ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​អក្សរសិល្ប៍​ខ្មែរ នឹង​ចែករំលែក​បទ​ពិសោធន៍​ពី​អ្នកនិពន្ធ និង​អ្នក​ប្រែ​អក្សរសិល្ប៍ ​នៅ​ប្រទេសកម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នេះ​ជា​ឆ្នាំ​ទី ៤ ហើយ​នៃ​ការ​ប្រព្រឹត្តិ​ទៅ​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ដែល​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​។ ក្នុង​ឆ្នាំ​ទី ៤​នេះ មហោស្រព​អក្សរសិល្ប៍​ខ្មែរ នឹង​ប្រារព្ធ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី ២២…

រាជធានី​ភ្នំពេញ​៖ នេះ​ជា​ឆ្នាំ​ទី ៤ ហើយ​នៃ​ការ​ប្រព្រឹត្តិ​ទៅ​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ដែល​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​។ ក្នុង​ឆ្នាំ​ទី ៤​នេះ មហោស្រព​អក្សរសិល្ប៍​ខ្មែរ នឹង​ប្រារព្ធ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ ខាង​មុខ តាម​រយៈ អន​ឡាញ ​។

កម្មវិធី​មហោស្រព​នេះ មាន​គោលបំណង​ធំ​ៗ​បី​គឺ ៖ ១) បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរសិល្ប៍​ជាតិ ២) លើកកម្ពស់​កិត្តិយស និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ​ខ្មែរ និង ៣) បង្កើន​ឱកាស​ក្នុង​ការ​ទំនាក់ទំនង និង​ពង្រីក​វិសាលភាព​ទីផ្សារ​ដល់​អ្នកនិពន្ធ​ ។

សូ ភី​ណា ជា​ស្ថាបនិក​ក​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា​៖ «​កាន់តែ​ពិសេស សម្រាប់​ឆ្នាំ​នេះ គឺ​មហោស្រព​បាន​កំណត់​ប្រធានបទ​ធំ​គឺ «​សិល្បៈ​នៃ​ការ​បកប្រែ​អក្សរសិល្ប៍​» ដែល​នឹង​មានការ​បង្ហាត់បង្ហាញ និង​ការ​ចែករំលែក​បទ​ពិសោធន៍​ពី​អ្នកនិពន្ធ និង​អ្នក​ប្រែ​អក្សរសិល្ប៍​នានា ដើម្បី​ចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​បកប្រែ​អក្សរសិល្ប៍​នៅ​ប្រទេស​យើង និង​ជំរុញ​ឱ្យ​មាន​ភាព​សំបូរ​បែប​ក្នុង​វិស័យ​អក្សរសិល្ប៍​ជាតិ​យើង​ផង​ដែរ​»​ ។

មហោស្រព​អក្សរសិល្ប៍​ខ្មែរ លើក​ទី​៤ នេះ មាន​រយៈពេល​២​ថ្ងៃ និង​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ នឹង​នាំ​យក​នូវ​កម្មវិធី​ពិសេស​ៗ ជា​ច្រើន​ដូច​ជា វេទិកា​ពិភាក្សា​អំពី​អក្សរសិល្ប៍ សិក្ខាសាលា កម្មវិធី​កំណាព្យ តាំងពិព័រណ៍ វី​ដេ​អូ​ឯកសារ កម្មវិធី​ប្រកាស​ជ័យ​លា​ភី​បកប្រែ​អក្សរសិល្ប៍ និង​ការ​សម្ដែង​ទស្សនីយភាព ដែល​មាន​របាំ ចម្រៀង និង​ចាប៉ី​ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មហោស្រព​អក្សរសិល្ប៍​បាន​ទទួល​ការ​គាំទ្រ ពី​សហគមន៍​អ្នកនិពន្ធ សមាគម​អក្សរសិល្ប៍​នានា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សប្បុរសជន​ជា​ច្រើន​នាក់​ទៀត ៕

អត្ថបទសរសេរ ដោយ