ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកធនាគារឱ្យចង់ពលរដ្ឋខ្ចីលុយរីកចម្រើន មិនមែនបោកពលរដ្ឋឡើយ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិស័យធនាគារត្រូវគេមើលឃើញថា បានស្រូបទាញកម្លំាងនិស្សិតបានច្រើននៅក្នុងមួយឆ្នាំៗខណៈវិស័យនេះចេះតែរីកចម្រើនជាលំដាប់ ។ មានការងារច្រើនប្រភេទ តាមតំណែងតាមតួនាទី និងបច្ចេកទេសរបស់វិស័យនេះ ប៉ុន្តែអ្វីដែលគេមើលឃើញនោះ គឺនៅតាមធនាគារ…

រាជធានីភ្នំពេញ ៖ វិស័យធនាគារត្រូវគេមើលឃើញថា បានស្រូបទាញកម្លំាងនិស្សិតបានច្រើននៅក្នុងមួយឆ្នាំៗខណៈវិស័យនេះចេះតែរីកចម្រើនជាលំដាប់ ។ មានការងារច្រើនប្រភេទ តាមតំណែងតាមតួនាទី និងបច្ចេកទេសរបស់វិស័យនេះ ប៉ុន្តែអ្វីដែលគេមើលឃើញនោះ គឺនៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗមានមន្រ្តីឥណទានជាច្រើននាក់ ចុះស្វែងរកអតិចជន ដើម្បីផ្តល់ប្រាក់កម្ចី ឬផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុជាដើម ។

តើដើម្បីក្លាយជាមន្រ្តីឥណទាន ឬថា ការងារនេះទាមទារសមត្ថភាពអ្វីខ្លះ ? ជាការចែករំលែកពីបទពិសោធន៍ផ្ទាល់ផ្ទាល់ លោក គុណ សេរីយ៉ា ដែលបុគ្គលិកឥណទានរបស់គ្រឹះស្ថានហិរញវត្ថុបានរៀបរាប់ថា មន្រ្តីឥណទានត្រូវចេះ និងរៀនជាមួយនឹងបញ្ហាផ្សេងៗដែលកើតមានគ្រប់ពេល ។ លោកថាការងារឥណទានភាគច្រើនមិនធ្វើការនៅក្នុងការិយាល័យឡើយ តែត្រូវធ្វើការងារជាមួយពលរដ្ឋ ។ 

បុគ្គលិកឥណទាន ដែលមានឯកសណ្ឋានសមសួនរូបនេះ និយាយទំាងញញឹមថា «ដំបូងហាត់រៀនជិះម៉ូតូឲ្យបានយូរ និងបានផ្លូវឆ្ងាយ» ។ ទំនងលេងសើចផង លោកបានបន្តថា យើងជិះផ្លូវឆ្ងាយ ជិះហាលក្ដៅ ហាលភ្លៀង ជិះផ្លូវលំបាក ដើម្បីចុះជួបអតិថិជនផ្ទាល់មិនថា ពួកគាត់នីតំបន់ណានោះទេ ។ ទាំងនេះ គឺជាអ្វីដែលយើងត្រូវចេះ និងមាន ។ 

ជាមួយទឹកមុខរីករាយលោក សេរីយ៉ា បន្ថែមថា ពេលដែលចុះជួបប្រជាជននៅតាមតំបន់ សហគមន៍ ផ្សារ ដើម្បីផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ ត្រូវចេះនិយាយស្ដីសុភាព គួរសម និងធ្វើឲ្យពលរដ្ឋមានទំនុកចិត្ត ដោយមានទំាងការបង្ហាញខ្លួន ស្ថាប័ន និងបង្ហាញនាមប័ណ្ណរបស់ខ្លួនផង ។ «យើងពន្យល់ពីអត្ថប្រយោជន៍ និងផលលំបាកនៃកម្ចី យើងផ្តល់ការស្រឡាញ់ និងគោរពចំពោះពលរដ្ឋហើយយើងមានទស្សនវិស័យផ្តល់ជូនការរីកចម្រើនដល់ពួគគាត់ ។

ស្តាប់លោក សេរីយ៉ា មួយសន្ទុះឃើញថា ការងារណាក៏ដោយចេញពីការតស៊ូ ព្យាយាម ជាពិសេសចំណង់ចំណូលចិត្ត ។ ផ្តើមនិយាយភ្លាមមន្រ្តីឥណទានខាងលើ មិនបាននិយាយដល់សញ្ញាបត្រនោះឡើយ ការងារចេញពីការអនុវត្ត លើសមរភូមិផ្ទាល់ ប៉ុន្តែបើគ្មានសញ្ញាបត្របរិញ្ញាបត្រមួយសន្លឹកនោះទេ នៅក្នុងសម័យនេះក៏ពិបាកនឹងដាក់ពាក្យរកការងារនោះដែរ ។ មានទំាងចំណេះ ជំនាញចេញពីសាលា រួមទំាងសីលធម៌ ការព្យាយាមទើបមានឱកាសទទួលបានការងារ និងទទួលបានលទ្ធផលល្អ ធ្វើការរីកចម្រើន ។

និយាយពីការងារបុគ្គលិកឥណទាន លោក គុណ សេរីយ៉ា ប្រៀបដូចទៅនឹងទំនិញដែរ យកផលិតផលរបស់ខ្លួនទៅណែនាំឱ្យគេស្គាល់ ប៉ុន្តែផលិតផលឥណទាននៅក្នុងធនាគារជាកម្ចីឥណទានដែលមិនមែនកាន់ផលិតផល ឱ្យគេមើលដូចផលិតផលទីផ្សារទេ ។ យើងលក់ផលិតផលដោយនិយាយផ្ទាល់ ជាមួយអតិថិជន ណែនាំ បង្ហាញ ទៅតាមវិធីសាស្រ្តរៀងខ្លួនក្នុងស្ថានភាពជាក់ស្ដែង ។ បើតាមលោក សេរីយ៉ា មុខចុះជួបអតិថជនបុគ្គលិកឥណទាននីមួយៗ ដាច់ខាតត្រូវដឹងឲ្យច្បាស់ពីក្រុមហ៊ុនខ្លួន ពីច្បាប់ក្រុមហ៊ុន ថាតើក្រុមហ៊ុនឱ្យអតិថិជន ខ្ចីបានក្នុងស្ថានភាពបែបណា អតិថិជនបែបណាដែលអាចឱ្យខ្ចីបាន ពេលផ្ដល់កម្ចី មានឯកសារអ្វីដែលតម្រូវឲ្យអតិថិជនមាន និងថា ខាងក្រុមហ៊ុនត្រូវរៀបមានឯកសារអ្វីខ្លះ ត្រូវរៀបឯកសារយ៉ាងដូចម្ដេច ដំណើរការរៀបចំឯកសារមានភាគីចូលរួមជាដើម ។ 

លោកបញ្ជាក់ថា នៅពេលគេនិយាយពីសេវាកម្ម និងផលិត ដែលមានអតិថជន ជាទូទៅអ្នកលក់ផលិតផលគិតថា អតិថជនជាសេ្តច តែសម្រាប់ផលិតផលឥណទានមិនដូច្នេះទេ ។  ជាមន្ត្រីឥណទាន ប្រៀបដូចជាទីប្រឹក្សាហិរញ្ញវត្ថុ ។ សេរីយ៉ា ប្រាប់ថា អតិថិជនមិនមែនជាស្ដេចទេ តែជាបងប្អូន ។ « ដូច្នេះយើងត្រូវណែនាំ ប្រឹក្សាជាមួយពួកគាត់ បើគាត់ថា ធ្វើមួយនេះល្អ យើងជាមន្ត្រីឥណទានមើលឃើញល្អថាល្អ និងប្រាប់គាត់បន្ថែមថាធ្វើនេះល្អ ឬបន្ថែមនេះកាន់តែរីកចម្រើន ។ ជាមន្ត្រីឥណទាន ត្រូវចេះមើលមជ្ឈដ្ឋានជុំវិញអតិថិជន ថាតើត្រូវធ្វើបែបណាកាន់តែល្អ ព្យាយាមបណ្ដុះគំនិតពួកគាត់នៅពេលពួកគាត់យកលុយហើយ ធ្វើឱ្យគាត់រីកចម្រើននៅថ្ងៃក្រោយ មិនមែនយកហើយអត់រីកចម្រើន នោះនឹងធ្វើឱ្យគាត់លែងស្រលាញ់ ទុកចិត្ត ហើយគិតថា យើងបោកពួកគាត់ នេះជាការចែករំលែកបទពិសោធន៍ការងាររបស់លោក សេរីយ៉ា តាមពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ៕ ដោយ ៖ ខៀវ សុវណ្ណដារ៉ូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ