ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zlatan សាង​កំហុស​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួនឯង​លើក​ដំបូង​បំផុត​ក្នុង​អាជីព​២២​ឆ្នាំ

2 ឆ្នាំ មុន

អ៊ី​តា​លី ៖ ជា​លើក​ដំបូង​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្សែប្រយុទ្ធ Zlatan Ibrahimović ដែល​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន (Own goal)

អ៊ី​តា​លី ៖ ជា​លើក​ដំបូង​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្សែប្រយុទ្ធ Zlatan Ibrahimović ដែល​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន (Own goal) ដោយ​បាន​កើតឡើង​នៅ​ក្នុង​ជំនួប​ក្រុម AC Milan យកឈ្នះ​លើ​ក្រុម Bologna ដែល​នៅ​សល់​គ្នា​ត្រឹម​១០​នាក់​ដោយ​លទ្ធផល ៤-២ កាលពី​យប់មិញ​។

ជំនួប​ស​ប្តា​ហ៍​ទី​៩​នៃ​ក្រប​ខណ្ឌ​កំពូល​អ៊ី​តា​លី Serie A ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Renato Dall’Ara ក្រុម​ភ្ញៀវ AC Milan បាន​បើក​ការ​នាំមុខ​២​គ្រាប់​មុន​ក្នុង​វគ្គ​ទី​១ ដោយ​កីឡាករ Rafael Leão នាទី​១៦ និង Davide Calabria នាទី​៣៥​។

ប៉ុន្តែ​ចូល​ដល់​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ Bologna បាន​តាម​ស្មើ​២​គ្រាប់​មក​វិញ ដោយ​គ្រាប់​ទី​១​ជា​គ្រាប់ Own goal របស់ Zlatan Ibrahimović នាទី​៤៩ ដោយ​បាល់​ប៉ះ​ក្បាល​ចូល​ទី​ខ្លួនឯង ក្រោយ​ការ​លើក​បាល់​ជ្រុង​ពី​កីឡាករ​ក្រុម​ម្ចាស់ផ្ទះ​។ និង​១​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ Musa Barrow នាទី​៥២​។ លុះ​ឈាន​ដល់​នាទី​៨៤ កីឡាករ Ismaël Bennacer សម្រេច​គ្រាប់​នាំ​មុខជា​ថ្មី​ឱ្យ​ក្រុម​ភ្ញៀវ មុន​ពេល Zlatan លុបលាង​កំហុស​របស់​ខ្លួន​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​នៅ​ចុង​ម៉ោង​នាទី​៩០​។ ហើយ​ជាមួយ​លទ្ធផល​នេះ AC Milan ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​២៥​ពិន្ទុ រង​ចាំ​អ៊ុត​លទ្ធផល​ការ​ប្រកួត​ក្រុម Napoli នៅ​លេខ​២ មាន​២៤​ពិន្ទុ​។

គួរ​បញ្ជាក់​ថា នេះ​គឺជា​គ្រាប់ Own goal បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់ Zlatan Ibrahimović បន្ទាប់​ពី​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ស៊ុ​យ​អែ​ត​វ័យ​៤០​ឆ្នាំ​រូប​នេះ បាន​ចំណាយពេល​២២​ឆ្នាំ ធ្លាប់​លេង​ឱ្យ​ក្លិប Malmö, Ajax, Juventus, Inter Milan, Barcelona, PSG, Manchester United, LA Galaxy និង AC Milan (២​លើក​)៕ (​ប្រភព​ពី B/R Football)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ