ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុងធ្វើយុទ្ធនាការឱ្យពលរដ្ឋសន្សំប្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បានកំពុងជំរុញឱ្យមានការរសន្សំប្រាក់របស់ប្រជាពលរដ្ឋ ។ យុទ្ធនាការនេះធ្វើឡើងស្របពេលបណ្តាប្រទេសក្នុងអាស៊ានប្រារព្ធយុទ្ធនាការសន្សំនៅក្នុងខែតុលានេះដែរ ។ ការសន្សំដែលគេកំពុងនិយាយ គឺការជំរុញឱ្យពលរដ្ឋយកប្រាក់មកសន្សំជាមួយធនាគារ…

រាជធានីភ្នំពេញ ៖ វិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បានកំពុងជំរុញឱ្យមានការរសន្សំប្រាក់របស់ប្រជាពលរដ្ឋ ។ យុទ្ធនាការនេះធ្វើឡើងស្របពេលបណ្តាប្រទេសក្នុងអាស៊ានប្រារព្ធយុទ្ធនាការសន្សំនៅក្នុងខែតុលានេះដែរ ។ ការសន្សំដែលគេកំពុងនិយាយ គឺការជំរុញឱ្យពលរដ្ឋយកប្រាក់មកសន្សំជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលទទួលអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាតាមអនឡាញ និងប្រាក់សន្សំនេះ បានឱ្យដឹងថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០២១ នេះ ប្រាក់សន្សំតាមធនាគារមានចំនួនជាង ៣៧ ពាន់លានដុល្លានៅក្នុងចំណោមគណនីជាង ១២ លាន ។ មន្រ្តីបានជំរុញឱ្យពលរដ្ឋកុំទុកប្រាក់នៅជាប់ខ្លួន ព្រោះអាចមានការហានិភ័យនៅក្នុងការបាត់បង់ប្រាក់ទំាងនោះដោយប្រការផ្សេងៗ ។

កន្លងមកមានការសង្កេតឃើញថា មានបុគ្គខ្លះអះអាងថា ជាក្រុមហ៊ុន ដើរកៀរគរពលរដ្ឋឱ្យយកប្រាក់ផ្ញើជាមួយពួកគេដើម្បីទទួលបានការប្រាក់ខ្ពស់ ។ ក្រុមឆបោកហ៊ានឱ្យការប្រាក់ពលរដ្ឋរហូតពី ២០ ទៅ ៤០ ដុល្លារក្នុងប្រាក់ ១០០ ដុល្លារ ។ ដើម្បីបានការប្រាក់នោះមានពលរដ្ឋខ្លះមិនត្រឹមយកប្រាក់ដែលខ្លួនមាននោះទេទៅឱ្យគេខ្ចី តែហ៊ានរហូតលក់ដី បញ្ចាំផ្ទះ និងខ្ចីប្រាក់ពីគេផ្សេងទៀតមកឱ្យក្រុមឆបោកចងការដើម្បីបានការប្រាក់ខ្ពស់ នៅទីបញ្ចប់ត្រូវចាញ់បោកគេ មានបំណុលវ័ណ្ដកមិនតិចគ្នានោះទេ ។

សិល្បករល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បានធ្លាក់ចុះករណីនេះដែរ ។ អ្នកនាងបានប្រកាសថា ដោយសារភាពលោភលន់ និងទុកចិត្តគេ បានចាញ់ បោកគេក្នុងករណីប្រាក់ចងការ មានអត្រាការប្រាក់ខ្ពស់នេះដែរ ។ អ្នកនាងបានចាញ់បោកគេអស់ប្រាក់ប្រមាណជាង ៧០ ម៉ឺនដុល្លារ ជាប្រាក់របស់គាត់ផ្ទាល់ និងប្រាក់ដែលគាត់បានខ្ចីពីគេមកបន្ត ។

មន្រ្តីហិរញ្ញវត្ថុទទូចសូមឱ្យពលរដ្ឋដែលមានប្រាក់យកមកផ្ញើនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ ទើបមានសុវត្ថិភាពហិរញ្ញវត្ថុ និងមានការប្រាក់ត្រឹមត្រូវ ។ ដើម្បីជំរុញការសន្សំប្រាក់នេះមានវីដេអូ និងសារអប់រំជាច្រើនបានកំពុងផ្សព្វផ្សាយ ។ ការយកប្រាក់ទៅផ្ញើ ឬសន្សំនៅធនាគារមិនត្រឹមធ្វើឱ្យពលរដ្ឋមានសុវត្ថិភាពហិរញ្ញវត្ថុ មានការប្រាក់ប៉ុណ្ណោះទេ តែបានធ្វើឱ្យមានចរន្តលំហូរប្រាក់នៅក្នុងសេដ្ឋកិច្ចជាតិ ។ មានអ្នកផ្ញើមានអ្នកខ្ចីប្រាក់មកប្រើប្រាស់ ។ អ្នកហិរញ្ញវត្ថុថា ការសន្សំត្រឹមត្រូវ គេដកប្រាក់ដែលរកបានសន្សំសិនចាំធ្វើការចាយវាយតាមក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ