ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍អេកូទេសចរណ៍កុំអស់សង្ឃឹម

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះនៅក្នុងកាលៈទេសៈលំបាកដែលដំណើរកម្សាន្តមានការរំាងស្ទះដោយជំងឺកូវីដ ១៩ ជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍ទេសចរណ៍នានាយ៉ាងណាក្តី គេមានសុទិដ្ឋិនិយមថា ពលរដ្ឋនៅតាមសហគមន៍គួរកុំអស់សង្ឃឹម និងព្យាយាមអភិវឌ្ឍន៍សហគមន៍ទេសចរណ៍របស់ខ្លួនឲ្យកាន់តែស្រស់ស្អាត ទាក់ទាញបន្ថែមទៀត ពីព្រោះថា…

រាជធានីភ្នំពេញ ៖ ទោះនៅក្នុងកាលៈទេសៈលំបាកដែលដំណើរកម្សាន្តមានការរំាងស្ទះដោយជំងឺកូវីដ ១៩ ជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍ទេសចរណ៍នានាយ៉ាងណាក្តី គេមានសុទិដ្ឋិនិយមថា ពលរដ្ឋនៅតាមសហគមន៍គួរកុំអស់សង្ឃឹម និងព្យាយាមអភិវឌ្ឍន៍សហគមន៍ទេសចរណ៍របស់ខ្លួនឲ្យកាន់តែស្រស់ស្អាត ទាក់ទាញបន្ថែមទៀត ពីព្រោះថា មិនយូរទេវិស័យទេសចរនឹងងើបឡើងវិញ ។ ងើបឡើងវិញដោយសារគ្រប់គ្នាត្រូវការដើរកម្សាន្ត លម្ហែកាយ ចំណែកយន្តររបស់រដ្ឋក៏មានច្រើននៅក្នុងការស្តារវិស័យទេសចរណ៍នេះ ។

Picture

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ ជាផ្នែកសំខាន់ដែលគេសង្ឃឹមថា នឹងមានសកម្មភាពអភិវឌ្ឍ សហគមន៍ទេសចរណ៍ ។ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរនៃក្រសួងទេសចរបានថ្លែងថា យោងតាមភាពចាំបាច់ និងអាស្រយ័ដោយលទ្ធផល និងសមិទ្ធផលការងារជាច្រើនកន្លងមករបស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បានបង្កើតឡើង ដើម្បីបង្កើនកម្រិតការងារដឹកនាំ និងគ្រប់គ្រង ។

Picture

 លោកបញ្ជាក់ថា គោលបំណងនៃការបង្កើតគណៈកម្មាធិការនេះទ្បើង ដើម្បីផ្តោតជាសំខាន់លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សំដៅជំរុញអនុវិសយ័ផ្សេងៗទៀតរួមមាន ៖ ទេសចរណ៍ផ្សងព្រេង ទេសចរណ៍ធម្មជាតិ ទេសចរណ៍ជនបទ កសិ-ទេសចរណ៍ ជាដើមមានសកម្មភាព ខណៈដែលវិស័យទេសចរណ៍ទាំងអស់នេះបានបង្ហាញនូវភាពធន់ ទោះបីក្នុងកំលុងពេលនៃកូវីដ ១៩ នេះក្តី ។

Picture

មន្រ្តីទទួលបន្ទុកបន្តទៀតថា  អ្វីដែលសំខាន់ទៀតនោះ គឺលទ្ធភាពបង្កើតផលិតផលទេសចរថ្មីៗបន្ថែមទៀត ខណៈដែលការងារពាក់ពន្ធ័សហគមន៍អេកូទេសចរក៏នឹងមានការងារជាច្រើនដែលត្រូវធ្វើបន្ត សំខាន់គោលនយោបាយជាតិអេកូទេសចរ ២០១៩-២០៣០ ដើម្បីជំរុញការអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាពសហគមន៍ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ អេកូទេសចរណ៍ទូទាំងប្រទេស រួមទាំងការគាំទ្រផ្នែកផ្លូវច្បាប់ទៅលើការកសាងហេដ្ឋារចនាសម្ពន្ធ័ និងការងារផ្សេងៗទៀតរបស់សហគមន៍ផងដែរ ។

Picture

ជាការកត់សម្គាល់នៅពេលនេះសហគមន៍ទេសចរណ៍ជាច្រើនបានកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដែលធ្វើឲ្យមិនមានសកម្មភាពទេសចរណ៍ ។ សហគមន៍ទេសចរណ៍អ្នកដាំបន្លែ ដាំផ្លែឈើ អ្នកមានផ្ទះស្នាក់ អ្នកមានសេវាដឹកជញ្ជួញជារទេសះគោ រទេះសេះ និងទូកជាដើមគ្មានចំណូលឡើយ ។ ពលរដ្ឋនៅតាមសហគមន៍ទេសចរណ៍ពឹងលើការអ្នកដើរកមន្សាន្តក្រៅពីការងារស្រែចម្ការនោះ ។ 

Picture

 លោក ជុក ជំនោរ អះអាងថា ការបង្កើតសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ នេះមានគោលដៅចរិកលក្ខណៈយុទ្ធសាស្ត្រខ្លាំងណាស់ ព្រោះវាបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានតែម្តង ខណៈចំណូលពីវិសយ័ទេសចរណ៍ ឬភ្ញៀវទេសចរ នឹងធ្លាក់ដល់ដៃប្រជាពលរដ្ឋផ្ទាល់តែម្តងនៅពេលដែលពួកគាត់ជាអ្នកផ្តល់សេវាទាំងអស់នោះ ។ ដូច្នេះពេលដែលគាត់ទទួលបានចំណូលទាំងអស់នោះ ពួកគាត់នឹងបង្វែរមុខរបរពីការដើរបរបាញ់សត្វ ការកាប់ព្រៃឈើ ហើយងាកមកប្រកបមុខរបរខាងទេសចរវិញ ហើយក៌ជាកត្តាជំរុញឲ្យពួកគាត់បង្កើនស្មារតីការពារនិងអភិរក្សធនធានធម្មជាតិទៀតផង ៕

Picture