បុរសសង្ហា ខាត់ វៃហាំង ទាក់ទើពាក្យសារភាពសុំស្នេហ៍ស្រីស្អាត យូប៊ីន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្នេហ៍ ខាត់ វៃហាំង និង ស៊ីយូប៊ីន បានចាក់គ្រឹះយ៉ាងប្រសើរពន់ពេក សូម្បីតែហ្វេនៗដែលបានតាមដានរឿងស្នេហា
រាជធានីភ្នំពេញ ៖ ស្នេហ៍ ខាត់ វៃហាំង និង ស៊ីយូប៊ីន បានចាក់គ្រឹះយ៉ាងប្រសើរពន់ពេក សូម្បីតែហ្វេនៗដែលបានតាមដានរឿងស្នេហា
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ចំណងស្នេហ៍ ខាត់ វៃហាំង និង ស៊ីយូប៊ីន បានចាក់គ្រឹះយ៉ាងប្រសើរពន់ពេក សូម្បីតែហ្វេនៗដែលបានតាមដានរឿងស្នេហាមួយគូនេះ ក៏លើកសរសើរថា ពួកគេសាកសមគ្នាតែម្តង។ ប៉ុន្តែអ្វីដែលគេនៅតាមដានមើល គឺខាងប្រុស ខាត់ វៃហាំង ហាក់មិនទាន់បើកចិត្តនិយាយអោយផាំងៗ សុំ យូប៊ីន រៀបការអោយលឿនៗ ខណៈខាងស្រីក៏រង់ចាំចម្លើយនេះ ដើម្បីដាក់ការពិចារណា សំណើរ ឬមានអ្វីបិទបាំង។
តារាសម្ដែងភាពយន្ដលោក ខាត់ វ៉ៃហាំង នៅរដូវកូវីដនេះ កាន់តែបង្ហាញភាពស្អិតល្មូតជាមួយស្រីស្អាត ស៊ីន យូប៊ីន ខ្លាំងៗឡើងៗដែលមើលទៅប្រុសសសង្ហាប៉ះស្រីស្រស់នេះ ប្រៀបបានចិត្ត១ថ្លើម១ទៅហើយ។
ទោះជាយ៉ាងណា នៅពេលសាកសួរពីពេលវេលារៀបការលោក វ៉ៃហាំង ហាក់នៅស្ទាក់ស្ទើររារែកចិត្តច្រើន ដោយម្ដងលោកថា មិនចង់និយាយរឿងឯកជន និងម្ដងថា ខ្លាចថ្ងៃនេះ មិនដូចថ្ងៃស្អែក។
លោកហាំង បែរជាមានតែសូមការអធ្យាស្រ័យ ព្រោះមិនចង់និយាយរឿងជីវិតឯកជននោះទេដោយសារតែគិតថា គ្មានអ្នកណាដឹងថា នៅថ្ងៃខាងមុខមានរឿងអ្វីកើតឡើង ព្រោះថ្ងៃនេះ ថ្ងៃស្អែកមិនដូចគ្នាឡើយ។
តែលោកវ៉ៃហាំង ថា លោកអាចនិយាយបានថា យូប៊ីន ជានារីមានសមត្ថភាពម្នាក់ ហេតុនេះហើយលោកពេញចិត្តដែលបានស្គាល់ និងរួមការងារជាមួយនាង។ លោកថា គិតត្រឹមឆ្នាំ២០២១នេះ លោកនិងយូប៊ីន បានចាប់ដៃគូគ្នាថតសម្ដែងភាពយន្ដជាមួយគ្នា៦ទៅ៧រឿងហើយ ដែលដៃគូម្នាក់នេះពិតជាយល់ចិត្តលោកក្នុងការសម្ដែង ឬអាចនិយាយថា គ្រាន់តែលោកសម្លឹងមុខ យូប៊ីន ក៏នាងដឹងមុនថា លោកចង់និយាយពីអ្វីដែរ។
តែលោកថា ចំពោះរឿងស្នេហាអាចទៅរួច ឬអត់នោះ មិនទាន់អាចនិយាយបានទេ។ ចំពោះលោកវ៉ៃហាំង ដែលមិនព្រមសារភាពស្នេហ៍ យូប៊ីន នោះថា នៅរដូវកូវីដនេះ លោកនៅតែចេញថតភាពយន្ដឲ្យប៉ុស្តិ៍ PNN ដែលទើបតែបញ្ចប់រឿង១ និងកំពុងត្រៀមថតរឿងថ្មី១ទៀត ប៉ុន្ដែលោកមានការប្រុងប្រយ័ត្នខ្លាំងណាស់ ដើម្បីការពារពីកូវីដ ដែលកំពុងរាតត្បាតនេះ។
ចែករំលែកព័តមាននេះ