ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជតារាសី​ឆ្នាំវក តាម​ក្បួនតម្រា​ចិន

8 ឆ្នាំ មុន

២០១៦ គឺជា​ឆ្នាំ​របស់​សត្វ​ស្វា​ត្រូវ​មក​គ្រប់គ្រង​រយៈពេល​១​ឆ្នាំ​ពេញ នេះ​បើ​យោង​តាម​ក្បួនតម្រា​របស់​ចិន ។ ឆ្នាំ​ស្វា​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៦ រហូត​ដល់​ថ្ងៃ​ទី ២៧ មក​រា ២០១៧ ។ ស្វា​គឺជា​សត្វ​ទី ៩ ក្នុង​ចក្កវាឡ​សត្វ​ទាំង ១២

២០១៦ គឺជា​ឆ្នាំ​របស់​សត្វ​ស្វា​ត្រូវ​មក​គ្រប់គ្រង​រយៈពេល​១​ឆ្នាំ​ពេញ នេះ​បើ​យោង​តាម​ក្បួនតម្រា​របស់​ចិន ។ ឆ្នាំ​ស្វា​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៦ រហូត​ដល់​ថ្ងៃ​ទី ២៧ មក​រា ២០១៧ ។ ស្វា​គឺជា​សត្វ​ទី ៩ ក្នុង​ចក្កវាឡ​សត្វ​ទាំង ១២ ចំណែក​អ្នក​ដែល​កើត​ចំ​តួអង្គ​សត្វ​ស្វា​នេះ​រួម​មាន​អ្នក​កើត​ក្នុង​ឆ្នាំ ១៩២០, ១៩៣២, ១៩៤៤, ១៩៥៦, ១៩៨០, ១៩៩២, ២០១៦ និង​ឆ្នាំ ២០២៨ ។

ស្វា​គឺជា​សត្វ​ឆ្លាត ហើយ​វា​តែងតែ​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ឆ្លាត ។ ក្នុង​អំឡុង​និទាឃ​រដូវ និង​រដូវ​ស្លឹកឈើ​ជ្រុះ​ប្រមាណ​ជា ៧៧០-៤៧៦ មុន​គ្រឹ​ស្ត​សករាជ​មន្ត្រី​ថ្នាក់​កំពូល​របស់​ចិន​បាន​ប្រកាស​ថា Hou ដូច​គ្នា​ទៅ​នឹង​ការ​បញ្ចេញ​សំឡេង​នៃ «​សត្វ​ស្វា​» ជា​ភាសា​ចិន ។ ចាប់តាំងពី​ពេល​នោះ​មក​សត្វ​ស្វា​មាន​អត្ថន័យ​ដ៏​វិសេសវិសាល​ចំពោះ​អ្នក​កើត​ចំ​សត្វ​នេះ ។

ឆ្នាំ​ស្វា
-​កុម្ភៈ ២០-១៩២០-​កុម្ភៈ ៧-១៩២១
-​កុម្ភៈ ៦-១៩៣២-​មក​រា ២៥-១៩៣៣
-​មក​រា ២៥-១៩៤៤-​កុម្ភៈ ១២-១៩៤៥
-​កុម្ភៈ ១២-១៩៥៦-​មក​រា ៣០-១៩៥៧
-​មក​រា ៣០-១៩៦៨-​កុម្ភៈ ១៦-១៩៦៩
-​កុម្ភៈ ១៦-១៩៨០-​កុម្ភៈ ៤-១៩៨១
-​កុម្ភៈ ៤-១៩៩២-​មក​រា ២២-១៩៩៣
-​មក​រា ២២-២០០៤-​កុម្ភៈ ៨-២០០៥
-​កុម្ភៈ ៨-២០១៦-​មក​រា ២៧-២០១៧
-​មក​រា ២៦-២០២៨-​កុម្ភៈ ១២-២០២៩
-​កុម្ភៈ ១២-២០៤០-​កុម្ភៈ ២៨-២០៤១
-​កុម្ភៈ ១-២០៥២-​កុម្ភៈ ១៨-២០៥៣

សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំ​ស្វា
-​លេខ​៖ ១,៧ និង​លេខ ៨ ។
-​ពណ៌​៖ ស មាស និង​ពណ៌​ខៀវ ។
-​ផ្កា​៖ Chrysanthemum និង​ផ្កា Alliums​។
-​ទិស​៖ លិច ជើង និង​ទិសពាយ័ព្យ ។

គួរ​ចៀសវាង
លេខ​៖ ២, ៥ និង​លេខ ៩ ។
ពណ៌​៖ ក្រហម ខ្មៅ ប្រផេះ និង​ពណ៌​កាហ្វេ​ចាស់ ។
ទិស​៖ កើត ។

បុគ្គលិកលក្ខណៈ​របស់​អ្នក​កើត​ឆ្នាំ​ស្វា
ជា​ទូទៅ​មនុស្ស​ប្រុស​-​ស្រី​ដែល​កើត​ឆ្នាំ​សត្វ​ស្វា​ឆ្លាត​រវាសរវៃ ជា​ពិសេស​ក្នុង​ការ​ប្រកប​របរការ​ងារ និង​ទ្រព្យសម្បត្តិ ។ ពួក​គេ​តែងតែ​រស់​រវើក បត់បែន ឆ្លើយ​តប​ដោយ​វិធី​ឆ្លាត​វៃ​ដោយ​មិន​ចាំបាច់​គិតគូរ​វែង​ឆ្ងាយ និង​ហុច​លទ្ធផល​ល្អ​ទៀត​ផង ។ លើស​ពី​នេះ​ទៅ​ទៀត​ភាព​ស្លូតបូត​របស់​ពួក​គេ និង​សេចក្តី​ទៀងត្រង់​នឹង​នាំ​ឱ្យ​ពួក​គេ​នូវ​ជីវិត​ស្នេហា​គ្មាន​ទី​បញ្ចប់​ទេ ។ ថ្វីបើ​ពួក​គេ​កើតមក​មាន​ជំនាញ​ប៉ិន​ប្រសប់​ទៅ​នឹង​ការ​ស៊ាំ​ជាមួយ​បរិស្ថាន​ជុំវិញ​ខ្លួន តែ​ពួក​គេ​មាន​កំហុស​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​ខឹង និង​ងាយ​មើល​ស្រាល​គេ ។

ចំណុចខ្លាំង
មាន​ចំណង់​ខ្លាំង ជឿជាក់​លើ​ខ្លួនឯង ចូល​ចិត្ត​រាប់អាន​មនុស្ស និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ។

ចំណុចខ្សោយ
ច្រណែន សង្ស័យ​ច្រើន សម្បូរ​ល្បិច អាត្មា​និយម និង​វាយឫក ។

ឆ្នាំ​ត្រូវ​គ្នា​ខ្លាំង
គឺ​ឆ្នាំ​គោ និង​ឆ្នាំ​ទន្សាយ ។ ពួក​គេ​បង្កើត អ្វី​ៗ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ពោល​គឺ​មាន​បុគ្គលិកលក្ខណៈ​ស្រ​ដៀង​គ្នា​មួយ​ចំនួន​ទាំង​ក្នុង​ជីវិត​រស់នៅ និង​អត្ត​ចរិត ។ ពួក​គេ​តែងតែ​អត់ឱន​ឱ្យ​គ្នា ខណៈ​ពេល​ពួក​គេ​មាន​ពេលវេលា និង​សេរីភាព​គ្រប់គ្រាន់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ចំណែក​ជីវិត​ស្នេហា​របស់​ពួក​គេ​វិញ​ពោរពេញ​ទៅ​ដោយ​ក្តី​សប្បាយ​រីករាយ​ព្រោះតែ​ពួក​គេ​មាន​អារម្មណ៍​នៃ​ការ​យោគយល់​គ្នា​យ៉ាង​ស៊ីជម្រៅ ។

ឆ្នាំ​ឆុង​គ្នា​ខ្លាំង
ឆ្នាំ​ខ្លា និង​ឆ្នាំ​ជ្រូក ។ ដោយសារ​តែ​ពួក​គេ​មាន​ទិ​ន្នា​ការ​ខុស​គ្នា​ស្រឡះ ។ ពួក​គេ​គ្មាន​ប្រធានបទ​ប្រចាំ​ថ្ងៃ និង​មាន​ផលវិបាក​សម្រាប់​ពួក​គេ​ក្នុង​ការ​រាប់អាន​មនុស្ស​ដោយ​ទឹកចិត្ត​អត់ធ្មត់ និង​គោរព​នោះ​ទេ ។ ការ​ឈ្លោះប្រកែក​គ្នា និង​ជម្លោះ​នឹង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ឥទ្ធិពល​អវិជ្ជមាន ។

សំណាង​ក្នុង​ឆ្នាំ​២០១៦
២០១៦ គឺជា​ឆ្នាំ​កំណើត​សម្រាប់​ពួក​គេ ។ រីឯ​សំណាង​នឹង​មិន​រលូន​ទាំង​អស់នោះ​ទេ​ពេញ​១​ឆ្នាំ ។ ចំពោះ​ការងារ​វិញ​នឹង​មាន​បញ្ហា​ប្រឈម​ច្រើន ។ ថ្វីបើ​ពួក​គេ​មាន​បំណង​សម្រាប់​ជីវិត តែ​ពួក​គេ​អាច​នឹង​មិន​ទទួល​បាន​អ្វី​ទាល់តែ​សោះ​ក៏​ថា​បាន ។ ពួក​គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពី​កិច្ច​សហប្រតិបត្តិការ និង​ការ​វិនិយោគ ។ ដោយ​កុំ​ជឿជាក់​លើ​មនុស្ស​ងាយ​ពេក ក្រៅពី​នេះ​ពួក​គេ​ត្រូវ​តាំងចិត្ត​ឱ្យ​ធ្ងន់ និង​ធ្វើ​ឱ្យ​ជីវិត​ប្រកបដោយ​តុល្យភាព និង​ធ្វើ​ឱ្យ​ពួក​គេ​មាន​សុខភាព​ល្អ​ប្រសើរ ។ ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​ត្រូវ​រក​ពេលវេលា​សម​ស្រប​ដើម្បី​បញ្ចេញ​ភាព​តានតឹង ។

បុគ្គល ល្បី​ៗ​កើត​ឆ្នាំ​ស្វា
អធិរាជ​ចូ​វ ហ្ស៊េ​ទៀត ក្នុង​រាជវង្ស​ថា​ង​, វិចិត្រករ​ឯក​លោក​លី​អូ​ណា​ដូ ដា វី​ន​ស៊ី ដែល​គូរគំនូរ​នាង​ម៉ូ​ណា លី​ហ្សា​, ជេ​ម ស្ប​ន​, នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស​, នាង​មី​លី ស៊ី​រ៉ូ​ស​, នាង ឌេ​មី ឡូ​វ៉ា​តូ​, និង​បុគ្គល ល្បី​ៗ​ក្នុង​លោក​ច្រើន​នាក់​ទៀត ៕