ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតមនុស្សកំពុងស្ថិតនៅមាត់ជ្រោះមរណដោយកូវីដ ១៩ ហានិភ័យចំណីអាហារនៅតែខ្ពស់ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សុខភាពមនុស្សជាតិបានកំពុងប្រឈមនឹងជ្រោះមរណពីការរាតត្បាតជំងឺកូវីដ ១៩ ប្រហែសតែបន្តិចឆ្លងជំងឺដែលងាយឈឺនេះភ្លាម ។ ស្របពេលដែលជំងឺកូវីដកំពុងគំរាមកំហែងអាយុជីវពលរដ្ឋគ្រប់វិនាទីបែបនេះ សុវត្ថិភាពចំណីអាហារស្ថិតនៅក្នុងកម្រិតខ្ពស់តាមយាយីសុខភាពពលរដ្ឋគ្រប់រូបភាពជាដដែល ។ បន្លែ…

រាជធានីភ្នំពេញ ៖ សុខភាពមនុស្សជាតិបានកំពុងប្រឈមនឹងជ្រោះមរណពីការរាតត្បាតជំងឺកូវីដ ១៩ ប្រហែសតែបន្តិចឆ្លងជំងឺដែលងាយឈឺនេះភ្លាម ។ ស្របពេលដែលជំងឺកូវីដកំពុងគំរាមកំហែងអាយុជីវពលរដ្ឋគ្រប់វិនាទីបែបនេះ សុវត្ថិភាពចំណីអាហារស្ថិតនៅក្នុងកម្រិតខ្ពស់តាមយាយីសុខភាពពលរដ្ឋគ្រប់រូបភាពជាដដែល ។ បន្លែ ផ្លែឈើ ត្រីសាច់ មានសារធាតុគីមី មានសារធាតុពុល របស់របរប្រើប្រាស់ខូចគុណភាព ចំណីអាហារហួសពេលកំណត់ប្រើប្រាស់ របស់ក្លែងក្លាយ មានគ្រប់មុខ មានគ្រប់កន្លែងនៅទីផ្សារខ្មែរស្រុកខ្មែរ ។ ករណីថ្មីៗនេះ ដែលអាជ្ញាធរសមត្ថកិច្ចរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន ៥ កុងតឺន័រ ក្នុងនោះមាន ៣ កុងតឺន័រ មានផ្ទុកវីរុសកូវីដ-១៩ ជាសញ្ញាអាសន្នមួយបញ្ជាក់ថា សុវត្ថិភាពជំណីអាហារមានហានិភ័យខ្ពស់គួរឲ្យបារម្ភជាប្រចាំ ។

ការត្រួតពិនិត្យឃើញសាច់ក្របីនាំចូលពីប្រទេសឥណ្ឌាមានផ្ទុកវីរុសកូវីដ ១៩ នេះ បាននាំឲ្យមានសញ្ញាសួរថា តើចំនួននេះមានតែប៉ុណ្ណឹង ឬយ៉ាងណា ? តើអាចមានទេនៅសាច់ក្របី ឬសាច់ផ្សេងទៀតដែលមានសាធាតុគីមី សាច់ហួសកំណត់ពេលទទួលទាន ខូចគុណភាព ឬសាច់មានវីរុសកូវីដ ១៩ ច្រើនជាងនេះទៀតដែលបានចូលមកកម្ពុជា ហើយសមត្ថកិច្ចជំនាញ មិនបានរកឃើញ ? ពលរដ្ឋខ្មែរបន់ស្រន់ថា ពុំមានទេ ។

ក្រៅពីសាច់បង្កបនាំចូលក្នុងទ្រង់ទ្រាយក្រុមហ៊ុនធំៗបែបនេះ ចំណីអាហារ បន្លែត្រីសាច់ ដែលលក់នៅលើទីផ្សារកម្ពុជា ភាគច្រើនបាននាំចូលពីប្រទេសជិតផងដែរ ។ ការនាំចូលដោយឡានធំ រថយន្តតូច ម៉ូតូ រទេះ មានបរិមាណច្រើនតោនជារៀងរាល់ថ្ងៃ ។ ជាញឹកញាប់អាជ្ញាធរបានរកឃើញ បន្លែ សាច់ នាំចូលទំាងនោះដែលខូចគុណភាព មានសារធាតុពល ទៅកម្ទេចចោល ។ ក្រៅពីផលិតផលនាំចូល ទំនិញផលិតនៅក្នុងស្រុក មួយចំនួនមានផ្ទុកសារធាតុពុល សារធាតុគីមី ជីកសិកម្ម ហួសកម្រិតជាច្រើនមុខ និងបានសម្លាប់ជីវិតពលរដ្ឋជាក់ស្តែងមិនតិចនោះដែរ ដូចជាករណីពុលស្រា ស ស្រាថ្នំា ដែលរយៈពេលចុងក្រោយនេះកើតមានបន្តបន្ទាប់ ។

ដោយសារតែសុវត្ថិភាពចំណីអាហារគ្មានសុវត្ថិភាពបែបនេះ មានការលើកជាសំណួរថា តើមានមូលហេតុអ្វីបានទំនិញគ្មានគុណភាព ខូចគុណភាព មានសារធាតុគីមី ច្រើនតែនាំចូលមកកម្ពុជា? ឆ្លើយនឹងសំណួរនេះអ្នកឃ្លំាមើលបញ្ហាសង្គមមួយចំនួន បានព្យាយាមឆ្លើយដោយបានហេតុផលជាច្រើន ក្នុងនោះមកពីប្រទេសកម្ពុជាក្រីក្រ ពលរដ្ឋក្រីក្រត្រូវការរបស់ដែលមានតម្លៃទាប ការយល់ដឹងពលរដ្ឋនៅមានកម្រិត ការអនុវត្តច្បាប់នៅខ្វះចន្លោះ រួមទំាងមានការមើលឃើញថា ដោយសារឈ្មួញចង់ចំណេញខ្លំាងពេក ។

ដូចជាករណីសាច់ក្របីដែលមានវីរុសកូវីដ ១៩ នេះជាដើម គេមិនដឹងថា ឈ្មួញនាំចូលបានដឹង ឬមិនដឹងករណីនេះនោះទេ ។ ក្រៅពីអាជ្ញាធរបានរកឃើញហើយសម្រេចដុតកម្ទេចគេមិនបានឃើញនៅឡើយទេ ការបកស្រាយពីក្រុមហ៊ុននាំចូលពីរឿងនេះ ។ ប្រសិនជាឈ្មួញបានដឹងថា សាច់ទំាងនោះខូចគុណភាព មានវីរុសដែលអាចសម្លាប់ពលរដ្ឋបាន ហើយនៅតែនាំចូលនោះគ្មានអ្វីក្រៅពីការចង់បានចំណេញប្រាក់ខ្លំាងឡើយ ។ 

ចំណាត់ការរបស់ច្បាប់ជាកក្តាសំខាន់នៅក្នុងការធានាសុវត្ថិភាព ចំណីអាហារចំពោះប្រជាពលរដ្ឋពលរដ្ឋ ។ បច្ចុប្បន្ននេះ មានពលរដ្ឋជាច្រើននិយាយថា ពិបាកនឹងចៀសណាស់ពីចំណីអាហារដែលបំផ្លាញសុខភាពនៅរៀងរាល់ថ្ងៃនេះ អាចចៀសបានមានតែនាំគ្នាដាំ នាំគ្នាផលិតខ្លួនឯងទទួលទានខ្លួនឯងប៉ុណ្ណោះ ។ ជាការកត់សម្គាល់ទោះចំណីអាហារ ទោះពលរដ្ឋមិនអាចមើលឃើញដោយភ្នែក ថាខូចគុណភាព មានសាធារតុគីមី ប៉ុន្តែតម្លៃលក់នៅលើទីផ្សារមិនថោកនោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ