ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ អ៊ី​ណូ សែនព្រេន​យក​នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​​ជា​ភរិយា តើ​នាង​ជា​នរណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក អ៊ី​ណូ បាន​សម្រេច​រៀបចំ​ពិធីសែនព្រេន​ជាមួយនឹង​នារី​វ័យក្មេង​មួយ​រូប​យក​ធ្វើ​ជា​ភរិយា​ពេញ​មុខ ដោយ​មិន​ទាន់​រៀបចំ​ពិធី​អ្វី​ធំដុំ​នៅឡើយ​។ បើ​ទោះបីជា​ពិធី​នោះ មិន​បាន​រៀបចំ​ធំដុំ និង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក អ៊ី​ណូ បាន​សម្រេច​រៀបចំ​ពិធីសែនព្រេន​ជាមួយនឹង​នារី​វ័យក្មេង​មួយ​រូប​យក​ធ្វើ​ជា​ភរិយា​ពេញ​មុខ ដោយ​មិន​ទាន់​រៀបចំ​ពិធី​អ្វី​ធំដុំ​នៅឡើយ​។ បើ​ទោះបីជា​ពិធី​នោះ មិន​បាន​រៀបចំ​ធំដុំ និង​មិន​មាន​វត្តមាន​អ្នកសិល្បៈ​ចូលរួម​ក៏​ដោយ ប៉ុន្តែ​ពិធីសែនព្រេន​របស់ អ៊ី​ណូ នា​ពេល​នេះ គេ​ឃើញ​មាន​ចាស់​ៗ និង​បងប្អូន​ចូលរួម​ជា​សាក្សី​ភាព​ផង​ដែរ​។

តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ លោក អ៊ី​ណូ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​ទើបបាន​រៀប ចំ​ពិធីសែនព្រេន​ជាមួយ​នារី​ម្នាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​។ លោក​បញ្ជាក់​ថា ដោយសារ​ការ​ភ័យ​ខ្លាច​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នោះ លោក​មិន​បាន​រៀបចំ​ពិធី​ធំដុំ​ឡើយ ពោល​គឺ​តែ​ធ្វើ​ពិធីសែនព្រេន​ជាមួយ​ចាស់ និង​បងប្អូន​ទាំង​សងខាង​ប៉ុណ្ណោះ​។

លោក​បន្ត​ថា ក្រោយ​ពេល​ដែល​ជំងឺ​កូ​វី​ដ​អាច​នឹង​ថមថយ​ច្រើន នោះ​លោក​នឹង​រៀបចំ​ពិធី​ធំដុំ​មួយ ដើម្បី​ហៅ​មិត្តភក្តិ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ទាំងអស់​អោយ​ចូលរួម​។

យ៉ាងណា បើ​តាម​លោក អ៊ី​ណូ ថា ភរិយា​របស់​លោក​នា​ពេល​នេះ​មានឈ្មោះ ថៃ ម៉ា​នី​តា មាន​វ័យ​ប្រមាណ​២២​ឆ្នាំ​ប៉ុណ្ណោះ និង​មាន​ដើម​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ​។ លោក​បញ្ជាក់​ថា ភរិយា​របស់​លោក គឺជា​អ្នក​រកស៊ី​មួយ​រូប ហើយ​លោក​បាន​ទាក់ទង​គ្នា​ប្រមាណ​ជាង​២​ឆ្នាំ មុន​ឈាន​ដល់​ពិធីសែនព្រេន​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​នា​ពេល​នេះ​។

លោក​បន្ថែម​ថា លោក​បាន​សម្រេច​ជ្រើសរើស​គាត់​ជា​ភរិយា​នា​ពេល​នេះ ដោយសារ​ភរិយា​របស់​លោក​ពូកែ​រកស៊ី និង​មាន​ភាព​ស្មោះត្រង់ បើ​ទោះបីជា​គាត់​មាន​អាយុ​នៅ​វ័យក្មេង​ក៏​ដោយ​។ លោក​បន្ត​ថា ចំណុច​ពិសេស​ទៀត​នោះ គឺ​ភរិយា​របស់​លោក​មាន​អត្ត​ច​រិ​ក​រម្យ​ទុំ តែ​ម៉ឺង​មាត់ មិន​ចេះ​ប្រកាន់​ច្រើន ហើយ​សម្រាប់​ការងារ​ជា​ស្ត្រី​មេផ្ទះ​នោះ​ក៏​រឹតតែ​ល្អ​ផង​ដែរ​។

លោក អ៊ី​ណូ បន្ថែម​អោយ​ដឹង​ទៀត​ថា បច្ចុប្បន្ន ពួក​លោក​បាន​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​មុខ​រួច​ហើយ ដោយសារ​តែ​ពួក​លោក​បាន​រៀបចំ​ពិធីសែនព្រេន​តាម​គន្លង​ប្រពៃណី​យ៉ាង​ត្រឹមត្រូវ​ក្រោម​ការ​ដឹង​លឺ​ពី​ចាស់ទុំ​ទាំង​សងខាង​។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​ចប់​កូ​វី​ដ​ពេល​ណា​នោះ រូប​លោក​នឹង​ដឹក​ដៃ​ភរិយា​រៀបចំ​ពិធី​មង្គលការ​មួយ​អោយ​បាន​ធំដុំ​ដូច​ទៅ​នឹង​អ្នកសិល្បៈ​ផ្សេង​ៗ​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ