ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួព្រះនាងត្រចៀកកាំកំពុងជួបបញ្ហាធំ បន្ទាប់ពីតារាសម្តែង Zhang Zhehan ត្រូវដាក់ក្នុងបញ្ជីខ្មៅ

3 ឆ្នាំ មុន

មហាសេដ្ឋី​ចិន និង​ជា​តារា​សម្តែង​ស្រី​ល្បីឈ្មោះ នាង Zhao Wei ដែល​ទស្សនិកជន​ខ្មែរ​បាន​ស្គាល់​នាង​ច្បាស់​ក្នុង​តួអង្គ ព្រះ​នាង​ត្រចៀកកាំ កំពុង​ជួប​បញ្ហា​ធំ ក្រោយ​ពី​ស្នាដៃ​សម្តែង​របស់​នាង​ជា​ច្រើន ត្រូវ​បាន​លុប​ចោល​ពី​គ្រប់​ផ្នែក​ផ្ទាំង​សិល្បៈ រោង​ភាពយន្ត និង​

ប្រទេស​ចិន ៖ មហាសេដ្ឋី​ចិន និង​ជា​តារា​សម្តែង​ស្រី​ល្បីឈ្មោះ នាង Zhao Wei ដែល​ទស្សនិកជន​ខ្មែរ​បាន​ស្គាល់​នាង​ច្បាស់​ក្នុង​តួអង្គ ព្រះ​នាង​ត្រចៀកកាំ កំពុង​ជួប​បញ្ហា​ធំ ក្រោយ​ពី​ស្នាដៃ​សម្តែង​របស់​នាង​ជា​ច្រើន ត្រូវ​បាន​លុប​ចោល​ពី​គ្រប់​ផ្នែក​ផ្ទាំង​សិល្បៈ រោង​ភាពយន្ត និង​តាម​ស្ថានីយ៍ទូរទស្សន៍​នានា ។

អ្នក​នាង Zhao Wei ត្រូវ​បាន​គេ​មើលឃើញ​ថា ជាតា​រា​ចុង​ក្រោយ​មួយ​ដួង ដែល​កំពុង​ជួប​វាសនា​មិនល្អ ដោយសារ​ស្នាដៃ​ជា​ច្រើន​របស់​នាង​ត្រូវ​បាន​គេ​ទម្លាក់​ចោល បន្ទាប់​ពី​តារា​សម្តែង Zhang Zhehan ត្រូវ​ដាក់​ក្នុង​បញ្ជីខ្មៅ និង​ស្នាដៃ​សិល្បៈ និង​ចម្រៀង​ផ្សេង​ៗ​ត្រូវ​បាន​លុប​ចោល​ទាំងស្រុង ក្រោយ​ពី​រូបថត​របស់​តារា​សម្តែង​ប្រុស​ទៅ​ទស្សនា​ទី​សក្ការៈបូជា Yasukuni ដ៏​ល្បីល្បាញ​របស់​ជប៉ុន តាំងពី​ឆ្នាំ​២០០៨ បង្ក​ជា​ព្យុះ​ភ្លើង​បោកបក់​វាសនា​លោក​មួយ​ទំហឹង បាត់បង់​ការងារ និង​កុងត្រា​ជាមួយ​ប្រែ​ន​ធំ​ៗ​ត្រូវ​បាន​ផ្តាច់​ជា​បន្តបន្ទាប់​នោះ ។

ថ្មីៗនេះ ស្នាដៃសម្តែងនានារបស់អ្នកនាង Zhao Wei ក៏ត្រូវបានដកចេញពីវេទិកាសិល្បៈធំៗ​របស់ចិន ហើយខ្សែភាពយន្ត កម្មវិធីជជែក​កំសាន្ត និងរឿងភាគទូរទស្សន៍ជាច្រើនដែលនាងសម្តែងត្រូវបានដកចេញពីវេទិកាសិល្បៈផងដែរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី ២៦ ខែសីហា ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times ។

នាង Zhao Wei ដែលបានក្លាយជាអ្នកនាំពាក្យម៉ូដសំលៀកបំពាក់ប្រណីតរបស់អ៊ីតាលីឈ្មោះ Fendi នៅប្រទេសចិនក្នុងឆ្នាំ ២០២០ គឺជាតារាសម្តែងស្រីល្បីឈ្មោះម្នាក់របស់ប្រទេសចិន ដែលបានជាប់ពាក់ព័ន្ធរឿងអាស្រូវជាច្រើនឆ្នាំមកហើយ។

អ្នកនិយមលេងអ៊ីនធើរ​ណេតជាច្រើនបានសរសេរនៅលើបណ្តាញសង្គមរបស់ចិន ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ថា ការស្វែងរកឈ្មោះរបស់នាង Zhao Wei នៅលើវេទិកាវីដេអូធំៗ​របស់ចិន ដូចជា Tencent Video និង iQiyi មិនបានបង្ហាញលទ្ធ​ផលទេ ហើយស្នាដៃរបស់នាង ដូចជា My Fair Princess ដែលត្រូវបានគេដាក់ឈ្មោះថា ជារឿងភាគទូរទស្សន៍ចិនដែលមានប្រជា​ប្រិយបំផុត ក៏ត្រូវបានដកចេញពីវេទិកាសិល្បៈជាច្រើន ដោយការលុបចោលស្នាដៃទាំងនោះ មិនបានផ្តល់ការពន្យល់ណាមួយនោះឡើយ។ នៅលើទម្រង់សិល្បៈផ្សេងទៀតឈ្មោះរបស់នា​ង Zhao Wei ត្រូវបានដកចេញពីការសម្តែងទាំងអស់ ។

យោងតាមសារព័ត៌មាន Jimu News ដែលមានមូលដ្ឋាននៅ ហ៊ូប៉ី (Hubei) បាននិយាយថា​ វេទិកាវីដេអូជាច្រើនបានបញ្ជាក់ពីការដកចេញនូវស្នាដៃរបស់នាង Zhao Wei ដោយនិយាយថា ពួកគេបានទទួលសំណើរនេះ ក្នុងរយៈពេលខ្លីហើយដោយគ្មានមូលហេតុច្បាស់លាស់។

ប្រធានបទក្តៅគគុកបានរាលដាលពេញបណ្តាញសង្គម ដូចជា «តើមានអ្វីកើតឡើងជាមួយនាង Zhao Wei?» និង «នាង​Zhao Wei ត្រូវបានដកចេញពីការងារជាច្រើនរបស់នាង» ឈរក្នុងតារាង​ជាប់នៅលើបញ្ជីប្រធានបទក្តៅនៅលើបណ្តាញ Weibo កាលពីថ្ងៃសុក្រ ដោយមានអ្នកលេងអ៊ីនធើរ​ណេតជាច្រើនពិភាក្សាអំពីហេតុផលដែលអាចធ្វើឱ្យការងាររបស់នាងត្រូវបានដកចេញ។

សូមរម្លឹក​ថា កាលនៅដើមឆ្នាំ ២០០១ នាង​ Zhao Wei បានទទួលការរិះគន់យ៉ាងចាស់ដៃ ចំពោះការស្លៀកពាក់របស់នាងជាសា​ធារណៈដោយសម្លៀកបំពាក់នោះមានប្រើរូបភាពទង់ជាតិយោធាជប៉ុន។

ក្រៅពីអត្តសញ្ញាណជាតារាសម្តែងដ៏ល្បីល្បាញរបស់នាងនោះ នាង Zhao Wei ក៏ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា អ្នកវិនិយោ​គិនមហាសេដ្ឋីហ៊ុម​ព័ទ្ធដោយពាក្យបណ្តឹង។ នាងបានទិញ Chateau Monlot នៅតំបន់ Saint-Emilion ភាគនិរតីប្រទេសបារាំងក្នុងឆ្នាំ ២០១១ ហើយនាងនិងស្វាមី Huang Youlong បានជាប់ក្នុងបញ្ជី Hurun នៃមហាសេដ្ឋីវ័យក្មេងមានបំផុតនៅលើពិភព​លោកក្នុងឆ្នាំ ២០១៦ ដែលទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១ ពាន់លានដុល្លារអាមេរិក។ ។ ការវិនិយោគរបស់ប្តីប្រពន្ធនេះ រួមបញ្ចូលទាំងភាគហ៊ុនដំបូងនៅក្នុងក្រុមហ៊ុន Alibaba Pictures Group ។

ទោះយ៉ាងណា ការវិនិយោគរបស់នាងក៏បាននាំមកនូវបណ្តឹងប្រឆាំងនាងផងដែរ។ នាង Zhao Wei គឺជាគោលដៅនៃបណ្តឹងដែលប្តឹងដោយវិនិយោគិនចំនួន ៦៧ នាក់ទាមទារសំណងចំនួន ៥០ លានយ័ន (៧.៤៥ លានដុល្លារអាមេរិក) សម្រាប់ការកាន់កាប់ខុសឆ្គងក្នុងឆ្នាំ ២០១៦ ហើយនាងនិងស្វាមីត្រូវបានហាមឃាត់ពីទីផ្សារមូលបត្រចិនរយៈពេល ៥ ឆ្នាំដោយសារការរំលោ.ភបំពានទីផ្សារក្នុងឆ្នាំ ២០១៧ ។

យោងតាមស្ថិតិដោយ qcc.com ដែលជាមូលដ្ឋានទិន្នន័យសាជីវកម្មរបស់ចិន នាង Zhao Wei មាន ១៤ ក្រុមហ៊ុន ក្នុងនោះ ២ ក្រុមហ៊ុនបានលុបចោលការចុះបញ្ជី និង ៤ ក្រុមហ៊ុនផ្សេងទៀត ត្រូវបានដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ ។ វាក៏បានបង្ហាញផង​ដែរថា​ ក្រុមហ៊ុនរបស់នាង Zhao Wei កំពុងប្រឈមនឹងហានិភ័យ ដូចជាការធ្វើឱ្យភាគហ៊ុនរបស់ពួកគេជាប់គាំង ។

ជុំវិញការដកចេញ ឬលុបចោលនូវស្នាដៃរបស់នាង Zhao Wei ពីវេទិកាសិល្បៈវីដេអូធំៗ កើតឡើងតែពីរសប្តាហ៍ បន្ទាប់ពីតារា​សម្តែង​​ល្បីឈ្មោះជំនាន់ថ្មី Zhang Zhehan វ័យ ៣០ ឆ្នាំ ដែលត្រូវបានរាយការណ៍ចុះហត្ថលេខាធ្វើការជាមួយក្រុមហ៊ុនរបស់នាងកាល​ពីឆ្នាំមុន ក៏ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ មិនមានការសម្តែងគ្រប់សល្បៈ និងគណនីបណ្តាញសង្គម និងការងារទាំងអស់របស់គាត់ត្រូវ​បានហាមឃាត់នៅលើបណ្តាញសង្គមផ្សេងៗរួមទាំង Weibo បន្ទាប់ពីរូបថតរបស់លោកបានថតនៅទីសក្ការៈ​បូជា Yasukuni ដ៏ល្បីល្បាញរបស់ជប៉ុន បង្កឱ្យមានកំហឹងយ៉ាងទូលំទូលាយក្នុងប្រទេសចិន ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ globaltimes

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ