូ​វី​ដ ​១៩​ និង​នៅ​ពេល​ដែល​កម្ពុជា​កំពុង​ឈាន​ទៅ​ទទួល​អ្នកទេសចរ​វ៉ាក់សាំង​នៅ​ចុងខែ​នេះ ​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​អក្ខរកម្ម​ឌី​ជី​ថ​ល ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង​ចូលរួម​ពង្រឹង​និរន្តរភាព និង​ឧត្តមភាព ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​ជាតិ តាម​រយៈ​ការ​ទាញ​យក​សក្តានុពល​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បម្រើ​ដល់​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ស្រប​តាម​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០​ ។ ជាក់ស្តែងបច្ចេកវិទ្យា​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​បាន​ជ្រៀតចូល​យ៉ាង​ជ្រៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច សង្គម ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​កោសិកា​គ្រប់​ផ្នែក គ្រប់​វិស័យ​នៃ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​កត្តាផលិតកម្ម ឥរិយាបថ​នៃ​ការ​ប្រើប្រាស់ និង​រចនា​សម្ពន្ធ​សេដ្ឋកិច្ចជាតិ រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ