៦ កន្លែងនៅមណ្ឌលគិរី នឹងស្រូបទាញអ្នកទេសចរឱ្យបាន ៧ លាននាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តំបន់ទឹកជ្រោះប៊ូស្រា តំបន់អូររាំង តំបន់ដាក់ដាំ តំបន់កោះញែក តំបន់សែនមនោរម្យ តំបន់ជនជាតិដើមភាគតិច ជាដើម ។…
រាជធានីភ្នំពេញ ៖ តំបន់ទឹកជ្រោះប៊ូស្រា តំបន់អូររាំង តំបន់ដាក់ដាំ តំបន់កោះញែក តំបន់សែនមនោរម្យ តំបន់ជនជាតិដើមភាគតិច ជាដើម ។…
រាជធានីភ្នំពេញ ៖ តំបន់ទឹកជ្រោះប៊ូស្រា តំបន់អូររាំង តំបន់ដាក់ដាំ តំបន់កោះញែក តំបន់សែនមនោរម្យ តំបន់ជនជាតិដើមភាគតិច ជាដើម ។ តំបន់ទាំង ៦ នេះសុទ្ធសឹងជាសក្តានុពលទេសចរណ៍ ដែលមានលក្ខណៈសម្បត្តិខុសៗគ្នា ដែលអ្នកទេសចរទាំងអស់មិនគួររំលងឡើយ ។ នៅក្នុងចំណោមនោះ តំបន់អូររាំង គឺជាទីតាំងនៃការស្ថាបនាព្រលានយន្តហោះដែលអាចតភ្ជាប់ទៅក្នុងតំបន់អាស៊ាន ចិន កូរ៉េ ជប៉ុន ឥណ្ឌា រួមទាំងអឺរ៉ុបខាងកើត ជាដើមនោះ ។
លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ ក្រសួងទេសចរណ៍បានឲ្យដឹងថា ខេត្តមណ្ឌលគីរី មានផែងនការមេរួចហើយ សម្រាប់ការអភិវឌ្ឃវិសយ័ទេសចរណ៍ ២០២១-២០៣៥ ដោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តន៍ផែនការមេនោះ ។ ជាមួយគ្នានេះ លោកអគ្គនាយកបានបញ្ជាក់ថា ប៉ូលទាំង ៦ ខាងលើនោះ នឹងចូលរួមទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ ២ លាននាក់ក្នុងឆ្នាំ ២០៣៥ និងភ្ញៀវជាតិក្នុងរង្វង់ ៧ លាននាក់ ។
លោកបានបញ្ជាក់ថា តំបន់ទាំងអស់នៅក្នុងខេត្តមណ្ណលគីរី គេបានចាត់ទុកជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលជាដើមចមនាំឲ្យមានការលើកទឹកចិត្តឲ្យយើងរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិសយ័ទេសចរឆ្នាំ ២០២១-២០៣៥ ។ លោកថា តំបន់ទាំងអស់នោះ មានសក្តានុពលទេសចរខុសៗគ្នាដែរ ដូចជាតំបន់សែនមនោរម្យ និងតំបន់ព្រំដែនចាត់ទុកជាតំបន់ពហុបំណងជាពិសេសផ្តោតលើកសិ-ទេសចរដូចជាការដាំផ្កា និងបន្លែផ្លែឈើសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ។ «អ៉ីចឹងហើយបានជាយើងប្រើពាក្យថា ខេត្តមណ្ឌលគីរីជាតំបន់ថាមពលនៃអេកូទេសចរ ។ ប៉ុន្តែលោកមើលឃើញថា ខេត្តមណ្ឌលគីរីគឺ ជាតំបន់ដែលពោរពេញដោយសក្តានុពលទេសចរដ៍ទាក់ទាញបំផុតសម្រាប់ប្រទេកម្ពុជា» ។
សូមជម្រាបថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ (គ.ជ.ផ.ម.) ហើយការបង្កើតគណៈកម្មាធិការនេះជាលទ្ធផលនៃការអនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ៕
ចែករំលែកព័តមាននេះ