ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា ពុង ឃាវសែ បង្ហាញពីរបៀបប្រើលុយរបស់ជនជាតិចិន

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាសេដ្ឋីដែលមានជំនួញច្រើនក្នុងដៃរបស់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានចែករំលែកពីរបៀបចាយលុយមួយផ្នែករបស់ជនជាតិ ចិន ។ អ្នកឧកញ៉ា…

រាជធានីភ្នំពេញ ៖ មហាសេដ្ឋីដែលមានជំនួញច្រើនក្នុងដៃរបស់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានចែករំលែកពីរបៀបចាយលុយមួយផ្នែករបស់ជនជាតិ ចិន ។ អ្នកឧកញ៉ា បានបញ្ជាក់ថា សម្រាប់ជនជាតិចិន បើមានប្រាក់គេមិននិយមទិញសម្ភាប្រើប្រាស់ហ៊ីហារនោះឡើយ ប៉ុន្តែគេវិនិយោគលើការសិក្សារបស់កូន ។ អ្នកឧកញ៉ាថា បើគេមានលុយ ១ ពាន់យន់ក្នុងហោប៉ៅ គេមិនយកលុយនោះទៅទិញឡាន រឺរបស់ដែលមានតម្លៃ រហូតដល់ ១ ម៉ឺនឡើយ ។ ប៉ុន្តែគេហ៊ានចំណាយលើសថវិកាដែលមានច្រើនដងលើការសិក្សារបស់កូន ។ 

Picture

អ្នកឧកញ៉ា ថា ការសិក្សាផ្តល់អនាគតល្អដល់កូន ដូច្នេះហើយទើបប្រទេសចិនបានងើបចេញពីប្រទេសក្រីក្រ ប្រជាជនអត់បាយហូបក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ពិភពលោកមកដល់សព្វថ្ងៃនេះ ។  អ្នកឧកញ៉ាបន្ថែមថា ចិននៅស្រុកខ្មែរក៏ជាមនស្សពូកែសន្សំណាស់ ទើបពួកគេមានបានដូចសព្វថ្ងៃនេះ រហូតអ្នកខ្លះគេហៅកំណាញ់ផង ។ កំណាញ់ត្រូវរឿងទើបជនជាតិចិននៅស្រុកខ្មែរមួយចំនួនក្លាយជាអ្នកមានទ្រព្យ និងជីវភាពធូរធា តកូនតចៅនោះ ។ 

ជនជាតចិន គឺត្រូវបានគេកត់សម្គាល់ថា ជាពូជសាសន៍មួយដែលពូកែសន្សំសំចៃ និនប៉ិនប្រសប់ខាងធ្វើជំនួញ ។ នៅក្នុងរយៈពេលចុងក្រោយនេះ ជនជាតិចិនមានចំនួនជាកំពូលសេដ្ឋីលើលោកមានប្រាក់ខ្ទង់ពាន់លានដុល្លារច្រើនជាគេ ច្រើនលើសសហរដ្ឋអាមេរិកទៅទៀត ។ បញ្ជីសេដ្ឋីសម្រាប់ឆ្នាំ ២០២១ បានបង្ហាញថា មហាសេដ្ឋីពាន់លានដុល្លារកាលពីឆ្នាំ ២០២០  ចិន មានចំនួនរហូតទៅដល់ ១ ០៥៨ នាក់ធៀបទៅនឹងអាមេរិកដែលមានត្រឹមតែ ៦៩៦ នាក់ ។  

Picture

អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានឈាមជ័រកាត់ចិនផងនោះ បានលើកឡើងពីប្រវត្តិជនជាតិចិននៅមុនក្លាយជាមហាអំណាចសេដ្ឋកិច្ចនេះ គឺ ចិនកាលសម័យដើមចូលចិត្តជិះកង់ណាស់ សូម្បីតែរដ្ឋមន្ត្រីមួយចំនួនក៏ជិះកង់ទៅធ្វើការដែរ ។ តែក្រោយពេលសេដ្ឋកិច្ចធូរធាទើបពួកគេផ្ដើមទិញម៉ូតូប្រើប្រាស់ ព្រោះគិតថា ម៉ូតូធ្វើឱ្យពួកគេចំណេញពេលវេលា និងអាចរកលុយបានច្រើនទៀត ។ គំនិតបែបនេះ បានធ្វើចិនក្លាយជាប្រទេសមួយដែលល្បីខាងធ្វើជំនួញនោះ ៕