ប្រទេសបារាំង ៖ អាជ្ញាធរបារាំងបានលុបចោល ពិធីជប់លៀងមួយដែលគ្រោងធ្វើនៅក្រុងវ៉ាស៊ិនតោន។ នេះជាការអះអាងកាលពីថ្ងៃទី១៦កញ្ញា របស់អ្នកទទួលខុសត្រូវបារាំងមួយរូប ក្រោយការលុបចោលកុងត្រាដ៏ធំប្រចាំសតវត្ស លើការផ្ដល់នាវាមុជទឹកបារាំងដល់អូស្ត្រាលី ដែលនាំឲ្យមានការមើលមុខគ្នាមិនត្រង់ ក្នុងផ្ទៃ សម្ព័ន្ធមិត្តលោកខាងលិច។
ពិធីជប់លៀងនោះគ្រោងធ្វើនៅនិវេសនដ្ឋាននៃស្ថានទូតបារាំងប្រចាំក្រុងវ៉ាសិុនតោន ដើម្បីអបអរសាទរដល់ខួបនៃការប្រយុទ្ធជើងទឹកដ៏ខ្លាំងក្លានៃសង្គ្រាមដណ្ដើមឯករាជ្យសហរដ្ឋអាមេរិក ជាមួយជោគជ័យរបស់កងនាវាចម្បាំងបារាំង លើកងនាវាចម្បាំងអង់គ្លេស ថ្ងៃទី៥កញ្ញាឆ្នាំ១៧៨១។
កាលពីថ្ងៃទី១៦កញ្ញារដ្ឋមន្ត្រីការពារប្រទេសអូស្ត្រាលីលើកហេតុផលថា អូស្ត្រាលីបានសម្រេចបោះបង់ចោលកុងត្រាដ៏៏ធំនោះមានទឹកប្រាក់ដល់៥៨ពាន់លានអឹរ៉ូ សម្រាប់ទិញនាវាមុជទឹកធម្មតាបារាំង១២គ្រឿង ព្រោះនាវាមុជទឹកអង់គ្លេស-អាមេរិកវាសមស្របនឹងផលប្រយោជន៍អូស្ត្រាលីខ្លាំងជាង។
រងការចោទប្រកាន់ពីបារាំងថា បានលួចចាក់ខ្លួនពីក្រោយខ្នង ដោយបំផ្លាញកុងត្រាសតវត្សនៃនាវាមុជទឹកបារាំងលក់ឲ្យអូស្ត្រាលី សហរដ្ឋអាមេរិកក្រោមលោកចូបៃដិន កាលពីថ្ងៃទី១៦កញ្ញាប៉ុនប៉ងចៀសវាងវិបត្តិដោយចំហជាមួយក្រុងបា៉រីស តែនៅមិនអាចរំងាប់កំហឹងឈឹចាប់របស់បារាំងបាន។ ប្រមុខការទូតអាមេរិកលោកអានតូនីប្លីនកេនថ្លែងថា បារាំងជាដៃគូសំខាន់ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងក្នុងវិស័យច្រើនទៀត។ នោះជារឿងដែលមានចាប់តាំងពីយូរលង់មកហើយ រួចនឹងមាននាពេលអនាគតទៀត។
ប្រភពនៃភ្លើងឆេះក្នុងទំនាក់ទំនងអាមេរិក-បារាំង គឹការបង្កើតសម្ព័ន្ធភាពថ្មីឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកាសកាលពីថៃ្ងទី១៥កញ្ញា ដោយលោកចូបៃដិនជាមួយអង់គ្លេសនិងអូស្ត្រាលី។ ភាពជាដៃគូនោះមានឈ្មោះថាAUKUS ដែលច្បាស់ណាស់គឹសំដៅប្រឆាំងចិនក្នុងតំបន់។ កិច្ចព្រមព្រៀងនេះចុះហត្ថលេខា ដោយផ្ដោតលើការផ្ដល់នាវាមុជទឹកនុយក្លេអ៊ែរដល់ក្រុងកង់បេរ៉ា ហើយទុកកុងត្រាជាមួយបារាំងគ្រាន់ជាល្បែង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ